មនុស្សនៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាលប្រហែល ១,៤ លាននាក់ស្លាប់ក្នុងមួយឆ្នាំៗ ដោយសារបម្រែបម្រួលអាកាសធាតុ

បរទេស៖ យោងទៅតាមប្រភពពី Health Policy Watch បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបរិស្ថានមកពីតំបន់អឺរ៉ុបដែលជាសមាជិកអង្គការសុខភាពពិភពលោក ៥៣ ប្រទេស នឹងមានកិច្ចប្រជុំនៅសប្តាហ៍នេះនៅទីក្រុង Budapest ប្រទេសហុងគ្រីពាក់ព័ន្ធទៅនឹងបញ្ហានៃការស្លាប់របស់មនុស្សប្រមាណ ១,៤ លាននាក់ក្នុងមួយឆ្នាំៗដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។

សេចក្តីប្រកាសេរបស់ Budapest Declaration នឹងត្រូវអនុម័តនៅថ្ងៃសុក្រនេះ ដែលនឹងរួមបញ្ជូលនូវការប្តេជ្ញាចិត្តច្មីមួយដើម្បីដោះស្រាយហានិភ័យអាកាសធាតុ ការបំពុល និងបញ្ហាបរិស្ថានដែលបង្កជាជំងឺក្នុងតំបន់ទាំង ៥៣ នេះ។ របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមាណថា មនុស្សសរុបប្រហែល ១,៤ លាននាក់ស្លាប់ដោយសារបញ្ហាសុខភាពទាក់ទងនឹងបរិស្ថាននៅក្នុងតំបន់អឺរ៉ុប និង អាស៊ីកណ្តាលក្នុងមួយឆ្នាំៗ ហើយការបំពុលបរិយាកាសបានជាប់ចំណាត់ថ្នាក់កំពូលដោយមានអ្នកស្លាប់ប្រមាណជាងកន្លះលាននាក់។

ខាងក្រោមនេះជាទិន្នន័យមនុស្សស្លាប់ដោយសារហានិភ័យផ្សេងៗទៀតរួមមាន៖

  • មនុស្ស ២៦៩ ៥០០ នាក់ស្លាប់ដោយសារការប៉ះពាល់នឹងសារធាតុគីមីពុល
  • មនុស្ស ១៥០ ០០០ នាក់ស្លាប់ដោយសារតែការបំពុលពីចង្ក្រានធ្យូងថ្ម ប្រេងកាត និងជីវម៉ាស
  • មនុស្ស ៣៣ ៥០០ នាក់ស្លាប់ដោយសារទឹកកខ្វក់ កង្វះទឹក និងកង្វះអនាម័យ
  • មនុស្ស ២៤ ៦០០ នាក់ស្លាប់ដោយសារជំងឺមហារីកសួត

លើសពីនេះផងដែរ របាយការណ៍នេះគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ និងជីវចម្រុះគឺជាកត្តាជំរុញឲ្យមានការកើនឡើងនៃហានិភ័យជំងឺ។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ មនុស្សជិតណាស់ ២ ម៉ឺននាក់ស្លាប់ដោយសារកំដៅខ្លាំងនៅក្នុងរដូវក្តៅដែលក្តៅបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ មនុស្សប្រហែល ១៥៩ ០០០ នាក់ស្លាប់ដោយសារសារកម្តៅក្តៅខ្លាំង ព្យុះ ទឹកជំនន់ និង គ្រោះរាំងស្ងួតជាដើម។ នៅក្នុងទីក្រុង ស្ទើរតែពីរភាគបីនៃចំនួនប្រជាជនខ្វះលទ្ធភាពទទួលបានកន្លែងបៃតងនៅជិតផ្ទះរបស់ពួកគេ។ របាយការណ៍ក៏បានណែនាំថា តាមរយៈការផ្តល់ម្លប់សម្រាប់ខ្វល់ និងមានភាពពណ៌បៃតងមានឥទ្ធិពលការពារសុខភាព ដែលអាចកាត់បន្ថយអត្រាមរណភាពបានជិត ១ ភាគរយ។

ទន្ទឹមនឹងនេះ ប្រទេសនានានឹងសន្យាថានឹងចាត់វិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការបំភាយជាតិពុលដែលបង្កគ្រោះថ្នាក់ និងកាត់បន្ថយផលប៉ះពាល់អាកាសធាតុក្នុងនាមជាផ្នែកមួយនៃសេចក្តីប្រកាស ‘Budapest Declaration’ ។ សកម្មភាពទាំងអស់នេះរួមមាន ការគ្រប់គ្រងកាកសំណល់ដែលមានសុវត្ថិភាពជាងមុន និង ការប្តូរទៅប្រព័ន្ធដឹកជញ្ជូនគ្មានការបំភាយឧស្ម័ន ដើម្បីក្លាយទៅជាបរិស្ថានបៃតង និងមានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កត់ធ្ងន់ពិសេសលើការរួមបញ្ចូលសម្លេងរបស់យុវជន និងការពង្រឹងអំណាចដល់អង្គការយុវជនដោយសារទាំងមនុស្សជំនាន់បច្ចុប្បន្ន និងអនាគតនឹងរងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ដែលបង្កភាពអវិជ្ជមានដល់ពួកគេទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ក្រៅពីបញ្ហាប្រឈមដោយសារការប្រែប្រួលអាកាសធាតុ បណ្តាប្រទេសនៅអឺរ៉ុបក៏កំពុងប្រឈមមុខនឹងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ការកើនឡើងនៃជំងឺរ៉ាំរ៉ៃ និងកង្វះកម្លាំងពលកម្មផ្នែកសុខភាព ព្រមទាំងថាមពល តម្លៃនៃការរស់នៅ និងវិបត្តិភូមិសាស្ត្រនយោបាយផងដែរ។ បញ្ហារួមគ្នាកំពុងបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធថែទាំសុខភាព។ គួរឲ្យបញ្ជាក់ផងដែរថា កិច្ចប្រជុំនៅទីក្រុង Budapest នៅសប្តាហ៍នេះ គឺជាសន្និសីទរដ្ឋមន្ត្រីបរិស្ថាន និងសុខភាពលើកទីប្រាំពីរ ដែលមានគោលបំណងរៀបចំ និងផ្សព្វផ្សាយគោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រដល់សុខភាព និងសុខុមាលភាពយូរអង្វែងរបស់ប្រជាជននៅក្នុងតំបន់អឺរ៉ុប ។ សន្និសីទនេះនឹងត្រូវធ្វើឡើង និង ចូលរួមពីការិយាល័យប្រចាំតំបន់នៅអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក WHO ដែលសហការជាមួយគណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប (UNECE) និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១