បរទេស ៖ យោងតាមការស្ទាបស្ទង់ថ្មីមួយដែលត្រូវបានធ្វើឡើងដោយអជ្ញាធរជាតិសិង្ហបុរីលើកិច្ចការងារថវិកា ឬហៅកាត់ថា MAS ដែលបានបង្ហាញនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ក្រុមអ្នកសេដ្ឋកិច្ចមកពីវិស័យឯកជនជាច្រើនរូបបានធ្វើការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីសារជាថ្មីជាមួយនឹងអត្រាកំណើនកើនឡើងបន្ថែមទៀត។
ប្រភពដដែលបានបង្ហាញទៀតថា តួលេខដែលបានប្រមូលមកពីអ្នកជំនាញសេដ្ឋកិច្ចឯកជនចំនួន 24 រូបបាននាំគ្នាទស្សន៍ទាយថា សេដ្ឋកិច្ចរបស់សិង្ហបុរីនឹងអាចកើនឡើងក្នុងអត្រា 6.5 ភាគរយសម្រាប់ឆ្នាំ2021 គឺលើសពីអ្វីដែលធ្លាប់បានធ្វើការព្យាករណ៍កាលពីពេលកន្លងទៅដែលមានត្រឹមតែ 5.8 ភាគរយប៉ុណ្ណោះ។
ការកែប្រែនូវតួលេខនៃការព្យាករណ៍នេះបានកើតឡើងចំនួន2ដងហើយក្នុងរយៈពេល6ខែចុងក្រោយនេះ ហើយក៏ជាអត្រាមួយដែលកើនឡើងលើសពីការព្យាករណ៍ដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីដែលមានត្រឹមតែ 4 ទៅ 6 ភាគរយ។
ប្រទេសសិង្ហបុរីត្រូវបានវាយប្រហារដោយវីរុសកូវីដជាទ្រង់ទ្រាយសហគមន៍សាជាថ្មីនៅក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ ហើយកំពុងត្រូវបានរដ្ឋាភិបាលដាក់កម្រិតប្រកាសអាសន្ន និងការរឹតបន្តឹងក្នុងកម្រិត 2 នៅឡើយដោយហាមប្រាមភោជនីយដ្ឋាន និងការធ្វើការតាមក្រុមហ៊ុនមិនឲ្យដំណើរការបាននៅឡើយ។
នៅក្នុងការព្យាករណ៍ចុងក្រោយនេះផងដែរ ក៏បានលើកឡើងផងដែរថាកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី2 ដែលគិតចាប់រាប់ពីខែមេសាដល់ខែមិថុនានេះ អាចកើនឡើង 15 ភាគរយខ្ពស់ជាងការរំពឹងទុកគ្រាមុនដែលមានត្រឹមតែ 14.6 ភាគរយនោះផងដែរ។ ជាមួយគ្នានេះគេជឿជាក់ថា វិស័យផលិតកម្មដែលឆ្អឹងខ្នងនៃសេដ្ឋកិច្ចស្មើនឹងប្រមាណ 20 ភាគរយនៃសេដ្ឋកិច្ចសរុបនោះ ត្រូវបានគេព្យាករណ៍ដែរថានឹងនៅតែបន្តមានភាពរឹងមាំ និងកើនឡើងក្នុងអត្រា 8.3 ភាគរយ ខ្ពស់ជាងការរំពឹងទុកកាលពីដើមឆ្នាំដែលមានត្រឹមតែ 4.7 ភាគរយប៉ុណ្ណោះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content