Blackrock ក្រុមហ៊ុនដែលនៅពីក្រោយឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយអាមេរិក

បើទោះបីជាជម្លោះ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបានកើតឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែនៅក្នុងឆ្នាំ២០២២នេះ ទំហំសេដ្ឋកិច្ចសកលលោកគឺបានកើនឡើងដល់ចំនួនច្រើនបំផុតមួយមិនធ្លាប់មានគឺប្រមាណជា១០៤ទ្រីលានដុល្លារខណៈដែលទំហំនេះកាលពីឆ្នាំ២០២០មានត្រឹមតែ៨៨ទ្រីលានដុល្លារ និង៩៤ទ្រីលានដុល្លារកាលពីឆ្នាំ២០២១។

សេដ្ឋកិច្ចអាមេរិកឈរនៅលេខទី១ដោយមានទំហំសេដ្ឋកិច្ចដល់ទៅ ២៥,៣ទ្រីលានដុល្លារ ដែលជាសេដ្ឋកិច្ចមានឥទ្ធិពលយ៉ាងខ្លាំងទាំងទៅលើនយោបាយ និងសេដ្ឋកិច្ចរបស់សកលលោកទាំងមូលបានយ៉ាងងាយស្រួលទោះបីជាចិនបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២មានទំហំសេដ្ឋកិច្ចដល់ទៅ១៩,៩ទ្រីលានដុល្លារក្តី។

ទោះបីជាយ៉ាងណាក្តី បើនិយាយនៅក្នុងទីផ្សារសកល និងសេដ្ឋកិច្ចសកល គេមិនអាចបំភ្លេចបានឡើយនូវបណ្តាក្រុមហ៊ុនយក្សធំៗដែលយើងធ្លាប់ស្គាល់រាប់ចាប់តាំងពី  Coca Cola, Pepsi, Uniliver, Mars, Kraft Heinze ដែលទំហំរបស់ក្រុមហ៊ុនទាំងនេះបូកបញ្ចូលគ្នាមានចំនួនរហូតទៅដល់ជាងពាក់កណ្តាលសេដ្ឋកិច្ចសកលលោក។ ក្នុងចំណោមនោះ Blackrock ដែលមានមនុស្សភាគតិចណាស់ធ្លាប់បានឮ និងធ្លាប់បានស្គាល់ ប៉ុន្តែវាគឺជាក្រុមហ៊ុនដ៏ធំក្រៃលែងមានតម្លៃដល់ជិតពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចរបស់អាមេរិកទាំងមូល។

Blackrock ជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតនៅអាមេរិកដោយមានទ្រព្យសម្បត្តិសរុបដល់ទៅ១០ទ្រីលានដុល្លារជាមួយនឹងការិយាល័យធំៗនៅទូទាំងពិភពលោកដល់ទៅ៧០ក្នុងប្រទេសចំនួន៣០បូករួមទាំងជាម្ចាស់ធនាគារធំៗទាំង៧របស់អាមេរិករួមទាំង JPMorgan Chase&Co, Bank of America Corp., Wells Fargo&Co., Citigroup Inc., U.S Bancorp., Trust Financial Corporation និង PNC Financial Service Group Inc. ផង។

ពលរដ្ឋអាមេរិកទាំងអស់ដែលមានកម្ចីទោះបីជាមួយនឹងធនាគារណាក៏ដោយក៏មានន័យថាពួកគេជាអតិថិជនរបស់ Blackrock ទាំងអស់ពីព្រោះថាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយក្សនេះបានចាក់ស្រេះទៅកាន់គ្រប់ធនាគារតូចធំទាំងរបស់អាមេរិកតាមរយៈធនាគារកំពូលទាំង៧ខាងលើនេះ។

មានការស្រាវជ្រាវជាច្រើន បូករួមទាំង Sorelle Amore Finance ផងបានសរសេរដូចគ្នាថា បណ្តាញក្រុមហ៊ុនយក្ស Blackrock បានហូរចូលទៅដល់បណ្តាញធនាគារធំៗរបស់លោកពិភពលោកផ្សេងទៀតរួមមានទាំងភាគហ៊ុននៅធនាគារធំបំផុតរបស់អូស្ត្រាលី ធនាគារ Deutsche Bank នៅអាល្លឺម៉ង់ ធនាគារ LLOYDS bank នៅអង់គ្លេស ហើយស្ទើរតែគ្រប់ធនាគារធំៗទាំងអស់នៅលើសកលលោក ជាពិសេសនៅក្នុងតំបន់អឺរ៉ុប សុទ្ធតែមានភាគហ៊ុនរបស់ Blackrock។

កាសែត Bloomberg និងបណ្តាសារព័ត៌មានផ្សេងទៀតធ្លាប់បានធ្វើការចុះផ្សាយជាច្រើនមកហើយថា Blackrock ដែលបានចាប់កំណើតឡើងកាលពីឆ្នាំ១៩៨៨ បង្កើតឡើងក្រោមកិច្ចសហការដោយ Larry Fink, Robert S. Kapito, Susan Wagner, Barbara Novick, Ben Golub, Hugh Frater, Ralph Schlosstein និង Keith Anderson នោះ បច្ចុប្បន្ន នេះមិនត្រឹមតែមានឥទ្ធិពលលើសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ សូម្បីតែនយោបាយរបស់អាមេរិក ក៏មានឥទ្ធិពលរបស់ Blackrock ហើយក៏ជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតចំពោះជោគវាសនារបស់ពិភពលោកផងដែរ។

ជាមួយគ្នានេះ Bloomberg ក៏ធ្លាប់បានធ្វើការព្យាករណ៍ដែរថា តម្លៃរបស់ក្រុមហ៊ុនបូករួមទាំងការវិនិយោគរបស់ Blackrock នៅឆ្នាំ២០២៨ខាងមុខនេះមានរហូតទៅដល់២០ទ្រីលានដុល្លារ ឬមានន័យថា ជាក្រុមហ៊ុនដែលមានឥទ្ធិពល និងស្ទើរតែក្លាយជាម្ចាស់កម្មសិទ្ធលើអ្វីៗគ្រប់យ៉ាងនៅលើភពផែនដីនេះ។

Bloomberg ក៏ធ្លាប់ដាក់ចំណាត់ថ្នាក់ឲ្យ Blackrock ថាជាក្រុម Fourth Branch of Government ។  Fourth Branch of Government ជាពាក្យដែលគេផ្តល់ងារឲ្យក្រុមអង្គភាពមិនរដ្ឋាភិបាលទទួលបានសិទ្ធិពិសេស និងមានឥទ្ធិពលបំផុតក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកទាំងសេដ្ឋកិច្ច និងនយោបាយដោយក្នុងនោះ កាលពីពេលកន្លងមក Blackrock ធ្លាប់បញ្ចូនបុគ្គលិកឲ្យទៅធ្វើការនៅសេតវិមានក្នុងនាមជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រោមអាណិត្តរបស់លោក Bush ផង ក្រោយអាណត្តិរបស់លោក Obama ផង រួមទាំងលោក Biden ផងដែរ។

ក្រៅពីនេះ Blackrock ក៏ជាអ្នកផ្តល់កម្ចីដ៏សំខាន់ជូនធនាគារកណ្តាលសំខាន់របស់លោកខាងលិច និងអាមេរិកផងដែរ ដោយ Blackrock បានអភិវឌ្ឍនូវប្រព័ន្ធកំព្យូទ័រមួយសម្រាប់តែបណ្តាក្រុមធនាគារកណ្តាលទាំងនោះប្រើប្រាស់ប៉ុណ្ណោះ៕

https://www.organicconsumers.org/news/who-owns-world-blackrock-and-vanguard
https://en.wikipedia.org/wiki/BlackRock

https://www.visualcapitalist.com/wp-content/uploads/2022/07/100-trillion-global-economy-gdp-full-size.html https://en.wikipedia.org/wiki/Fourth_branch_of_government


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ