ប៊ុលហ្គារីប្តេជ្ញាផ្តល់ជំនួយគាំទ្រដល់ប្រទេសជិតខាងដែលកំពុងប្រកាសអាសន្នលើវិស័យថាមល

រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីនៅសប្តាហ៍នេះបានប្រកាសក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈមួយចំនួនទៅដល់សាធារណរដ្ឋម៉ាសេដូនៀខាងជើង(North Macedonia)ដែលជាប្រទេសជិតខាងខណៈដែលរដ្ឋាភិបាលក្រុង Skopje បានធ្វើការប្រកាសអាសន្នមួយនៅទាំងប្រទេសតាំងតែពីថ្ងៃអង្គារ។

យោងតាមការចេញផ្សាយរបស់ Novinata បានឲ្យដឹងថានាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Rosen Zhelyazkov បានស្នើឲ្យរដ្ឋមន្ត្រីថាមពលលោក Zhecho Stankov ចាប់ផ្តើមត្រួតពិនិត្យស្តុកប្រេងរបស់ខ្លួនជាមុនសិនដើម្បីអាចបន្តចាត់ចែងជំនួយទៅកាន់ប្រទេស North Mocedonia។

តាមរយៈការចេញបញ្ជាដោយនាយករដ្ឋមន្ត្រី Zhelyazkov ត្រូវបានគេមើលឃើញថាវាគឺជាការឆ្លើយតបទៅនឹងសំណើដែលបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេស Georg Georgiev និងសមភាគីរបស់គាត់មកពីសាធារណរដ្ឋម៉ាសេដូនៀខាងជើងលោក Timcho Mucunski។
ជាលទ្ធផលភាគីខាងប៊ុលហ្គារីបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការជួយគាំទ្រក្នុងការផ្តល់នូវបរិមាណប្រេងឥន្ធនៈដ៏ចាំបាច់ក្នុងទំហំមួយ ដែលនឹងអាស្រ័យជាក់ស្តែងទៅលើសមត្ថភាពបច្ចេកទេស និងភស្តុភាររបស់ប៊ុលហ្គារី។

គួរឲ្យដឹងដែរថាក្នុងអំឡុងនៃកិច្ចសន្ទនានោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយគឺជាការបង្ហាញពីភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាព និងមានគោលបំណងធានាសន្តិសុខថាមពល និងស្ថិរភាពក្នុងតំបន់។

ការប្តេជ្ញាចិត្តរបស់ប៊ុលហ្គារី ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាសេដូនៀខាងជើង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីមួយយប់មុន ដោយសារតែប្រទេសមិនមានដែនជាប់សមុទ្រមួយនេះ (Landloack) បានជួបប្រទះបញ្ហាលំបាកក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនថាមពល។

គេមើលឃើញថាស្ថានភាពនេះគឺបានបណ្តាលមកពីការបិទច្រកព្រំដែនជាមួយសាធារណរដ្ឋក្រិក ពោលគឺដោយសារតែក្រុមកសិករជនជាតិក្រិក បានបន្តធ្វើបាតុកម្មនិងនិងបន្តធ្វើការរារាំងការនាំចូលប្រេងឥន្ធនៈ និងវត្ថុធាតុដើមចាំបាច់មួយចំនួនទៀតនៅឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *