មណ្ឌលគីរី ៖ ភោជនីយដ្ឋានចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរីបានប្រកាសជាផ្លូវការ មិនលក់សាច់សត្វព្រៃឡើយ ដែលការប្រកាស និងប្ដេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនាឱកាសបើកឱ្យដំណើរការយុទ្ធនាការអន្ទាក់សូន្យរបស់ក្រសួងបរិស្ថាននៅក្នុងខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២២។

ឆ្លើយតបទៅនឹងយុទ្ធនាការដោះអន្ទាក់នៅតាមដែនជម្រកសត្វព្រៃនានា ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងបំផុសបំផុលទៅដល់ភោជនីយដ្ឋានតាមតំបន់ដែនជម្រកសត្វព្រៃឱ្យបញ្ឈប់ការលក់សាច់សត្វព្រៃ ដែលជាលទ្ធផល មានភោជនីយដ្ឋានចំនួន ៣២ បានស្ម័គ្រចិត្ត និងលើកស្លាកបញ្ជាក់ច្បាស់ៗនៅពីមុខទីតាំងភោជនីដ្ឋានរបស់ខ្លួនតែម្ដង។

ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្ដែងនូវការត្រេកអរចំពោះការចូលរួមរបស់ប្រជាជនដ៏ច្រើនកុះករនេះដោយជឿជាក់ថា បើមិនមានការលក់ ក៏មិនមានការទិញដែរ។ ជាការលើកទឹកចិត្ត ក្រសួងបរិស្ថានបានចែកនូវលិខិតសរសើរជូនភោជនីយដ្ឋានទាំង៣២ ដើម្បីជាគំរូក្នុងការបន្តជំរុញទៅកាន់ភោជនីយដ្ឋានផ្សេងៗទៀត និងដើម្បីឈានទៅដល់ការមិនមានលក់សាច់សត្វព្រៃនៅទូទាំងប្រទេសតែម្ដង។

ជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងដើម្បីបញ្ចៀសពួកគាត់ពីសកម្មភាពចូលព្រៃ កាប់ឈើ និងប្រព្រឹត្តបទល្មើសផ្សេងៗ ក្រសួងបរិស្ថាន និងអង្គការដៃគូបានផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វនៅតាមសហគមន៍ផងដែរ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅមានភោជនីយដ្ឋានចំនួន១១ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តក្រចេះ ដែលបានស្ម័គ្រចិត្តមិនលក់សាច់សត្វព្រៃ ខណៈដែលក្រសួងបរិស្ថាន និងអង្គការដៃគូ កាលពីឆ្នាំ២០២១កន្លងទៅ បានដោះអន្ទាក់ជាង ៦ម៉ឺនអន្ទាក់ ដែលចំនួននេះត្រូវបានប៉ានស្មានថា ត្រឹមតែ២០% នៃចំនួនអន្ទាក់សរុបប៉ុណ្ណោះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content