ភ្នំពេញ ៖ ប្រទេសកម្ពុជាមានជីវចម្រុះដ៏សម្បូរបែបនៃធនធានទឹកសាប និងសមុទ្រ ហើយវិស័យជលផលត្រូវបានចាត់ទុកថាជាប្រភពចម្បងនៃអាហារូបត្ថម្ភ និងប្រាក់ចំណូលដល់ប្រជានេសាទ កសិករក្នុងវិស័យវារីវប្បកម្ម ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ខណៈដែលប្រទេសមួយចំនួនកំពុងតែប្រឈមជាមួយសន្តិសុខស្បៀង។

តាមរបាយការរបស់រដ្ឋបាលជលផលកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញ កម្ពុជាទទួលបានប្រាក់ចំណេញជាង ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ពីឧស្សាហកម្មវារីវប្បកម្ម និងនេសាទទឹកសាប ដែលមានទិន្នផលជាង ៣៨ម៉ឺនតោន ពីជលផលទឹកសាប។
ជាមួយនឹងភាពល្អប្រសើរនេះ ស្ថានីយ៍ចិញ្ចឹម និងផលិតពូជត្រី ៧មករា ដែលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល បានលក់ចេញនូវប្រភេទត្រីសាច់ជាមធ្យមពី ៥ពាន់តោន ទៅ៦ពាន់តោនក្នុងមួយឆ្នាំ និងបានបង្កាត់ពូជត្រីដើម្បីលក់ចេញជូនទៅកសិករ និងវារីវប្បករផ្សេងៗទៀតផងដែរ ហើយបច្ចុប្បន្នស្ថានីយ៍មួយនេះ បានក្លាយជាជង្រុកត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារយ៉ាងទូលំទូលាយនៅក្នុងប្រទេស។

លោក វិត ធារឹទ្ធ ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករា បានមានប្រសាសន៍ថា ៖
“ឆ្នាំ២០២១កន្លងទៅ វិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយតាមរយៈការលក់ចេញជាបន្តបន្ទាប់នូវត្រីពីកសិដ្ឋានក្នុងស្ថានីយ៍របស់យើងខ្ញុំ ក៏ដូចជាពូជត្រីដែលកសិដ្ឋានខ្ញុំបានបង្កាត់ជាច្រើនតោន ដោយទទួលបានតម្លៃសមរម្យ”
លោកបានបន្តថា ៖
“បច្ចុប្បន្ននេះ កសិដ្ឋានរបស់ខ្ញុំផ្គត់ផ្គង់តែនៅលើទីផ្សារក្នុងស្រុក ដោយមិនទាន់បាននាំចេញទៅក្រៅប្រទេសនៅឡើយ ប៉ុន្តែក៏មានគម្រោងធ្វើឱ្យប្រសើរឡើងនូវវិស័យវារីវប្បកម្មដើម្បីឈានទៅដល់ការរៀបចំបង្កើនបច្ចេកទេសចិញ្ចឹម និងផលិតឱ្យត្រូវទៅតាមស្តង់ដារភូតគាមអនាម័យ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបាន”
គួរឱ្យដឹងផងដែរថា សម្រាប់តែនៅកម្ពុជា មនុស្សម្នាក់បានបរិភោគសាច់ត្រីជាមធ្យម ៥២.៤ គីឡូក្រាមក្នុងមួយឆ្នាំ (ឆ្នាំ២០២១) នេះបើយោងតាមព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅ ដែលចំនួននេះ បានបង្ហាញពីការទទួលបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ពីវារីវប្បករក្នុងស្រុក និងអាចឈានទៅបង្កើនចំនួននាំចេញបន្តបន្ទាប់ទៀតទៅកាន់ប្រទេសដែលជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content