ប្ដូរពីដីស្រែមកធ្វើស្រះចិញ្ចឹមត្រីក្រាញ់មានទីផ្សារខ្ពស់ចាប់លក់ស្ទើរមិនទាន់

បច្ចុប្បន្ននេះ កសិករដែលមានដីស្រែអាចមានជម្រើសច្រើនក្នុងការកែច្នៃដីរបស់ខ្លួនដើម្បីបង្កើនចំណូលក្រៅពីការធ្វើស្រែតែមួយមុខ ដូចជាការច្នៃដីទៅជាស្រះសម្រាប់ចិញ្ចឹមបង្កង ឬចិញ្ចឹមត្រីជាដើម។ ជាក់ស្ដែង កសិកររស់ក្នុងនៅខេត្តសៀមរាបមួយរូបបានកែប្រែដីស្រែរបស់ខ្លួនមកចិញ្ចឹមត្រីក្រាញ់ ហើយទទួលបានទិន្នផលល្អ និងមានទីផ្សារខ្ពស់ក្នុងតំបន់។

លោក ឆន លី ជាអ្នកចិញ្ចឹមត្រីក្រាញ់នៅ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានមានប្រសាសន៍ថា ៖

«ខ្ញុំចិញ្ចឹមត្រីក្រាញ់ដោយសារ ក្រៅពីធ្វើស្រែ យើងចង់សាកធ្វើវារីប្បកម្មបន្ថែមទៀតដើម្បីរកចំណូលបន្ថែមចូលគ្រួសារ ហើយពេលចិញ្ចឹមត្រីក្រាញ់ឃើញថាវាមានទីផ្សារល្អ ចាប់លក់ឱ្យអ្នកក្នុងភូមិស្ទើរមិនទាន់»។

លោកបន្តថា សម្រាប់ស្រះចិញ្ចឹមត្រីនេះ គឺកែច្នៃពីដីស្រែមកធ្វើជាស្រះ ហើយការចិញ្ចឹមនេះទៀតសោត គឺចិញ្ចឹមបែបធម្មជាតិ មិនប្រើប្រាស់ថ្នាំគីមីឡើយ សូម្បីតែចំណីក៏ប្រើជាប្រភេទចកអាស៊ូឡាប្រមាណ៩០ភាគរយ ហើយការប្រើចកអាស៊ូឡានេះក៏មានផលចំណេញច្រើន កាត់បន្ថយចំណាយ ជាពិសេសគឺសម្បូរសារធាតុល្អៗធ្វើឲ្យត្រីឆាប់ធំ និ​ងធន់នឹងជំងឺផ្សេងៗ។

ចំពោះពូជត្រីក្រាញ់នេះ វាស្រួលចិញ្ចឹម ដែលចំណាយពេលត្រឹមជាង ២-៣ខែគឺអាចចាប់លក់បាន ហើយតម្លៃក្នុងទីផ្សារគេអាចលក់បាន ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដោយជាធម្មតាលោកអាចបង់សំណាញ់ចាប់ត្រីបានប្រមាណ ២០គីឡូក្រាមក្នុងមួយថ្ងៃ។

លោកបានបញ្ជាក់ថា ៖

«យើងដាក់ដំបូងប្រមាណ ១០ម៉ឺនក្បាល ដោយក្នុងមួយម៉ែត្រការេដាក់បានតែ ១០ក្បាលប៉ុណ្ណោះ ដោយសារតែកត្តាដើមទុន និងចំណី ប៉ុន្តែបើមានលទ្ធភាពផ្ដល់ចំណីបានគ្រាប់គ្រាន់គេអាចបានដល់ទៅ ១៥ – ៣០ក្បាលក្នុងមួយម៉ែត្រការេ។ ដោយឡែក រយៈពេលចិញ្ចឹមប្រមាណ ៣ខែ ដែលអាចធំយឺតជាងត្រីស៊ីចំណីបន្តិចតែកាត់បន្ថយចំណាយច្រើន។ ចំណែករសជាតិរបស់សាច់ត្រីឆ្ងាញ់ ឬអត់ គឺអាស្រ័យទៅលើទឹក ថាតើមានកម្រិតអំបិល កម្រិត PH កម្រិតអុកស៊ីសែនប៉ុណ្ណា មិនពាក់ព័ន្ធនឹងទីតាំង ឬកន្លែងចិញ្ចឹមដូចជាក្នុងតង់ ក្នុងលូ ក្នុងស្រះនោះទេ»។

ជាចុងក្រោយ ម្ចាស់ស្រះចិញ្ចឹមត្រីខាងលើបានផ្តល់ជាទស្សនៈទានថា សម្រាប់អ្នកដែលចង់ចិញ្ចឹមត្រីប្រភេទនេះ គួរគិតគូរពីផ្នែកចំណីជាមុនសិន ដូចជាការដាំចកអាស៊ូឡា ដែលធានាបាននូវចំណីត្រីរួចជាស្រេច ដូចជាការដាំចកអាសូឡាជាមុន លុះពេលចាប់ផ្តើមចិញ្ចឹមគឺមានចំណីបែបធម្មជាតិមួយផ្នែក ដែលវិធីសាស្ត្រនេះអាចជួយកាត់បន្ថយចំណាយបានមួយផ្នែកធំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច