តម្រូវការមាន់ស្រែរំពឹងថានឹងកើនឡើងខ្ពស់ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ

ភ្នំពេញ ៖ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ជាពេលវេលាមួយដែលបងប្អូនសាច់ញាតិ ដែលជាប់ខ្សែស្រឡាយចិន ជួបជុំគ្នា ហើយក៏ជាឱកាសមាសមួយសម្រាប់ទីផ្សារសាច់មាន់ស្រែ ដែលអ្នកបរិភោគតែងតែនិយមទទួលទានក្នុងគ្រួសារ។

ក្នុងនោះ មាន់ស្រស់ធម្មជាតិប៉ាម៉ាក់ ដែលជាយីហោសាច់មាន់មួយរបស់កសិដ្ឋាន ៣ភីអិលអ៊ីហ្វាម (3PLE Farm) នឹងរំពឹងទុកថា តម្រូវការមាន់ស្រែនឹងមានការកើនឡើងខ្ពស់ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ពិសេសគឺថ្ងៃសែនផ្ទាល់តែម្ដង។

លោក ឡេង វណ្ណរ៉េត អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់កសិដ្ឋានខាងលើ បានមានប្រសាសន៍ថា ៖

“សម្រាប់ត្រៀមចូលឆ្នាំចិននេះ មាន់ស្រុកមានការលក់កើនឡើង ដែលគិតដល់ថ្ងៃសែនយើងរំពឹងទុកថាយើងអាចលក់បានក្នុងមួយថ្ងៃ ៦ ម៉ឺនក្បាល”

លោកបន្តថា មាន់ស្រែគឺមានតម្លៃ ១ ម៉ឺនរៀលក្នុង ១ គីឡូក្រាមចំពោះមាន់រស់ ចំណែកមាន់ដែលបានសម្អាតបោចរោមហើយអាចមានតម្លៃចន្លោះ ១៨០០០-២០០០០រៀល ហើយអតិថិជនភាគច្រើនគឺជាបងប្អូនតាមផ្ទះ ដែលនិយមទទួលទានមាន់ស្រែ អ្នកបោះដុំ និងតាមអាហារដ្ឋាននានា។

លោកបន្ថែមដែរថា ក្រៅពីមាន់ស្រែ កសិដ្ឋានរបស់លោកក៏មានជាប្រភេទមាន់សាច់ ឬមាន់ស ដែលគេនិយមយកទៅធ្វើជាមាន់បំពង តែមានការលក់ធ្លាក់ចុះបន្តិចនារដូវនេះ ដោយសាររដូវបុណ្យទាន ឬសម្រាប់សែនគេនិយមមាន់ស្រែជាង។ ក្រៅពីនេះ ៣ភីអិលអ៊ី ក៏មានលក់ជាសាច់មាន់ប្រឡាក់ស្រាប់លក់ក្នុងតម្លៃ ១.៧ ដុល្លារសម្រាប់សាច់មាន់ ៣៥០ក្រាម ដែលមានភាពងាយស្រួលគ្រាន់តែហែកកញ្ចប់អាចចៀនបានតែម្ដង។

ពាក់ព័ន្ធនឹងការចិញ្ចឹមវិញ លោក វណ្ណរ៉េត បានរៀបរាប់ទៀតថា ប្រភេទមាន់ស្រែកសិករចិញ្ចឹមរយៈពេល ៥៥-៦០ថ្ងៃ  ឯមាន់សាច់វិញ គេប្រើរយៈចិញ្ចឹមពី៣៨-៤២ថ្ងៃ និងអាចមានទម្ងន់ពី ២.៤ ទៅ ៣ គីឡូក្រាម។ ចំណែកសាច់មាន់ប្រឡាក់ គេផលិតម្ដងប្រមាណ ១ ទៅ ២តោន រួចវិចខ្ចប់ដើម្បីលក់ក្នុងទីផ្សារ។

យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងផ្នែកលក់ខាងលើបានរំឭកដែរថា ត្បិតរដូវនេះទីផ្សារមាន់ស្រែមានការកើនឡើង តែអនាគតទៅទីផ្សារមាន់សាច់គឺមានតម្រូវការខ្ពស់ជាង ដោយសារមាន់សាច់មានសាច់ច្រើន មានកាពេញនិយមច្រើនពីហាងបរទេសនានា ដូចជាហាងមាន់បំពង មាន់បំពងតាមតូបតូចៗ និងតាមម៉ាត ឬផ្សារទំនើបនានាក៏ត្រូវការមាន់ប្រភេទនេះដែរ៕ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី