ភ្នំពេញ ៖ អំពៅ ជាដំណាំមួយប្រភេទដែលមានប្រយោជន៍ច្រើនមុខ និងមានរសជាតិផ្អែមឆ្ងាញ់ ហើយក៏អាចយកច្នៃទៅរម្ងាស់ធ្វើជាស្ករអំពៅផងដែរ។ ម៉្យាងទៀត បើគេងាកទៅមើលពីតម្រូវការទីផ្សារវិញ ក៏មានភាពទូលាយផងដែរ អាស្រ័យហេតុនេះប្រជាកសិករគួរគប្បីមានវិធីសាស្ត្រល្អក្នុងការដាំដុះ ថែទាំ ដើម្បីអាចទទួលបានទិន្នផលខ្ពស់។

ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការដាំដុះ រហូតបង្កើនផលឱ្យបានខ្ពស់ ត្រូវបានអ្នកជំនាញកសិកម្មបញ្ជាក់ថា ដើម្បីដាំអំពៅឱ្យមានរសជាតិផ្អែមល្អគឺគេមិនអាចខ្វះបានទេនូវការប្រើប្រាស់ជីធម្មជាតិ។ ជី គឺជារឿងសំខាន់បំផុត ហើយប្រភេទជីធម្មជាតិដែលជួយឱ្យអំពៅផ្អែមនោះ រួមមាន ផេះ ដីដំបូក និងលាមកសត្វស្ងួតក្រៀមច្រើនឆ្នាំ ហើយជៀសវាងការប្រើកម្ទេចធ្យូងដែលអាចធ្វើឱ្យអំពៅប្រៃបាន។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ទឹកក៏ជាកត្តាសំខាន់មួយផងដែរ ដោយសារអំពៅត្រូវការទឹកស្រោចនៅពេលដីខ្សោះ ប៉ុន្តែបើស្រោចទឹកច្រើនពេក វានឹងធ្វើឱ្យទឹកអំពៅសាបទៅវិញ។ នៅពេលដាំអំពៅ គេត្រូផ្សាំទុកឱ្យវាដុះបានកម្ពស់ ០.៥០ម៉ែត្រពីដី ហើយត្រូវដកស្លឹកដុះនៅបណ្ដូលដើមអំពៅចោល ដើម្បីឱ្យអំពៅឆាប់បែកកូនបានច្រើន លូតកម្ពស់ស្មើៗគ្នា និងដុះដើមបានប៉ុនៗគ្នាល្អ។

បន្ថែមពីលើនេះ បើចង់បានដើមអំពៅធំថ្លោសល្អ ត្រូវកាប់ដើមចោលខ្លះ ដោយទុកតែ ៨ដើមក្នុងមួយគុម្ព រាប់ទាំងដើមដែលដកបណ្ដូលចេញ។ បើទុកដើមអំពៅនោះទាំងអស់ វានឹងដណ្ដើមគ្នាបឺតជីជាតិពីដី ធ្វើឱ្យដើមអំពៅតូចហើយក្រិន។ ប៉ុន្តែក្នុងករណីដាំលើដីល្បប់បាតបឹង ឬដីលិចទឹក គឺអាចទុកដើមអំពៅទាំងអស់បាន តែត្រូវបន្ថែមជីនៅក្នុងដីគន្លង។

វិធីសាស្ត្រនៃការដាំដុះ និងថែទាំ ៖
របៀបដាំអំពៅមាន ២បែប គឺដាំដោយបណ្ដុះ និងដាំដោយកំណាត់ដើម។ ការបណ្តុះកូនអំពៅ ជាដំបូងត្រូវកាត់ដើមអំពៅជាកំណាត់ខ្លីៗ យកមួយថ្នាំងៗ រួចហើយរៀបថ្នាំងនោះតម្រៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព។ កំណាត់ដើមមអំពៅនោះ មិនត្រូវលុបដីឱ្យជិតទេ ត្រូវយកភ្នែកថ្នាំងអំពៅបញ្ឈរឡើងលើ ដើម្បីឱ្យពន្លកឆាប់ដុះពីថ្នាំង បន្ទាប់មកត្រូវគ្របចំបើងពីលើថ្នាំងអំពៅ។ ស្រោចទឹកមួយថ្ងៃម្ដង ដើម្បីឱ្យកូនអំពៅឆាប់ដុះល្អ។ លុះពេលដែលកូនអំពៅដុះបានទំហំប៉ុនម្រាមដៃ គឺក្រោយបណ្ដុះប្រហែល ១ខែទើបគេយកទៅដាំនៅក្នុងដីចំការ។
ចំណែកការដាំកំណាត់ដើមអំពៅវិញ ភាគច្រើនវិធីនេះគេអនុវត្តចំពោះដីចំការធំៗ ដែលកាប់រណ្ដៅ ហើយលើកជារង។ ការដាំដុះតាមវិធីនេះ គេអាចអនុវត្តបានចំពេលដែលដីចំការនៅសើម ដែលម្ចាស់ចំការអាចចំណាយទុនតិច និងឆាប់រហ័សទួលផលទៀតផង។ ប៉ុន្តែវាមានគុណវិបត្តិម្យ៉ាង គឺដើមដុះមិនបានល្អនៅពេលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ដោយឡែកមុនដាំ យើងត្រូវភ្ជួរដីចំការឱ្យបាន ៣សា ធ្វើយ៉ាងណាឱ្យបានជម្រៅជ្រៅ រាស់ដីឱ្យម៉ត់ និងឆូតជាគន្លង ដើម្បីឱ្យមានចង្អូរ តែមិនមែនលើកជារងនោះទេ។ កាយគន្លងនោះឱ្យមាត់រណ្ដៅមានទំហំ ៨តឹក រួចយកកូនអំពៅ ១ដើម មានដុះដើមប៉ុនមេដៃ កម្ពស់ ២តឹកទៅកប់ក្នុងរណ្ដៅ ដែលមានល្បាយផេះ ដីដំបូក លាមកសត្វងាប់ នៅបាតរណ្ដៅនោះ រួមកប់វាបន្ថើរៗល្មម ជាការស្រេច។
ចុងក្រោយគឺការប្រមូលផល ដែលយើងអាចប្រមូលទិន្នផលអំពៅបានក្នុងរយៈពេល ៤ខែ ហើយការប្រមូលផលនេះទៀតសោត យើងមិនត្រូវកាប់ដល់គល់ទេ គឺត្រូវទុកគល់អំពៅឱ្យនៅសល់ប្រមាណ ១តឹកពីដី ដើម្បីឱ្យវាបែកគុម្ពនៅលើកក្រោយទៀត។ ប្រមូលស្លឹកឈើ និងចុងអំពៅទៅគ្របពីលើគល់ហើយដុតវា។ លុះពេលមានភ្លៀងធ្លាក់ វានឹងចាប់ផ្តើមដុះជាថ្មី ដោយពន្លកក្រោយនេះ នឹងមានទំហំធំជាងមុន ហើយយើងអាចទទួលផលពី១ឆ្នាំ ទៅ ៣ឆ្នាំផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content