មុខរបរធ្វើកាំបិតតពីគ្រួសារ នៅតែមានតម្រូវការលើទីផ្សារ និងទទួលបានចំណូលសមរម្យ

សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នករស់នៅតាមទីជនបទ ឬធ្វើស្រែចម្ការ ដូចជា កាំបិត ពូថៅ កណ្ដៀវ ជាដើម សុទ្ធសឹងជាគ្រឿងចាំបាច់ប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួយជំរុញឱ្យអាជីវកម្មផលិតកាំបិតបែបប្រពៃណី និងបន្តពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន នៅតែមានដំណើរការ ហើយថែមទាំងផ្គត់ផ្គង់នៅលើទីផ្សារក្រៅតំបន់ទៀតផង។

ជាក់ស្ដែង លោក មីត រ៉ាហ្គែល ជាម្ចាស់សិប្បកម្មផលិតកាំបិតក្រោមយីហោ អ៊ិត យូសុស ដែលមានត្រាសម្គាល់សញ្ញាស្លឹកដូង មានទីតាំងស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល នៅតែមានសកម្មភាពយ៉ាងមមាញឹកក្នុងការផលិតកាំបិត ពូថៅ ចប និងសម្ភារៈផ្សេងៗទៀតដែលមានភាពចាំបាច់សម្រាប់អ្នករស់នៅជនបទ និងអ្នកធ្វើចម្ការ។

ម្ចាស់សិប្បកម្មខាងលើនេះបានមានប្រសាសន៍ប្រាប់ AMS Economy ថា ៖

«សម្រាប់អាជីវកម្មមួយនេះមានតាំងពីជំនាន់ដូនតាខ្ញុំមក២ ទៅ ៣ ជំនាន់ហើយ ព្រោះតែចិត្តស្រលាញ់ ទើប អត់ចង់អោយបាត់បង់មុខរបរបន្តវេនមួយនេះ ណាមួយខ្ញុំគិតថា វាក៏ជាមុខរបរដែលអាចផលិតបាននូវផលិតផលក្នុងស្រុកយើងផង និងចង់ពង្រីកឱ្យកាន់តែធំ រីកចម្រើនថែមទៀត»

លោកបន្តថា៖

«ចំពោះជំនាញក្នុងការផលិត ខ្ញុំចេះពីជីតា និងលោកពុកខ្ញុំ ដែលបានបង្ហាត់បង្រៀនឱ្យយល់ពីបច្ចេកទេសក្នុងការធ្វើកាំបិតនេះតាំងពីខ្ញុំនៅក្មេងៗ ហើយសិប្បកម្មយើងអាចផលិតបានច្រើនមិនថា កាំបិត ពូថៅ កណ្ដៀវ ពោល គឺពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលយើងចែកចាយស្ទើរគ្រប់ខេត្តក្រុង ក្នុងតម្លៃគិតទៅតាមទំហំ និងចំនួនដែលភ្ញៀវបានទិញ និយាយរួម ជាទូទៅមានចាប់ពី ២ម៉ឺនរៀលឡើងទៅ»។

សម្រាប់វត្ថុធាតុដើមវិញ លោក រ៉ាហ្គែល បានរៀបរាប់ទៀតថា ៖

«យើងទិញដែកជន្ទៀសឡានដែលគេប្រើការលែងបាន ឬក៏ទិញពីអេតចាយ ដើម្បីយកមកកែច្នៃចេញជាកាំបិត ដែលជាការកែច្នៃដែកឡើងវិញផង និងអាចផ្ដល់ការងារដល់អ្នកក្នុងតំបន់បានចំនួន ៦នាក់ ដែលអាចជួយឱ្យពួកគាត់ទទួលបានជំនាញ និងចំណូលប្រចាំថ្ងៃយកទៅផ្គត់ផ្គង់គ្រួសារ ក៏ដូចជាជួយឱ្យប្រជាកសិករគាត់ទទួលបានផលិតផលល្អយកទៅប្រើប្រាស់ដែលចំណាយលុយតិច ហើយប្រើបានយូរ»។

ទាក់ទងនឹងបច្ចេកទេសនៃការផលិតវិញ ម្ចាស់សិប្បកម្មខាងលើប្រាប់ឱ្យដឹងថា មុនពេលទទួលបានផលិតផលសម្រេចគេត្រូវឆ្លងកាត់ច្រើនដំណាក់កាលណាស់ និងត្រូវមានភាពអំណត់ជាមួយនឹងកំដៅភ្លើងទើបអាចផលិតចេញជាផ្លែកាំបិតនីមួយៗបាន រាប់ទាំងការយកដុំដែកទៅដុត ហើយកាត់ និងវាយហូតចេញជារូបរាងកាំបិត ទើបធ្វើការឆាបយកមុខ និងលុត (ដុត) ដែលជាទូទៅក្នុងមួយថ្ងៃកម្មករ ៦នាក់អាចផលិតបានចន្លោះពី ២០-៤០ផ្លែ អាស្រ័យទៅតាមមុខទំនិញដែលត្រូវធ្វើជូនភ្ញៀវ។

លោកបញ្ជាក់ថា នៅក្នុងដំណើរការអាជីវកម្មនេះក៏ជួបផលពិបាកច្រើនដែរ ជាពិសេសក្នុងដំណាក់កាលផលិតតែម្ដង ប្រសិនបើមានការធ្វេសប្រហែស ឬធ្វើខុសបច្ចេកទេសគឺអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ម្យ៉ាងវិញទៀតត្រូវធ្វើការប្រឈមមុខនឹងកម្ដៅភ្លើងក្តៅខ្លាំង។ យ៉ាងណាមិញ លោក មីត រ៉ាហ្គែល ក៏នៅតែមានបំណងចង់ពង្រីកមុខរបរមួយនេះឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង