អាជីវកម្មលក់ផ្កាកំពុងមានតម្រូវការខ្ពស់ក្នុងឱកាសទិវានៃក្ដីស្រឡាញ់

ភ្នំពេញ ៖ ក្នុងឱកាសទិវា​​នៃ​សេចក្តី​ស្រឡាញ់ ឬគេនិយមហៅថា Valentine’s Day ​នេះ តាមទម្លាប់គេតែងតែទិញអំណោយជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន មិនថាគូស្នេហ៍ ស្វាមីភរិយា ឬក្រុមគ្រួសារ ហើយអំណោយដែលគេតែងតែទិញមិនអាចខានបាននោះគឺ ផ្កា ដែលជាផ្នែកមួយជួយឱ្យអាជីវកម្មលក់ផ្កានានាហាក់មានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់។

ចំពោះទិវានៃក្ដីស្រឡាញ់ គេឃើញមានអ្នកលក់ផ្កាជាច្រើននៅតាមហាង តាមផ្សារ ឬតាមដងវិធីធំៗ មានភាពមមាញឹកក្នុងការរៀបចំដាក់តាំង និងលក់ឱ្យអតិថិជនមិនថាចាស់ក្មេង ឬយុវវ័យដែលនិយមទិញជាបាច់ផ្កា ឬផ្កាកុលាបស្រស់មួយទងៗជូនមិត្តភក្ដិក៏មាន ព្រោះវាមានតម្លៃសមរម្យអាចទិញបាន។ មួយវិញទៀត នៅតាមកន្លែងលក់ខ្លះក៏មានរៀបចំជាឈុតផ្កា ដែលបន្ថែមនូវសូកូឡា តុក្កតា ឬប៉ោងៗមកជាមួយដែលកាន់តែទាក់ទាញ និងបង្កើនភាពផ្អែមល្អែម។

ក្រៅពីផ្កាកុលាបស្រស់ នៅតាមហាងផ្កាផ្សេងទៀតដែលមានកែច្នៃផ្កា ដូចជាផ្កាសំបកពោត ក៏កំពុងញាប់ដៃញាប់ជើងក្នុងការទទួលកម្ម៉ង់ជាបាច់ផ្កាដ៏ស្រស់ស្អាត ទាក់ចិត្តអតិថិជនគ្រប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ គេក៏មានដាក់លក់រាយនូវផ្កាជាទងៗបន្ថែមទៀតដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលអាចមានជម្រើសច្រើន ទាំងការទិញដោយកម្ម៉ង់ទុកជាមុន ក៏ដូចជាទៅទិញដោយផ្ទាល់ ។

បន្ថែមពីលើនេះ សម្រាប់អ្នកដែលមានធនធានច្រើនគេក៏កម្ម៉ង់ ឬបញ្ជាទិញជាប្រភេទបាច់ផ្កាដែលធ្វើពីក្រដាសប្រាក់តែម្ដង ក្រោមការច្នៃប្រឌិតក្បូរក្បាច់តាមដែលអាចធ្វើទៅបានដូចជា ការបត់ ឬមូ ក្រដាសប្រាក់ឱ្យទៅជារាងប្លែកៗ រួចដាក់ផ្គុំគ្នាជាបាច់ផ្កាលុយរៀល ឬលុយដុល្លារដ៏ស្រស់ស្អាត និងមានតម្លៃសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនក្នុងថ្ងៃដ៏ពិសេសមួយនេះ។

ជារួមមមក នៅតាមហាងផ្កានានា មិនថាហាងផ្កាស្រស់ ផ្កាពោត ឬផ្កាលុយរៀលនោះទេ សុទ្ធសឹងតែទទួលបានការកម្ម៉ង់ច្រើនពីសំណាក់អតិថិជនរបស់ខ្លួន ដែលជាឱកាសលក់បានច្រើនជាងថ្ងៃធម្មតា ដែលម្ចាស់អាជីវកម្មហាងផ្កាខ្លះអាចលក់បានចំណូលរាប់ពាន់ដុល្លារសម្រាប់តែថ្ងៃមួយនេះប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី