ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

កណ្តាល ៖ ដោយចង់កែប្រែដីទំនេរឱ្យមានប្រយោជន៍ កសិករមួយគ្រួសារបានរៀបចំដីតូចមួយកន្លែងក្បែរផ្ទះ មានទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ដើម្បីដាំត្រសក់ចំណារសម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានគួរសម ពោលគឺលក់ចេញបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

កសិករឈ្មោះ គឹម យ៉េង ដែលបានដាំត្រសក់ចំណារនៅក្នុងឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ដោយសារឃើញដីទំនេរទុកចោលមិនដឹងធ្វើអី ក៏សាករៀបចំដីដាំត្រសក់ចំណារនេះឡើង ក្រែងអាចរកចំណូលបានគ្រាន់ដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែជាលទ្ធផលក្រោយពីការដាំបានរយៈពេលជិតមួយខែ ស្រាប់តែត្រសក់ចាប់ផ្តើមផ្លែផ្កាឱ្យផលជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃបេះបានប្រមាណជា ៨០ ទៅ ១០០គីឡូក្រាម ហើយមានម៉ូយមកចាំទិញដល់ចំការតែម្តង។ សម្រាប់ម៉ូយទិញរាយ កសិករខាងលើលក់ចេញក្នុងតម្លៃ ២០០០រៀលក្នុងមួយគីឡូក្រាម ចំណែកម៉ូយដុំកសិករលក់ចេញបានតែ ១០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលមួយថ្ងៃមួយៗរកចំណូលបានប្រមាណពី៨ម៉ឺនរៀល ទៅដល់១០ម៉ឺនរៀលជាប្រចាំ។​

ចំពោះការដាំដុះមិនមានការលំបាកនោះទេ កសិករគ្រាន់តែភ្ជួរដីហាលចោលមួយសប្តាហ៍ ដើម្បីសម្លាប់មេរោគ និងសម្លាប់ស្មៅឱ្យងាប់ជាមុន បន្ទាប់មកលើកថ្នាលពូនជារងគម្លាតពីគ្នាមួយម៉ែត្រ ហើយរៀបចំក្រាលកៅស៊ូពីលើថ្នាលនីមួយៗ និងចោះកៅស៊ូដាក់គ្រាប់ត្រសក់ចន្លោះពីគ្នាប្រហែល ២.៥សង់ទីម៉ែត្រ។ បន្ទាប់មកស្រោចទឹករហូតត្រសក់ដុះបានមួយសប្តាហ៍ ទើបរៀបចំធ្វើចំណារ ដោតបង្គោល និងរាយសំណាញ់ឱ្យត្រសក់តោងឡើង បន្ទាប់​មកគេថែទាំដាក់ជី ស្រោចទឹករាល់ថ្ងៃជាប្រចាំរហូតដល់អាយុជិតមួយខែ ត្រសក់ចាប់ផ្តើមឱ្យផលបេះបានបណ្តើរ​ៗ។ យ៉ាងណាក៍ដោយ ត្រសក់ចំណា ឱ្យផលរយៈពេលចន្លោះពី១៥ថ្ងៃទៅជាង២០ថ្ងៃ ត្រសក់លែងឱ្យផលទៀតហើយ។

ដូច្នេះ កសិករខាងលើបានរៀបចំដីចំការចំនួន០២ទីតាំងបន្ថែមទៀត ដើម្បីរៀបចំដាំបន្តដែលជាផែនការត្រសក់បេះផ្លែអស់មួយចំការ នៅមួយចំការទៀតចាប់ផ្តើមឱ្យផលបេះបន្តបន្ទាប់គ្នា ធ្វើយ៉ាងណាកុំឱ្យត្រសក់អស់ផលរកចំណូលចូលគ្រួសារលែងបាន។

ពាក់ព័ន្ឋករណីនេះ អ្នកជំនាញកសិកម្មបានលើកទឹកចិត្តដល់កសិករដែលនៅសល់ដីទំនេរ គួរគិតគូរដាំបន្លែដំណាំផ្សេងៗ ដែល​ជាដំណាំត្រូវការហូបប្រចាំថ្ងៃ ដើម្បីអាចបរិភោគខ្លួនឯងបានផង និងសម្រាប់លក់ចេញបានចំណូលក្នុងគ្រួ​សារប្រចាំថ្ងៃដូចកសិករខាងលើផង​ដែរ។ តែយ៉ាងណា ដើម្បីកុំឱ្យការដាំបន្លៃ ឬដំណាំគ្មានទីផ្សារ មុននឹងដាំកសិករគួរមើលដំណាំ ឬបន្លែដែលគេដាក់លក់នៅតាមទីផ្សារ ទាំងផ្សារក្នុងភូមិ ផ្សារតាមសហគមន៍ ផ្សារធំៗតាមទីប្រជុំជន ឬផ្សារនៅតាមផ្សារទំនើបផងដែរ។

យ៉ាងណាក៏ដោយ ជាយោបល់របស់អ្នកជំនាញកសិកម្ម និងទីផ្សារបានលើកឡើងថា កសិករគួរកុំដាំដំណាំដាច់ដោយឡែកពីគ្នា ឬធ្វើការដាំដុះតែគ្រួសារមួយតែឯង គួរចងក្រងជាសហគមន៍ផលិតដំណាំមានតម្រូវការចាំបាច់ប្រើប្រាស់នៅលើទីផ្សារ ហើយអាចផ្គត់ផ្គង់ក្នុងតម្លៃធូរថ្លៃ ដើម្បីប្រកួតប្រជែងបានជាមូយតម្លៃបន្លៃ ឬដំណាំនាំចូល។ ករណីនេះអ្នកជំនាញ ក៍បានអំពាវនាវឱ្យពលរដ្ឋទូរទៅជួយគាំទ្រដំណាំក្នុងស្រុកជាជាង​គាំទ្រដំណាំនាំចូល ជៀសវាងកុំឱ្យហូរលុយចេញក្រៅប្រទេស គោលដៅជួយឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិមានការកើនឡើង ៕ អត្ថបទ ៖ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

Leave a Reply

Your email address will not be published.Required fields are marked *