គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤​ កន្លងទៅនេះ គម្រោងអគារ​ពាណិជ្ជកម្ម​ចំនួន​៥ ត្រូវ​បាន​បញ្ចប់​ការសាងសង់ជា​ស្ថាពរ​ និង​បានដាក់បញ្ចូលក្នុងទីផ្សារ​ ដែលធ្វើឱ្យការ​ផ្គត់ផ្គង់​លើផ្នែក​អគារ​ពា​ណិ​ជ្ជ​កម្ម​​នៅក្នុងរាជធានីភ្នំពេញកាន់​តែមាន​ចំនួនច្រើនឡើង​ ។​

តាមរបាយការណ៍​របស់​ក្រុមហ៊ុន​ CBRE Cambodia  បានបង្ហាញឱ្យឃើញថា​ អគារចំនួន​៥​ ដែលបានបញ្ចប់​ក្នុង​ឆ្នាំ២០២៤​កន្លងទៅរួមមាន ទី១.អគារ ​The Peak ស្ថិតនៅក្នុង​ខណ្ឌ​ចំការ​មន​ ​បានចាប់ផ្ដើមសាងសង់​នៅ​ក្នុង​អំឡុងឆ្នាំ២០១៦ , ទី២. អគារ​ Booyoung Town Mall ស្ថិតនៅ​ក្នុង​ខណ្ឌសែន​សុខ តាមបណ្ដោយផ្លូវ​​សហ​ព័ន្ធ​រុស្ស៊ី ,  ទី៣ គម្រោង​ Maline Office Park ស្ថិតនៅក្នុង​ទឹកដី​ខណ្ឌ​ចំការ​មន ទី៤. គម្រោង​ VerSailles Spuare ស្ថិតនៅ​ក្នុ​ងទឹកដីខណ្ឌ​មានជ័យ និង​ ទី៥​ គម្រោង​ Norea Center ដែលស្ថិតនៅក្នុង​ទឹកដី​ខណ្ឌ​ច្បារ​អំពៅ ។​

គម្រោងអគារពាណិជ្ជកម្មទាំង​៥នេះ រួម​បញ្ចូល​មាន​ខុនដូ ការិយាល័យ សណ្ឋាគារ ផ្សារទំនើប ដែល​នឹង​ត្រូវ​ដាក់បញ្ចូល​ក្នុងទីផ្សារ​បន្ថែម​ ធ្វើឱ្យ​ការផ្គត់ផ្គង់​នូវ​ទីផ្សារ​អចលនទ្រព្យ​ទាំង​នេះមានកំណើនឡើង​បន្ថែមទៀតធៀ​បនឹង​ឆ្នាំ​មុនៗ ។

យោងតាមរបាយការណ៍របស់ CBRE Cambodia ក៏បានបង្ហាញផងដែរ​ពាក់ព័ន្ធនឹង​ការ​កាន់​កាប់​ការិយាល័យ​​ក្នុងឆ្នាំ២០២៤​ ដោយ​ការិយាល័យ​ជួល​តែ​៦៥​ភាគរយ​ប៉ុណ្ណោះ មានអ្នក​កាន់​កាប់ ​ឬកំពុងជួល ។ បើធៀប​ជា​មួយ​នឹង​ឆ្នាំ២០២៣ មានការថមថយ​បន្តិច ប៉ុន្តែ​បើគិតតាំងពីឆ្នាំ២០១៩ រហូតដល់​​ឆ្នាំ ២០២៤ មានការ​ថយ​ចុះ​ខ្លាំង ។ នៅឆ្នាំ២០១៩ កាន់​ការ​កាន់​ការិយាល័យ​មានរហូតដល់ជិត​៩០​ភាគរយ​នៃ​កា​រផ្គត់ផ្គង់ ហើយចាប់ពី​ឆ្នាំ២០២០មក​ ការជួលការិយាល័យ​ចាប់ផ្ដើម​ធ្លាក់​ចុះ និង​បានងើប​ឡើង​បន្តិច​នៅ​ឆ្នាំ២០២១​ ។

ចំណែក​ការ​កាន់​កាប់​ទីតាំងលក់​រាយ​នៅក្នុង​រាជធានីភ្នំពេញ ក៏ឃើញថា​មាន​ធ្លាក់ចុះ​ផង ជាក់ស្ដែង​ឆ្នាំ ២០១៩​កា​រកាន់​កាប់​ទីតាំង​លក់រាយ​ មានរហូតដល់​៩០​ភាគរយ និង​បានធ្លាក់ចុះមក​នៅ​ត្រឹម​៨០​ភាគរយ​នៅឆ្នាំ ២០២០ និង​បន្តធ្លាក់​មក​នៅត្រឹម​ជា​ង៦២​ភាគរយនៅក្នុងឆ្នាំ ២០២៤​កន្លងទៅនេះ ។​ដោយឡែក​​សម្រាប់​ទី​តាំង​​ផ្សារ​ទំនើប​​ប្រមាណ​៧១,៦ភាគរយ ។​

សម្រាប់ទីផ្សារ​ខុនដូ ក្នុងឆ្នាំ ២០២៤​នេះ បានកើនឡើង​ដល់​ ៧ម៉ឺន២ពាន់​​យូ​នីត និង​រំពឹង​ថា នឹង​កើនឡើង​៧ម៉ឺន​៨​ពាន់​យូនីត​នៅក្នុងឆ្នាំ ២០២៥  និង​ប្រមាណជិត​៨ម៉ឺន​យូនីត​ នៅក្នុងឆ្នាំ ២០២៦ ។ ការអភិវឌ្ឍ​ខុនដូ​នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបាន​មើលឃើញថា​ភាគ​ច្រើន​ផ្ដោតលើ​ខុនដូ​តម្លៃមធ្យម​ ​និង​តម្លៃ​សមរម្យ​ខណៈការ​ផ្គត់ផ្គង់​ការ​ខុនដូតម្លៃខ្ពស់​នៅមាន​ចំនួន​តិចតួច​​នៅឡើយ​ ។​

អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​នៅកម្ពុជាជាច្រើនបានបង្ហាញពី​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​វិស័យអចលនទ្រព្យ​កម្ពុជា ជាមួយនឹងការរំពឹងទុកថា​ ក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ​ វិស័យនេះ នឹ​ងងើបឡើងវិញ ។

អ្នកឧកញ៉ា​ សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​ Worldbridge បានព្យាករណ៍ថា ក្រោយការ​លើកឡើង​កាន់អំណាច​របស់​ប្រធានា​ធិបតីអាមេរិក លោក ​ដូណាល់​ត្រាំ ​កម្ពុជា​នឹង​អាច​ទទួលបានផល​ប្រយោជន៍​ ​ក្នុងនោះ​សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន នឹងធ្វើឱ្យមានការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិត​ពី​ប្រទេសចិនទៅ​ប្រទេ​សក្នុង​តំបន់អាស៊ាន ហើយ​កម្ពុជាក៏ជា​ប្រទេស​ដែល​មានអាទិភាពមួយ​ក្នុងការទទួលបាន​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិត​ពី​ប្រទេស​ចិន​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *