អាជីវកម្មនំអាកោខ្ទិះប្រើប្រាស់រូបមន្តប្រចាំគ្រួសារនៅខេត្តក្រចេះទទួលបានការគាំទ្រខ្លាំង

ក្រចេះ ៖ អាជីវកម្មនំអាកោខ្ទិះ ជារបរសាមញ្ញមួយដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើបានស្ទើរតែគ្រប់ៗគ្នា ក៏ប៉ុន្តែអ្វីដែលគេត្រូវការ គឺរូបមន្ត និងការច្នៃប្រឌិតឱ្យផលិតផលរបស់ខ្លួនមានភាពលេចធ្លោ ទើបអាចទាក់ចិត្តអតិថិជនបាន។ ក្នុងនោះ មានអាជីវកម្មនំអាកោខ្ទិះមួយប្រើប្រាស់រូបមន្តប្រចាំក្រចាំគ្រួសារ នៅខេត្តក្រចេះ បានបន្តអភិវឌ្ឍបន្ថែម និងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន។

អាកោក្រចេះ គឺជាយីហោនំអាកោខ្ទិះមួយកន្លែងស្ថិតនៅក្នុងខេត្តក្រចេះ ដែលកំពុងផលិត និងដាក់លក់នំតាមរ៉ឺម៉កចល័តក្នុងក្រុង និងទទួលបានការគាំទ្រខ្លាំង ដោយសារតែរសជាតិ សោភណភាព អនាម័យ គុណភាព និងការវេចខ្ចប់របស់នំនេះ ហាក់មានភាពទាក់ទាញ មានពណ៌ល្អឆើតទាក់ភ្នែកអ្នកទិញជិតឆ្ងាយ។ 

លោក ស្រ៊ុន សោផល ម្ចាស់អាជីវកម្មនំអាកោក្រចេះ ស្ថិតនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា ៖

“យើងបានចាប់ផ្ដើមអាជីវកម្មនេះគឺចង់រំលែកបន្ទុកឪពុកម្ដាយ ដែលមានវ័យចំណាស់ ណាមួយស្ដាយមុខរបរផលិតនំខ្មែរមួយនេះ ដែលមានអតិថិជនគាំទ្រច្រើនឆ្នាំមកហើយ។ ម្យ៉ាងទៀត យើងក៏ចង់ផ្សព្វផ្សាយបន្ថែមនូវយីហោនំអាកោខ្ទិះខេត្តក្រចេះ ក៏ដូចជាអភិវឌ្ឍបន្ថែមនូវការរៀបចំវេចខ្ចប់ ធ្វើយ៉ាងណាឱ្យមានសោភណភាព និងកាន់តែទាក់ទាញអតិថិជនបន្ថែមទៀត។”

លោករៀបរាប់បន្តទៀតថា ប្រភេទនំដែលយើងផលិតរួមមាន អាកោខ្ទិះ នំចាក់ចាន់ បាញ់បែវ ម្សៅច្រែ នំកូរ តែផលិតផលដែលយើងផ្ដោតខ្លាំង និងទទួលបានការគាំទ្រកន្លងមក គឺនំអាកោខ្ទិះ ដែលយើងមានបីរសជាតិ និងបីពណ៌ផ្សេងៗគ្នា គឺរសជាតិត្នោតមានពណ៌លឿង ដូងមានពណ៌ស និងស្លឹកតើយមានពណ៌បៃតងស្រស់។

ចំពោះចំណុចពិសេសរបស់ផលិតផលយើង គឺយើងប្រើវត្ថុធាតុដើមមានគុណភាព ដូចជាយកអង្ករស្រែមកកិនជាម្សៅ ដោយមិនម្សៅកញ្ចប់ ប្រើដូងស្រស់ និងផលិតថ្មីៗរាល់ថ្ងៃមិនទុកយូរ ដែលជាមូលហេតុធ្វើឱ្យនំមានរសជាតិឆ្ងាញ់ ឈ្ងុយជាប់មាត់។ តួយ៉ាង អាកោខ្ទិះផ្ទាល់ យើងប្រើជាប្រភេទខ្ទិះដុំ មិនហូរប្រឡាក់ ងាយស្រួលវេចខ្ចប់ ពេលធ្វើដំណើរផ្លូវឆ្ងាយ ពិសេសអាចទុកបានយូរមិនងាយផ្អូមផងដែរ។ នេះជាអ្វីដែលម្ចាស់អាជីវកម្មខាងល់បានលើកឡើង។

ចំណែកតម្លៃវិញ នំអាកោក្រចេះត្រូវបានវេចខ្ចប់ជាប្រអប់ ដែលមានតម្លៃចាប់ពី ៣០០០ រៀល រហូតដល់ ១ ម៉ឺនរៀល ឬអតិថិជនអាចកម្ម៉ង់ចាក់ជាកែវក្នុងតម្លៃ ២៥០០-៦០០០ រៀល អាស្រ័យលើតម្រូវការរបស់អតិថិជន ដែលចង់បាន។ ដោយឡែកការផលិតវិញ ក្នុងមួយថ្ងៃ គេអាចផលិតបាន ៦០-៧០ ប្រអប់ ដោយសារការផលិតត្រូវការទាំងពេលវេលា និងកម្លាំង ប៉ុន្តែនៅថ្ងៃឈប់សម្រាក មានកម្លាំងច្រើនអាចផលិតបានពី ៨០-១០០ ប្រអប់ ហើយក៏អាស្រ័យលើការកម្ម៉ង់តាមកម្មវិធីផ្សេងៗផងដែរ។

ទាក់ទងនឹងអតិថិជនវិញ លោក សោផល បានបន្ថែមថា អតិថិជនយើងមានមកពីតាមស្ថាប័នផ្សេងៗ ដែលកម្ម៉ង់ជាអាហារសម្រន់ក្នុងកម្មវិធី ក្រៅពីនេះ ក៏មានអតិថិជនដែលជាអាណាព្យាបាល គាត់ទិញនំទុកឱ្យកូនញ៉ាំចៀសវាងទិញនំកញ្ចប់ ដែលអាចប៉ះពាល់សុខភាព ហើយក៏មានបងប្អូនវ័យចំណាស់ ដែលនិយមទទួលទាននំអាកោទន់ៗ និងនំប្រភេទនំខ្មែរផ្សេងទៀតផងដែរ។

គួរបញ្ជាក់ដែរថា អាជីវកម្មនំអាកោក្រចេះបានចាប់ផ្ដើមឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២០ តែរបរនេះ លោក សោផល ទើបតែធ្វើបន្តពីគ្រួសារដែលប្រកបរបរនេះជិត ៤០ ឆ្នាំ មកហើយ។ ចំណែកដើមទុនដំបូង គឺថ្លៃរ៉ឺម៉ក និងម៉ូតូមួយគ្រឿងអស់ប្រមាណ ២ ពាន់ដុល្លារ ឯសម្ភារផលិតផ្សេងទៀត ដូចជាពែង ឆ្នាំងចំហុយ គឺលោកទទួលបន្តពីឪពុកម្ដាយផ្ទាល់តែម្ដង។

ទន្ទឹមគ្នានេះដែរ ការផលិតនំអាកោក៏ជួបនូវផលលំបាក ដូចជា​ខ្វះកម្លាំងជំនួយក្នុងការផលិត ដោយសារគេត្រូវការពេលយូរ និងកម្លាំងច្រើនក្នុងផលិតពីមួយមុខទៅមួយមុខ។ សម្រាប់ថ្ងៃអនាគត លោក ស្រ៊ុន សោផល ចង់ពង្រីកការផលិត ធ្វើឱ្យនំនេះក្លាយជាផលិតផលប្រចាំតំបន់ ដូចជាក្រូចថ្លុងកោះទ្រង់ដែរ។ ណាមួយ លោកក៏ចង់មានទីតាំងជាក់លាក់សម្រាប់ដាក់លក់នំអាកោក្រចេះ មានជាកន្លែងបង្រៀន និងចែករំលែកការធ្វើនំ ពិសេសអាចឱ្យអតិថិជន ដែលជាអ្នកដំណើរឆ្លងកាត់ទិញជាបញ្ញើជូនមនុស្សជាទីស្រឡាញ់ និងខិតខំរក្សាអាជីវកម្មមួយ ដែលផលិតនំខ្មែរទុកឱ្យក្មេងជំនាន់ឱ្យបានដឹង និងបានស្គាល់៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី