នៅចាំអីទៀត ! តស់ ទៅទិញផលិតផលខ្មែរមុនបុណ្យចូលឆ្នាំ នៅទីវាលនៃទីស្ដីការគណៈរដ្ឋមន្ត្រីទាំងអស់គ្នា

ភ្នំពេញ ៖ មែនទែនទៅ មិនត្រឹមតែធ្វើនៅតាមបណ្ដាលខេត្តនោះទេ ចលនាភូមិមួយផលិតផលមួយ កំពុងមមាញឹកក្នុងការកៀរគរប្រមូលបណ្តាសហគ្រាស សិប្បកម្ម អាជីវកម្មធំតូច ដែលផលិត និងកែច្នៃផលិតផលខ្មែរ ក៏ដូចជាផលិតផលសម្គាល់តំបន់ រៀបចំការដាក់តាំងបង្ហាញលក់ ក៏ដូចជាផ្គូរផ្គងដៃគូ រវាងអ្នកផលិត និងភាគីដែលជាអ្នកទិញ ធ្វើយ៉ាងណាអាចជួយជំរុញ និងលើកម្ពស់ទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង នៅត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ បណ្ដាលសហគ្រាសប្រមាណជាង ៣០ នឹងជួបជុំគ្នានៅទីតាំងទីស្ដីការគណៈរដ្ឋមន្ដ្រីដើម្បីបង្ហាញផលិតផលរបស់ខ្លួន ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងអាគារមិត្តភាព ខាងកើតកង់ទីន ក្នុងបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាច ដោយមានការចូលរួមពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាសហគ្រាសចំនួន៣២ ដែលមានផលិតផលច្រើនមុខ នាំយកមកពីបណ្តាខេត្តផ្សេងៗគ្នា មករួមគ្នាដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួននៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។

ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា៖

«ចលនាភូមិមួយផលិតផលមួយលើកនេះនឹងប្រព្រឹត្តទៅនៅទីតាំងទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដង ហើយវាក៏ជាលើកដំបូងដែលយើងរៀបចំឡើងនៅទីនេះ ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងជួយជំរុញគាំទ្រផលិតជារិ ផលិតដោយសហគ្រាសក្នុងស្រុក»។

ឯកឧត្តមបន្តថា កម្មវិធីនេះមានការចូលរួមពីខាងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផង ពីវិស័យឯកជនផង ដោយឡែកឯមហាជនទូទៅក៏អាចចូលរួមបានដោយសេរី ដែលជាឱកាសមួយសម្រាប់ម្ចាស់សហគ្រាសទាំង៣២ ក្នុងការបង្ហាញណែនាំផលិតផលរបស់ខ្លួន ក៏ដូចជាដាក់ឱ្យគេបានឃើញ បានសាក និងបានភ្លក្ស ឱ្យដឹងពីរសជាតិ គុណភាពផលិតផលក្នុងស្រុកដែលមិនចាញ់ផលិតផលនាំចូលនោះទេ។ ហេតុនេះ បងប្អូននៅរាជធានីភ្នំពេញផ្ទាល់ ឬនៅតំបន់ជិតៗ អាចចូលរួមកម្មវិធីមួយនេះបានទាំងអស់គ្នា ដែលរាល់ការគាំទ្ររបស់សាធារណៈជនទាំងអស់ គឺជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់សេដ្ឋកិច្ចក្រុមអ្នកផលិតក្នុងស្រុកតាមតំបន់ អ្នកពាក់ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ទិញផលិតផលខ្មែរគឺ ឈ្នះ ឈ្នះ ឈ្នះ ទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក