តស់ ! នាំគ្នាទៅចូលរួមទិវាទិញផលិតផលខ្មែរនៅខេត្តពោធិសាត់ទាំងអស់គ្នា

ពោធិ៍សាត់ ៖ ជាការចូលរួមគាំទ្រផលិតផលក្នុងស្រុកក៏ដូចជាពង្រីកវិសាលភាពបន្ថែម ចលនាភូមិមួយផលិតផលមួយ និងទិវាទិញផលិតផលខ្មែរត្រូវបានរៀបចំឡើងដំណាលគ្នានៅខេត្តពោធិសាត់ ដោយមានការចូលរួមពីសំណាក់ម្ចាស់សហគ្រាស ក៏ដូចជាសិប្បកម្មនានាសរុបជាង ១០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន។

សម្រាប់ទិវាទិញផលិតខ្មែរកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៦ ខែមេសា ២០២៤ នៅតាមដងស្ទឹង ខេត្តពោធិសាត់ ហើយចលនាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដែលមានការតាំងបង្ហាញ-លក់ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារក្នុងស្រុក និងក្រៅប្រទេស បានធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តពោធិសាត់ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៦ល្ងាច។

ក្នុងឱកាសនេះដែរ ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានមានប្រសាសន៍ថា៖

«សម្រាប់ចលនាទិញផលិតផលខ្មែរ ០៩ មេសាឆ្នាំនេះ យើងរៀបចំឡើងមុនថ្ងៃទី០៩ ដោយសារជិតបុណ្យចូលឆ្នាំពេក ដែលយើងលើកមករៀបចំនៅថ្ងៃទី០១-០៦ ជំនួសវិញ ហើយមានបងប្អូនម្ចាស់សហគ្រាសក្នុងស្រុកជាច្រើនបានយកផលិតផលរបស់ខ្លួនជាច្រើនមុខ ច្រើនប្រភេទនៅតាមបណ្ដាខេត្តផ្សេងៗគ្នា ទៅដាក់តាំងបង្ហាញឱ្យបងប្អូនបានឃើញ បានប៉ះ និងភ្លក្ស ឱ្យដឹងពីគុណភាពផលិតផលខ្មែរយើង»។

ឯកឧត្ដមបន្ថែមថា៖

«មិនត្រឹមតែសម្រាប់បងប្អូនអ្នកប្រើប្រាស់ប៉ុណ្ណោះទេ សម្រាប់ម្ចាស់សហគ្រាសនានា យើងក៏មានរៀបចំវេទិកាផ្គូរផ្គងមួយទៀតកាលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះ ដែលជាការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរភូមិមួយផលិតផលមួយ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារក្នុងស្រុក និងក្រៅប្រទេសផងដែរ»។

គួរបញ្ជាក់ដែរថា សម្រាប់ឱកាសនៃការដាក់តាំងបង្ហាញ និងផលផលិតផលខ្មែរក្នុងស្រុក ឬ ចលនាភូមិមួយផលិតផលមួយក្នុងទិវាទិញផលិតផលខ្មែរ ស្ថិតនៅតាមមាត់ស្ទឹងខេត្តពោធិ៍សាត់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ឬអាជីវករ ពាណិជ្ជករ នៅខេត្តពោធិសាត់ ឬនៅតំបន់ជិតៗនោះអាចចូលរួមកម្មវិធីដូចដែលបានរៀបរាប់ខាងលើនេះបាន ដែលរាល់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់សេដ្ឋកិច្ចក្រុមអ្នកផលិតក្នុងស្រុក តាមតំបន់ អ្នកពាក់ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ