សហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ ចុះកុងត្រាផ្គត់ផ្គង់ដល់ក្រុមហ៊ុន FUCHS Cambodia ១០០តោនក្នុង១ឆ្នាំ

ត្បូងឃ្មុំ ៖ សហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ បានធ្វើការចុះកិច្ចសន្យាជាផ្លូវការក្នុងការផ្គត់ផ្គង់ម្រេចខ្មៅដែលមានស្ដង់ដារសុវត្ថិភាពទៅដល់ក្រុមហ៊ុន FUCHS Cambodia ក្នុងបរិមាណ ១០០តោន ក្នុង១ឆ្នាំ ជាមួយតម្លៃថេរ ៧ដុល្លារក្នុង១គីឡូក្រាម ដែលជាតម្លៃល្អលើសពីតម្លៃមធ្យមនៅលើទីផ្សារប្រមាណ ១០ភាគរយ ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កិច្ចសន្យាទិញលក់ម្រេចខ្មៅក្នុងទំហំទឹកប្រាក់៧០ម៉ឺនដុល្លារ ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងសហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ និងក្រុមហ៊ុនFUCHS Cambodia កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដោយមានមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មជាសាក្សី ខណៈដែលសហគមន៍មួយនេះមានលទ្ធភាពអាចផលិតម្រេចបានចន្លោះ​ពី ២៥០តោន ទៅ ៣០០តោនក្នុងឆ្នាំ។ ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម ក៏បានតភ្ជាប់ទីផ្សារជាមួយក្រុមហ៊ុនអន្តរជាតិចំនួន ៣ រួចហើយ រួមមាន ក្រុមហ៊ុន Fuchs, ក្រុមហ៊ុន OLAM និងក្រុមហ៊ុន Sela Pepper ដើម្បីរង់ចាំទទួលទិញម្រេចពីសហគមន៍ដោយផ្ទាល់។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបថ្មីនេះ មានឈ្មោះថា «សហគមន៍កសិកម្មទំនើបម្រេច មេមត់ត្បូង​ឃ្មុំ» មានដែលមានទីតាំងស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសមាជិក៦៥គ្រួសារ និងជាមួយផ្ទៃដីផលិតកម្មប្រមាណ១០០ហិកតា ឬប្រហែល១០ម៉ឺនជន្លង់។ សហគមន៍នេះ គឺជាសហគមន៍កសិកម្មទំនើបម្រេចមុនគេដែលត្រូវបានបង្កើតឡើង និងគាំទ្រដោយផ្ទាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សហគមន៍កសិកម្មទំនើប​ គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។  បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប គឺផ្ដល់អាទិភាពសម្រាប់តែដំណាំ ៤ប្រភេទប៉ុណ្ណោះ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ 

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញម្រេចបានប្រមាណ ៨,៩០០តោនទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត២០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម២,៩៩២តោន។ ម្រេច​កម្ពុជា​មាន​ទីផ្សារ​ទូលំទូលាយ គឺ​មាន​តែ​ម្រេច​កំពត​ដែល​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​នៅ​ក្រៅប្រទេស​ ដូច​ជា កូរ៉េ ចិន ជប៉ុន អឺរ៉ុប អា​មេ​រិ​ក ប៉ុន្តែ​ភាគច្រើន​នៃ​ផលិតផល​ម្រេច​នៅ​ខេត្ត​ផ្សេង​ៗ​ដូច​ជា កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​ភូមិភាគ​ឦសាន្ត​វិញ គឺ​ភាគច្រើននាំ​ចេញ​ទៅ​តែ​វៀតណាម​ប៉ុណ្ណោះ ។

ស្ថិតិ​នៃ​ការ​នាំ​ចេញ ​ដែល​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​ កម្ពុជា​អាច​នាំ​ចេញ​ម្រេច​ ទៅ​កាន់​ប្រទេស​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​តម្លៃ​សរុប​៣៥,២៧​លាន​ដុល្លារ​កើនឡើង​​ជាង​១៣១​ភាគរយ ធៀប​នឹង​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​២០២៣ ដែល​ការ​នាំ​ចេញ​បាន​តម្លៃ​ត្រឹមតែ​១៥,២៣ លាន​ដុល្លារ​ប៉ុណ្ណោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *