ចិន សម្រេចបិទចោលកម្មវិធីស្មុំកូនអន្តរប្រទេស ខណៈដែលអាមេរិកឈរនៅលេខមួយជាអ្នកស្នើសុំ

បរទេស ៖ កម្មវិធីស្មុំកូនអន្តរប្រទេសរបស់រដ្ឋាភិបាលចិន (international adoption program) ធ្លាប់បានប្រកាសបិទចោលម្តងហើយកាលពីអំឡុងពេលវិបត្តិកូវីដ-១៩ នាឆ្នាំ២០២០ ប៉ុន្តែក្រោយមកនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ កម្មវិធីនេះបានដាក់ឲ្យដំណើរការឡើងវិញជាមួយនឹងលក្ខខណ្ឌកំណត់មួយចំនួន ហើយជាលទ្ធផលករណីស្មុំកូនជាជនជាតិចិននៅឆ្នាំ២០២៣ សម្រេចបានតែ១៦នាក់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី គិតមកដល់ខែកញ្ញានេះ រដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការក្នុងការលុបចោលកម្មវិធីស្មុំកូនអន្តរប្រទេសនេះទៅវិញក្នុងគ្រាដែលក្រុមគ្រួសារជនជាតិអាមេរិករាប់រយនាក់កំពុងដាក់ពាក្យស្នើសុំយកកូនជាជនជាតិចិន ខណៈដែលអជ្ញាធរចិននៅមិនទាន់បានត្រួតពិនិត្យ និងឆ្លើយតបនៅឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងថា​ ៖ ទោះជាយ៉ាងណាក្តី សម្រាប់ករណីស្មុំកូនពីក្រុមគ្រួសារជនជាតិដូចគ្នាដែលកំពុងរស់នៅក្រៅប្រទេសគឺជាករណីលើកលែង ហើយនេះវាគឺជានិតិវិធីដែលអនុឡោមទៅនឹងច្បាប់ស្មុំកូនរបស់អន្តរជាតិ។

យោងតាមការឆ្លើយឆ្លងគ្នារវាងក្រុមមន្ត្រីទូតអាមេរិកដែលប្រចាំការនៅក្នុងប្រទេសចិនបានបញ្ជាក់ថា ចិន នៅតែបង្ហាញពីការប្តេជ្ញាចិត្តថា នឹងបន្តធ្វើការទៅលើករណីស្មុំកូនទាំងអស់ ប៉ុន្តែការពិចារណា និងសម្រេចចិត្តនឹងធ្វើទៅតាមលក្ខខណ្ឌពិសេស និងស្ថានភាពចាំបាច់ជាក់ស្តែង។

គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ​ សហរដ្ឋអាមេរិក គឺជាប្រទេសគោលដៅដែលបានធ្វើការស្នើសុំកូនជនជាតិចិនទៅចញ្ចឹមច្រើនជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត។

នៅក្នុងរូបភាពបែបនេះ គេបានមើលឃើញថា ការសម្រេចចិត្តរបស់ចិនក្នុងការបញ្ចប់កម្មវិធីស្មុំកូនអន្តរប្រទេសនេះ គឺមិនមែនធ្វើឡើងតែម្នាក់ឯងនោះទេ ពោលគឺមានបណ្តាប្រទេសជាច្រើនទៀតធ្លាប់បានបញ្ចប់កម្មវិធីនេះរួចមកហើយ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង កាលពីខែមិថុនាកន្លងទៅនេះ ប្រទេស ណ័រវេស ទើបតែបានប្រកាសពីការរឹតបន្តឹងច្បាប់ក្នុងការស្នើសុំកូនយកទៅចិញ្ចឹម ហើយបច្ចុប្បន្នកំពុងបើកការស៊ើបអង្កេតឡើងវិញទៅលើករណីសុំកូន​ ថាតើវាបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ និងក្រមសីលធម៍ដែរឬយ់ាងណា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ