ផ្សិតត្រចៀកកណ្ដុរ ងាយស្រួលបណ្តុះ មានទីផ្សារខ្ពស់ និងតម្លៃថ្លៃ

ប៉ោយប៉ែត ៖ ផ្សិតត្រចៀកកណ្ដុរ ជាប្រភេទផ្សិតម្យ៉ាងដែលមនុស្សទូទៅយកមកចម្អិនធ្វើជាអាហារប្រកបដោយរសជាតិឆ្ងាញ់ ជាពិសេសគឺមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកបរិភោគ ហេតុនេះហើយទើបផ្សិតត្រចៀកកណ្ដុរ មានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងស្រុក និងក្រៅប្រទេស ។

លោក រឿប ស៊ីរៀម អ្នកជំនាញផ្នែកបណ្តុះផ្សិតគ្រប់ប្រភេទដោយប្រើបច្ចេកទេសថ្មីបែបទំនើបប្រចាំសហគ្រាសបណ្តុះផ្សិតក្រុងប៉ោយប៉ែត បានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមគោលដៅផ្សិតត្រចៀកកណ្ដុរបាននឹងកំពុងប្រមូលផលផ្សិត ក៏ដូចជាបន្តបង្កើនផលិតកម្មកញ្ចប់ផ្សិតបន្ថែមទៀតដើម្បីត្រៀមជំនួសកញ្ចប់ផ្សិតចាស់ៗដែលអស់លទ្ធភាព(លែងដុះ) និងធានាស្ថិរភាពនៃការប្រមូលផលមិនឱ្យធ្លាក់ចុះ។

លោកបន្តថា ក្រុមគោលដៅនេះមានប្រមាណ ១០កន្លែង ដែលកំពុងញាប់ដៃញាប់ជើងក្នុងការបណ្ដុះ និងប្រមូលផល។ ឯតម្លៃផ្សិតត្រចៀកកណ្ដុរស្រស់មានតម្លៃ ៦,០០០រៀលក្នុងមួយគីឡួក្រាម តែបើគេហាលឱ្យក្រៀមល្មមអាចលក់បានប្រមាណ ១៦,០០០រៀល ក្នុងមួយគីឡូក្រាម។

លោកបន្តទៀតថា  បច្ចុប្បន្នលោកជាអ្នកប្រមូលទិញផ្សិតក្រៀមពីកសិករផ្ទាល់ដើម្បីលក់បន្តទៅកាន់ព្រំដែនដោយក្នុងមួយខែលោកប្រមូលបានប្រមាណ ១.៥ តោន។ លោករំពឹងថា ទំហំនេះនឹងកើនឡើងថែមទៀតដោយសារកសិករខ្លះគាត់ទើបតែសាកបណ្ដុះដើម្បីយកទុនខ្លះ និងត្រៀមពង្រីករងបន្ថែមនៅរដូវកាលក្រោយផងដែរ។

ទាក់ទងទៅនឹងទីផ្សារ លោក រឿប ស៊ីរៀម​ បញ្ជាក់ថា ផ្សិតត្រចៀកកណ្ដុរមានទីផ្សារល្អ និងទូលាយ ទាំងក្នុង និងក្រៅស្រុក ដូចជានៅតាមកសិដ្ឋានខ្លះមានម៉ូយមកយកដល់កន្លែង ហើយយកទៅលក់បន្តនៅតាមផ្សារកសិផលក្នុងស្រុក ឯកសិដ្ឋានខ្លះទៀតហាលឱ្យស្ងួតសម្រាប់នាំចេញទៅប្រទេសជិតខាងដែលមានទំហំធំជាងទីផ្សារក្នុងស្រុក។

ទាក់ទងទៅនឹងរយៈពេលនៃការបណ្ដុះ អ្នកជំនាញ ស៊ីរៀម បន្ថែមថា គេត្រូវប្រើរយៈពេលប្រមាណ ៥០ថ្ងៃ បន្ទាប់មកអាចដកបានរៀងរាល់មួយសប្ដាហ៍ម្ដងរហូតដល់ ៤ខែទើបអស់។

យ៉ាងណាមិញ ការបណ្ដុះផ្សិតនេះក៏ជួបនូវកត្តាប្រឈមផងដែរដូចជា កត្តាអាកាសធាតុក្ដៅពេកធ្វើឱ្យផ្សិតដុះមកមិនសូវល្អ និងមានកត្តាសត្វល្អិតផ្សេងៗ​ តែគាត់ក៏បានណែនាំឱ្យកសិករចេះពីបច្ចេកទេស និងវិធីក្នុងការការពារផងដែរ។ ក្រៅពីនេះ គេក៏ត្រូវការកម្លាំងពលកម្មច្រើនក្នុងការប្រមូលផល ប៉ុន្តែសម្រាប់គ្រួសារខ្លះដែលមានសមាជិកច្រើនក៏មិនបានចោទជាបញ្ហាធំប៉ុន្មានទេ។ នេះជាអ្វីដែលលោកបានលើកឡើង។

ចំពោះពេលអនាគត អ្នកជំនាញខាងលើចង់ពង្រីកក៏ដូចជាផ្សព្វផ្សាយចំណេះដឹងក្នុងការបណ្ដុះផ្សិតដោយប្រើបច្ចេកវិទ្យាទំនើបនេះឱ្យបងប្អូនយើងបានចេះដឹងឱ្យកាន់តែទូលំទូលាយ ឈានទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ពិសេសនៅតាមផ្សារទំនើបធំៗផងដែរ។ គួរឲ្យដឹងដែរថា យោង​តាម​អត្ថបទ​វេជ្ជសាស្ត្រ​បុរាណ​ចិន <Ben Cao Zai Xin> បាន​ឱ្យ​ដឹង​ថា​ផ្សិត​ត្រចៀក​កណ្ដុរ​ ឬ​ផ្កា​ថ្ម ត្រូវ​បាន​កត់ត្រា​ថា​អាច​សម្អាត និង​ផ្តល់​សំណើម​ដល់​សួត​បាន។ ការ​សិក្សា​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ដែរថា ផ្សិត​ត្រចៀក​កណ្ដុរ​ស សម្បូរ​ទៅ​ដោយ​សារធាតុ​ polysaccharides ដែល​មាន​មុខងារ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។ វា​ក៏​ជួយ​បង្កើន​ប្រសិទ្ធិភាព​របស់​អងទីករ​ ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​ផង​ដែរ។ ដូច​នេះ ហើយ​បាន​ជា​ការ​ដាក់​បញ្ចូល​ផ្សិត​ត្រចៀក​កណ្ដុរ​ទៅ​ក្នុង​របបអាហារ ត្រូវ​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ និង​ជួយ​ប្រឆាំង​នឹង​ជំងឺសួត​ផ្សេងៗ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន