បំពង់បឺតចចូតថ្មី មេត្រីបរិស្ថាន ចូលរួមជួយដល់ជីវភាពស្ត្រីក្នុងសហគមន៍

ចចូត ជារុក្ខជាតិស្មៅមួយប្រភេទដែលប្រជាជនខ្មែរនិយមច្នៃទៅជាសម្ភារប្រើប្រាស់ដូចជាត្បាញជាកន្ទេល មួក កន្ត្រក និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ដោយមើលឃើញពីអត្ថប្រយោជន៍របស់ស្មៅប្រភេទនេះ មានក្រុមហ៊ុនឯកជនមួយបានច្នៃចចូតទៅជាបំពង់បឺតដែលមានគុណភាព កាត់បន្ថយប្លាស្ទិក និងជួយដល់បងប្អូនក្នុងសហគមន៍។

អាទិករ  ជាក្រុមហ៊ុនឯកជនខ្នាតតូច ដែលបានចាប់ផ្តើមដំណើរការកាលពីអំឡុងខែមេសា ឆ្នាំ២០២២ ដោយផ្តោតសំខាន់ទៅលើការផលិតនូវរបស់ប្រើប្រាស់មេត្រីបរិស្ថាន​ ដែលផ្តើមចេញពីការផលិតបំពង់បឺតបរិស្ថាន និងព្យាយាមប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិនៅក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាធានានូវសុខមាលភាពអ្នកប្រើប្រាស់ និងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

កញ្ញា ហៃ សុជាតិវឌ្ឍនា ជាស្ថាបនិកក្រុមហ៊ុននេះបានប្រាប់ AMS ថា បំពង់បឺតមេត្រីបរិស្ថានដែលផលិតពីចចូតងាយស្រួលប្រើប្រាស់ មិនប៉ះពាល់រសជាតិភេសជ្ជៈ ប្រើបានទាំងភេសជ្ជៈក្តៅ និងត្រជាក់ ជាពិសេសវាអាចបន្ថែមក្លិនប្រហើររុក្ខជាតិដែលអាចឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្និទ្ធស្នាលជាមួយធម្មជាតិ។

កញ្ញាបន្ថែមថា ៖

“ចំពោះការប្រើប្រាស់បំពង់បឺតធម្មជាតិប្រភេទនេះវាអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គ្មានកាកសំណល់រឹង ហើយអាចរលាយក្នុងស្រទាប់ដីក្នុងរយៈពេល៣០ ទៅ ៤៥ថ្ងៃប៉ុណ្ណោះ។ ចំណែកតម្លៃវិញ ចន្លោះពី ១០០​-១៤០រៀល ក្នុង១ដើម អាស្រ័យទៅតាមទំហំ និងបរិមាណបញ្ជាទិញពីអតិថិជនដែលភាគច្រើនគេប្រើនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍នានា ដែលអតិថិជនគាំទ្រជាអ្នកមានឆន្ទៈក្នុងការចូលរួមថែរក្សាបរិស្ថាន កាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកតាមរយៈការងាកមកប្រើប្រាស់ផលិតផលបរិស្ថានជំនួសវិញ”

ពាក់ព័ន្ធនឹងវត្ថុធាតុដើមវិញ ស្ថាបនិករូបនេះរៀបរាប់ថា ស្មៅចចូតអាចរកបាននៅក្នុងស្រុក ពោលគឺនៅ​តាមបណ្តាទីតាំងមួយចំនួន ដូចជាក្រុងព្រះសីហនុ ខេត្តកោះកុងជាដើម។ រីឯការផលិតបំពង់បឺតចចូត ផលិតដោយដៃស្រ្តីខ្មែរក្នុងសហគមន៍ ដោយឆ្លងកាត់ការលាងសម្អាតទាំងផ្នែក​ក្នុង និងខាងក្រៅ កាត់ទៅតាមទំហំ តាមតម្រូវការ ទើបសម្ងួតដោយម៉ាស៊ីនស្វ័យប្រវត្តិរយៈពេល ៣-៤ម៉ោង។ បន្ទាប់មកទើបធ្វើការសម្លាប់មេរោគ ដោយម៉ាស៊ីនស្វ័យប្រវត្តិ UVC Sterilization ហើយចុងក្រោយ គឺការត្រួតពិនិត្យគុណភាពឡើងវិញ និងវេចខ្ចប់ទៅតាមស្តង់ដារ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនខាងលើក៏ជួបផលលំបាកដែរក្នុងការផលិត គឺបញ្ហាវត្ថុធាតុដើមនៅមានកំណត់ ដែលធ្វើឱ្យការផលិតក៏ដូចជាបរិមាណផលិតផលនៅតិចនៅឡើយ។ សម្រាប់ចក្ខុវិស័យ អាទិករ ចង់ក្លាយជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលបង្កើតនូវផលិតផលប្រើប្រាស់មេត្រីបរិស្ថាន​ មានភាពសាមញ្ញ ​មានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ពោលគឺប្រជាជនរស់នៅប្រកបដោយសុខមាលភាព។

ក្រៅពីនេះ អាទិករក៏ចង់ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ដោយកាត់បន្ថយសំណល់ប្លាស្ទិក កាត់បន្ថយផលប៉ះពាល់ដល់ជីវចម្រុះ តាមរយៈការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិដែលមានស្រាប់ និងកែច្នៃទៅជាប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ ក៏ដូចជាសមត្ថភាពស្រ្តីក្នុងវិស័យការងារផងដែរ។              

ចុងក្រោយ កញ្ញា ហៃ សុជាតិ វឌ្ឍនា ចង់ឃើញប្រជាជនទាំងអស់គ្នាចូលរួមចំណែកការពារបរិស្ថានជុំវិញ ដើម្បីទីក្រុង រមណីយដ្ឋានស្អាត ទាក់ទាញភ្ញៀវទេសចរ និងបន្តជួយគាំទ្រផលិតផលខ្មែរឱ្យបានច្រើនបន្ថែមទៀត។ ចំពោះសហគ្រិនក្នុងស្រុកដែលមានគោលដៅការពារបរិស្ថាន សូមចូលរួម និងបន្តផលិត​ ក៏ដូចជាកែច្នៃផលិតផលក្នុងស្រុកឱ្យបានច្រើន ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដើម្បីឱ្យប្រទេសកម្ពុជាមានផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុកបរិបូណ៍ ហើយក៏ជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី