សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែឆ្នៃរហូតដល់ប្រមាណ ១លានតោនក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេសនាព្រឹកថ្ងៃទី២៧​​ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា ៖

“នៅថ្ងៃខាងមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសដែលចែកចាយនូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងនៃការចែកចាយ ព្រោះមួយឆ្នាំកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ១លានតោន…..យើងកែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលយកមកតាំងពិព័រណ៍លក់”

ឯកឧត្ដមបណ្ឌិត សួង​ ណយ ជាអ្នកជំនាញខាងវិស័យកសិកម្មម្នាក់នៅប្រភេទកម្ពុជាបានបង្ហាញពីទស្សនទានផ្ទាល់ខ្លួនគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ទៅលើការពង្រឹង និងពង្រីកលទ្ធភាពនៃការកែច្នៃធនធានវត្ថុធាតុដើមក្នុងស្រុកជាចម្បង។ ជាក់ស្ដែងដូចជា ប្រភេទគ្រាប់ស្វាយចន្ទីដែលកំពុងមានតម្រូវការនាំចេញទៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រភេទចិនផ្ទាល់តែម្ដង។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា ៖

“ដើម្បីគាំទ្រទៅលើគម្រោងទាំងអស់នោះ កម្ពុជាចាំបាច់បង្កើតឱ្យមានតំបន់ដាំដុះឱ្យបានត្រឹមត្រូវ មានវិសាលភាពល្អជាងមុន ធានាបាននូវផលិតភាពនៃការដាំដុះឱ្យបានល្អ។ ក្រោយការប្រមូលផល ត្រូវយកចិត្តទុកដាក់ទៅលើបច្ចេកទេស​ ក៏ដូចជាគុណភាពនៃផលិតផលប្រកាន់ភ្ជាន់នូវអនាម័យ និងស្តង់ដារដែលទីផ្សារអន្តរជាតិតម្រូវ”

ប​ន្ថែមលើនេះ អ្នកជំនាញខាងលើបន្តថា បណ្ដាក្រុមហ៊ុនដែលធ្វើការនាំចេញ ក៏ដូចជាកសិករដែលមានការពាក់ព័ន្ធផ្ទាល់នោះ ត្រូវតែបង្កើននៃការកែច្នៃរបស់ខ្លួនឱ្យបានសមស្របទៅតាមស្តង់ដាររបស់ខ្លួនដែលបានកំណត់ ទាំងគុណភាព និងអនាម័យ ធ្វើយ៉ាងណាផ្គត់ផ្គង់នូវតម្រូវការទីផ្សារដែលគេចង់បាន។

តួយ៉ាង សហគ្រាស ឡឹង ម៉ានុត ដែលជាសហគ្រាកែច្នៃ និងចម្អិនគ្រាប់ស្វាយចន្ទី ស្ថិតនៅក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងប្រមូលទិញក៏ដូចជាកែច្នៃគ្រាប់ស្វាយចន្ទីក្នុងតំបន់ប្រកបដោយគុណភាព និងស្តង់ដារ ដើម្បីលក់នៅលើទីផ្សារទាំងការបោះដុំ លក់រាយ ក៏ដូចជាដាក់លក់នៅលើផ្សារទំនើបនានាផងដែរ។

អ្នកស្រី ឡឹង ម៉ានុត ជាម្ចាស់សហគ្រាសខាងលើបានមានប្រសាសន៍ឱ្យដឹងថា ​៖

“គ្រាប់ស្វាយចន្ទីរបស់សិប្បកម្មយើងជាផលិតផលក្នុងស្រុកពិតៗ កែច្នៃប្រកបដោយគុណភាព និងមានទីផ្សារល្អ ហើយវាជាកសិផលរបស់កសិករយើង ដែលបច្ចុប្បន្នយើងអាចផ្គត់ផ្គង់បានពេញមួយឆ្នាំតែម្ដង ហើយរាល់ដំណើរការរបស់សិប្បកម្មក៏បានចូលរួមចំណែកនៅក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុករបស់ពលរដ្ឋក្នុងតំបន់តាមរយៈការផ្ដល់ឱកាសការងារ។”

អ្នកស្រីបន្ថែមថា ៖

“តាមរយៈសហគ្រាសយើងកំពុងផ្គត់ផ្គង់នូវគ្រាប់ស្វាយចន្ទីដែលមានគុណភាព និងអនាម័យទាំងនៅតាមម៉ាត ក៏ដូចជាផ្សារទំនើបនានា។ បន្ថែមពីលើនេះ សហគ្រាសស្ថិតក្នុងស្រុកចំការលើនេះ ក៏បានចូលរួមចំណែកសហការជាមួយសហគមន៍ដាំស្វាយចន្ទីដែលមានសមាជិកជាង ៣០គ្រួសារ និងផ្ដល់ការងារជូនប្រជាជនក្នុងតំបន់ប្រមាណ ១៥នាក់ផងដែរ៕”


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)