អ្នកវិភាគ ៖ ប្រតិបត្តិការយោធាជិត២ឆ្នាំរបស់រុស្សីជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចជាតិ

ថ្វីត្បិតតែសកម្មភាពយោធាក្នុងប្រតិបត្តិការពិសេសរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានថ្កោលទោសដោយបណ្តាប្រទេសជាច្រើនលើពិភពលោក ជាពិសេសក្រុមប្រទេសលោកខាងលិច ប៉ុន្តែរយៈពេលជិត២ឆ្នាំកន្លងមកនេះលទ្ធផលដែលប្រទេសរុស្ស៊ីទទួលបានហាក់បីដូចជាមានភាពផ្ទុយស្រឡះទៅនឹងអ្វីដែលប្រទេសជាច្រើនតែងតែរំពឹងទុក។

ឆ្នាំ២០២២ បានបង្ហាញនូវភាពមិនច្បាស់លាស់នៃភាពរីកចម្រើនរបស់រុស្ស៊ីដោយសារជាបន្តបន្ទាប់សេដ្ឋកិច្ចត្រូវបានជាប់គាំងតាមរយៈការដាក់ទណ្ឌកម្ម ​និងការដកខ្លួនចេញនៃបណ្តាក្រុមហ៊ុនអន្តរជាតិស្ទើរតែទាំងអស់ និងការមមាញឹកក្នុងការរៀបចំយុទ្ធសាស្ត្រយោធាសមរភូមិជាមួយនឹងយោធាអ៊ុយក្រែនផង។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២៣ស្ថានភាពបានផ្លាស់ប្តូរស្ទើរ១៨០ដឺក្រេ ទាំងនៅលើសមរភូមិយោធា និងសមរភូមិពាណិជ្ជកម្ម ដោយរដ្ឋាភិបាលទីក្រុងមូស្គូបានទទួលជោគជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដណ្តើមបានទីតាំងកាន់កាប់ជាច្រើន និងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិត្រឡប់មកវិញជាបន្តបន្ទាប់។

ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីកាលពីឆ្នាំ២០២២បានដាំក្បាលចុះដល់ ២,១ភាគរយ ប៉ុន្តែបានងើបមកវិញយ៉ាងមានសន្ទុះខ្លាំងក្លាដល់ទៅ ២,២ភាគរយដូចទៅនឹងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្លាប់បានអះអាងកាលពីរដូវក្តៅឆ្នាំ២០២៣ថា នឹងនាំឲ្យសេដ្ឋកិច្ចរុស្ស៊ីហក់ឡើងទៅតំណែងដ៏ខ្ពស់មួយក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក។

ជាក់ស្តែង អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Karin Kneissl បានលើកឡើងកាលពីចុងសប្តាហ៍កន្លងមកនេះថា​ អ្វីដែលជាការព្យាករណ៍របស់លោក Putin គឺជាការពិតតាមរយៈកំណើនសេដ្ឋកិច្ចបច្ចុប្បន្នរបស់រុស្ស៊ីគឺអាចវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេទី៥របស់ពិភពលោកដោយផ្អែកលើអត្រានៃអំណាចនាំការបញ្ជាទិញ ឬហៅថា Purchasing Power Parity (PPP) ។

នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយអ្នកកាសែត Flavio von Witzleben កាលពីពេលកន្លងមកនេះ លោកស្រី Kneissl បានវាយតម្លៃទៅលើលទ្ធផលរបស់រុស្ស៊ីកាលពីឆ្នាំមុន ដោយកត់សម្គាល់ថា រុស្ស៊ីបានទទួលលទ្ធផលខ្លាំងទាំងនៅលើសមរភូមិក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន និងទាំងទៅលើវិស័យសេដ្ឋកិច្ចផងដែរ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងឳកាសនៃការសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យថ្មីមួយកន្លែងនាទីក្រុងមូស្គូក៏បានធ្វើការប្រកាសគួរឲ្យរីករាយសម្រាប់ប្រទេសរុស្ស៊ីដែរថា សេដ្ឋកិច្ចដ៏រឹងម៉ាំកំពុងបន្តទាំងក្នុងឆ្នាំ២០២៣ ទាំងនៅក្នុងឆ្នាំ២០២៤។

មេដឹកនាំរុស្ស៊ីរូបនេះបានថ្លែងថា ៖

«យើងមិនដែលឃើញស្ថានភាពរុស្ស៊ីដូចនេះពីមុនមកទេ ខណៈពេលដែលយើងធ្លាប់រកចំណូលបានពីការលក់ប្រេង និងឧស្ម័ន ប៉ុន្តែឆ្នាំ២០២៣ គឺជាឆ្នាំដំបូងដែលវិស័យផលិតកម្មរបស់យើងរីកចម្រើនលឿនជាងមុន និងទទួលបានប្រាក់ចំណូលកាន់តែច្រើន។ វាមានន័យថាយើងកំពុងក្លាយជាសាក្សីនៃការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងសេដ្ឋកិច្ចរបស់យើងនៅក្នងពេលនេះ»។

លោក Putin បានទទួលស្គាល់ថា សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះកាលពីឆ្នាំ២០២២ ដល់ទៅ ២,១ភាគរយ ប៉ុន្តែជឿជាក់ថា នឹងមានកំណើនសរុប ៣,៥ភាគរយក្នុងឆ្នាំ២០២៣។ លើសពីនេះ អ្វីដែលគួរគួរឲ្យភ្ញាក់ផ្អើលនោះ លោកបានអះអាងថា វិស័យផលិតកម្មបានដើរតួជំនួសវិស័យថាមពលនៅក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិក្នុងរយៈពេលកន្លងមកនេះ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ