រំដេង ជាដំណាំងាយស្រួលដាំ មិនរើសដី និងមានតម្លៃទីផ្សារល្អ

រំដេង ជាគ្រឿងទេសមួយប្រភេទមានក្លិនប្រហើរ ដែលគេនិយមប្រើប្រាស់ផ្សំរសជាតិ និងយកក្លិន ជាពិសេសសម្លរគ្រឿងខ្មែរដែលគេមិនសូវខ្វះបាន ខណៈដែលដំណាំយកមើមមួយនេះមានភាពងាយស្រួលដាំ មិនត្រូវការមើលថែទាំច្រើន ហើយក៏មានទីផ្សារល្អផងដែរ។

លោក អឹន មីន ជាកសិករមានបទពិសោធផ្នែកកសិកម្ម និងកំពុងដាំដំណាំរំដេងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ បានមានប្រសាសន៍ឱ្យដឹងថា ៖

«រំដេងងាយស្រួលដាំ មិនចាំបាច់ថែទាំអីច្រើនទេ គ្រាន់តែធ្វើស្មៅ និងដាក់ជី គឺអាចដាំ និងគាស់លក់វិលជុំបានជារៀងរាល់ថ្ងៃឱ្យតែមានកម្លាំងគាស់លក់ឱ្យម៉ូយមកទិញដល់កន្លែង»។

លោកបន្តថា៖

«ធម្មតាម៉ូយគេកម្ម៉ង់យកទៅលក់បន្តនៅភ្នំពេញ និងខេត្តព្រះសីហនុ ដោយម្នាក់យកប្រមាណ ៣០-៤០គីឡូក្រាម ឱ្យតែយើងគាស់ទាន់ឱ្យគេ ហើយការដាំរំដេង យើងដាំនៅលើដីរាបក៏បាន លើកជារងក៏បាន តែខ្ញុំដាំតែលើដីរាបធម្មតាក៏បាន ឯទឹកក៏មិនត្រូវការច្រើន តែអាចនឹងមានចៃស៊ីខ្លះដែរ តែយើងអាចបាញ់ថ្នាំកម្ចាត់ចៃខ្លះ នោះវានឹងលាស់ត្រួយល្អមកវិញហើយ»។

លោកបន្ថែមថា ដំណាំរំដេងនេះ គេអាចដាំរយៈពេលប្រមាណមួយឆ្នាំទើបមានមើមអាចគាស់បាន ហើយនៅពេលដែលគេចង់ទុកកាន់តែយូរ កាន់តែរីកមើមបានច្រើន តួយ៉ាងដើមរំដេងដែលលោកបានដាំ និងទុកប្រមាណ ២ឆ្នាំ អាចគាស់លក់បានក្នុងមួយគុម្ពប្រមាណ ៤-៥គីឡូក្រាមក៏មាន។ ចំណែកតម្លៃជាធម្មតា អាចលក់បានក្នុងតម្លៃ ១២០០រៀលក្នុងមួយគីឡូក្រាម។  

ទាក់ទងនឹងការគាស់រំដេងនេះទៀត សោត លោក អឹន មីន បានរៀបរាប់ដែរថា សម្រាប់លោកផ្ទាល់ ពេលគាស់ អាចគាស់តែគុម្ពណាធំៗសិន ហើយទុក ៣ ទៅ ៤ ដើមដើម្បីឱ្យវាលូតលាស់បន្តទៀត ដែលមិនចាំបាច់នឿយហត់ដាំច្រើនដងនោះទេ ពោលគឺអាចទទួលបានផលជាបន្តបន្ទាប់វិលជុំ ទោះបីគ្មានអ្នកទិញភ្លាមៗក៏អាចទុកឱ្យវារីកមើមបន្តទៀតបាន។

គួរបញ្ជាក់ដែរថា កសិករ អឹន មីន បានដាំដំណាំរំដេងនេះប្រមាណ ៣ឆ្នាំហើយ ដោយការដាំគឺលោក និងគ្រួសារជាដាំដោយខ្លួនឯង តែពេលប្រមូលផលក៏ត្រូវការជួលកម្លាំងពលកម្មខ្លះទើបគាស់ឱ្យគេទាន់ពេល។ ក្រៅពីនេះ លោកក៏មានដាំដំណាំផ្សេងទៀតដូចជា ខ្ញី និងរមៀត ដែលជាពពួកដំណាំងាយស្រួលដាំ ងាយថែទាំ ហើយបងប្អូនកសិករក៏អាចសាកល្បងដាំដុះបាន ដើម្បីអាចទទួលចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​