សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សកម្មភាពនៅតំបន់ព្រំដែនចិន កំពុងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ និងកម្ពស់តម្លៃប្រាក់យ័ន

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប្រតិបត្តិការប្រាក់យ័នមានចំណែកលើសប្រាក់ដុល្លារអាមេរិក និងបានក្លាយជារូបិយប័ណ្ណដែលប្រើច្រើនបំផុតនៅក្នុងប្រតិបត្តិការឆ្លងព្រំដែនរបស់ប្រទេសចិនកាលពីខែមុនកន្លងទៅនេះ។

កាលពីខែកុម្ភៈកន្លងទៅ​នេះ ការទូទាត់ឆ្លងព្រំដែនជាប្រាក់យ័នបានកើនឡើងពី ៤៣៥, ៥ពាន់លានដុល្លារ ដល់ចំនួន ៥៤៩,៩ ពាន់លានដុល្លារនៅខែមីនា។ មិនត្រឹមតែប៉ុណ្ណោះ រូបិយប័ណ្ណចិនត្រូវបានប្រើប្រាស់ប្រហែល ៤៨,៤ ភាគរយនៃប្រតិបត្តិការឆ្លងកាត់ព្រំដែនទាំងអស់ ដែលឆ្លុះបង្ហាញពីនិន្នាការចាកឆ្ងាយពីប្រាក់ដុល្លារ ដែលជាការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន។ លើសពីនេះ ប្រាក់ដុល្លារអាមេរិកដែលប្រើប្រាស់ក្នុងប្រតិបត្តិការក្រៅប្រទេសដែលមានដៃគូជាមួយចិនបានថយចុះពី ៤៨,៦ ភាគរយក្នុងខែកុម្ភៈ ធ្លាក់មកនៅត្រឹម ៤៦,៧ ភាគរយនៅខែមីនា។

យ៉ាងណាក៏ដោយ បើទោះបីជាចំណែកនៃប្រាក់យ័នមានប្រតិបត្តិការជាសកលនៅតែមានកម្រិតទាបក៏ដោយ ប៉ុន្តែវាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ មួយវិញទៀតនោះ ការជៀសឆ្ងាយរបស់ចិនពីប្រាក់ដុល្លារក្នុងពាណិជ្ជកម្មអន្តរជាតិក៏បានបង្កើនល្បឿនប្រឆាំងនឹងផ្ទៃទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមកលើរុស្ស៊ីដែលជាប្រទេសផលិត និងនាំចេញថាមពលពិភពលោកដ៏សំខាន់មួយផងដែរ។ ស្របពេលនេះដែរ អ្នកបង្កើតគោលនយោបាយឥណ្ឌាក៏បានចាត់វិធានការឆ្ពោះទៅរកការជៀសឆ្ងាយពីប្រាក់ដុល្លារទៅជាប្រាក់រូពី និង ប្រើប្រាស់នៅក្នុងពាណិជ្ជកម្មទៅវិញទៅមកជាមួយទីក្រុងម៉ូស្គូ។

គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំមុន ប្រទេសរុស្ស៊ី បាន និងកំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណជំនួសរបស់ខ្លួននៅក្នុងប្រតិបត្តិ ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានផ្តល់យោបល់ថា ប្រាក់យ័នរបស់ចិនគួរតែត្រូវបានប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ ដែលមិនត្រឹមតែក្នុងពាណិជ្ជកម្មជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រតិបត្តិការរបស់រុស្ស៊ីជាមួយបណ្តាប្រទេសនៅអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ  ខណៈដែលទិន្នន័យចុងក្រោយរបស់ធនាគាររុស្ស៊ីបានបង្ហាញថា ប្រាក់យ័នបានក្លាយជាតួអង្គដ៏សំខាន់ក្នុងពាណិជ្ជកម្មបរទេសរបស់ប្រទេសរុស្ស៊ី៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/03/2025

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

ប្រធាន CBC បញ្ជាក់ពីបញ្ហា និងដំណើរការបង់សងត្រឡប់យឺតលើស ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/03/2025

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌី ប្យូរ៉ូ ខេមបូឌា បានបញ្ជាក់អំពីមូលហេតុនៃការសងត្រឡប់យឺតនេះថា ភាគច្រើនគឺបណ្តាលមកពីកំណើនសេដ្ឋកិច្ចយឺត ដែលជាកត្តាចម្បងជាងគេ សម្រាប់ការកើនឡើងនៃឥណទានសងយឺតយ៉ាវចាប់ពី៩០ថ្ងៃ (90+DPD) ក្នុងឆ្នាំ២០២៤

ការផ្ដល់​ឥណទាន​សម្រាប់ទិញលំនៅឋាននៅកម្ពុជា​​ កាន់តែទូលំទូលាយ​ជាមួយនឹងអត្រាការ​ប្រាក់ទាបជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/03/2025

ក្នុងពេល​បច្ចុប្បន្ន​នេះ ការផ្ដល់ឥណទាន​សម្រាប់ទិញលំនៅឋាន​កាន់តែទូលំទូលាយ​ ដែលជា​ជម្រើស​ល្អ សម្រាប់ពលរដ្ឋដែលត្រូវការ​លំនៅឋានស្នាក់នៅសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជិត ៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ​​​ Twitter

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/03/2025

លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្ត​សហគ្រិន​ស្ត្រី​ឱ្យធ្វើជាគំរូក្នុងការលើកកម្ពស់​សុចរិតភាពធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្ម

តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអង្គភាពដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៧២ ភាគរយ ឬ ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៦៤ ភាគរយ ឬ ៦៨,២៦ ដុល្លារក្នុងមួយបារ៉ែល

ADB ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ