អាជីវកម្មឆ្លាតវៃ ៖ លក់កាហ្វេតាមម៉ូតូចល័តអាចរកចំណូលបានមួយថ្ងៃជាង១០ម៉ឺនរៀល

ជាប្រភេទអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុរសម្នាក់បានចាប់យកមុខរបរលក់កាហ្វេដោយប្រើជំនាញដែលខ្លួនមាន បូកជាមួយនឹងគំនិតច្នៃប្រតិដ្ឋធ្វើទូឈើដាក់លើម៉ូតូសម្រាប់ចល័តលក់ ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់អាចរកចំណូលបានជាង១០ម៉ឺនរៀល។

ដោយសារតែមិនសូវមានធនធានផ្នែកហិរញ្ញវត្ថុក្នុងការប្រកបអាជីវកម្មទ្រង់ទ្រាយធំ លោក តេង នី បានជ្រើស​រើស​យកការប្រកបមុខរបរលក់កាហ្វេចល័ត ដោយប្រើត្រឹមតែម៉ូតូមួយគ្រឿង និងទូឈើទំហំតូចមួយតែប៉ុណ្ណោះ។

លោក តេង នី គឺជាអតីតសិស្សដែលបានបញ្ចប់ការសិក្សាលើជំនាញឆុងកាហ្វេពីវិទ្យាស្ថាន សហគ្រិន ភាពនវានុវត្តន៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ ក្រោយបានទទួលការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃចំនួន ៣ខែរួចមក លោកបានបើកអាជីវកម្មកាហ្វេចល័តមួយដែលរហូតមកដល់ពេលនេះគឺទទួលបានជោគជ័យគួរសម។ ប៉ុន្តែទោះជាយ៉ាងណា មុនពេលរៀនជំនាញនេះ លោក តេង នី បានអះអាងថា លោក និងគ្រួសារធ្លាប់ជួបនូវវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរ ព្រោះការងាររបស់លោកបានទទួលរងផលប៉ះពាល់ ចេញពីជំងឺកូវីដ១៩ ខណៈពេលដែលលោកមិនមានជំនាញអ្វីផ្សេង។

យ៉ាងណាក៏ដោយ ថ្វីត្បិតថាការបង្កើតអាជីវកម្មលក់កាហ្វេតាមម៉ូតូចល័ត ប្រើដើមទុនអស់តិចតួច ប៉ុន្តែវាក៏មិនងាយស្រួលពេកនោះដែរក្នុងការលក់ដូរដោយសារមិនមានទីតាំងច្បាស់លាស់។

លោក​ តេង នី បានប្រាប់ឱ្យដឹងថា អាជីវកម្មខ្នាតតូចមួយនេះត្បិតថាមើលទៅមានភាពងាយស្រួល ប៉ុន្តែវាចាំបាច់ត្រូវមានភាពបត់បែន និងអត់ធ្មត់បន្តិចទើបអាចប្រកបអាជីវកម្មប្រភេទនេះបាន។

អាជីវករ តេង នី ដែលភាគច្រើនឈប់លក់កាហ្វេនៅជាប់របងវិទ្យា​ល័យ​​ទួលអំពិល ស្ថិតក្នុងខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បានបន្តឱ្យដឹងដែរថា ជារឿយៗ សិស្សវិទ្យាល័យ ឬអ្នក រស់នៅក្បែរនោះតែងមកជួយទិញកាហ្វេរបស់លោក ដោយមួយថ្ងៃលោកអាចលក់បានជាចន្លោះពី ៣០ ទៅ ៥០កែវ ដោយក្នុងមួយកែវមានតម្លៃចាប់ពី៤០០០រៀលឡើងទៅ។ ប៉ុន្តែដើម្បីឱ្យការលក់មានភាពងាយស្រួល ចំណេញពេលវេលា និងមិនពិបាកដល់ការដឹកជញ្ជូន​នោះ លោកតែងមានទម្លាប់រៀបចំគ្រឿងទេសទុកមកពីផ្ទះជាស្រេច ដូចជាគ្រាប់កាហ្វេត្រូវកិនឱ្យរួចរាល់ ដូច្នេះលោកមិនចាំបាច់ត្រូវដឹកម៉ាស៊ីនកិនគ្រាប់កាហ្វេមកជាមួយនោះទេ។​

សម្រាប់គ្រឿងទេសទាំងនោះទៀតសោត ភាគច្រើនជាអ្វីដែលលោកធ្វើដោយខ្លួនឯងស្ទើរតែ ៩០% ដូចជាការរម្ងាស់ទឹកស្កផ្សំជាមួយស្លឹកតើយដើម្បីបង្កើនក្លិនឈ្ងុយ ដែលជាការស្រាវជ្រាវរករូបមន្ដធ្វើដោយខ្លួនឯង ខុសពីទឹកស្កដែលគេប្រើប្រាស់ទូទៅ។

ដោយឡែក សម្រាប់ម៉ូតូដែលជាយានសម្រាប់ចល័តរបស់លោក ក៏ត្រូវបានកែច្នៃ ផ្សារដែកឱ្យចេញជាធ្នើរមួយសម្រាប់ដាក់សម្ភារៈផ្សេងៗនៅពេលលក់ដូរ ហើយនៅជាប់ជាមួយធ្នើរនោះដែរ លោកក៏មានបិទនូវប្រព័ន្ធទូទាត់ប្រាក់បាគង (KHQR) ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក៏ដូចជាដើរឱ្យទាន់របត់សង្គមនាពេលបច្ចប្បន្នផងដែរ។

លោកបានបញ្ជាក់ដែរថា អាជីវកម្មមួយនេះត្បិតថាមានទំហំតូច ចំណាយទុនតិច ប៉ុន្តែវាមិនមែនជាអាជីវកម្មដែលដូរតាមគ្នីគ្នានោះទេ ពោលគឺលោកបានគិតគូរច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ រាប់ចាប់តាំងពីការចំណាយលើវត្ថុធាតុដើម ការដកប្រាក់សន្សំសម្រាប់ជួសជុលម៉ាស៊ីនកិនកាហ្វេ និងផែនការអាជីវកម្មសម្រាប់ថ្ងៃអនាគតដែលគ្រោងពង្រីកឱ្យមានទ្រង់ទ្រាយធំជាងពេលបច្ចុប្បន្ននេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)