ស្វែងយល់ពីបច្ចេកទេសកែប្រែគុណភាពដី ដែលកសិករគួរយល់ដឹង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

គុណភាពដី ជាកត្តាសំខាន់ដែលកសិករត្រូវយកចិត្តទុកដាក់ដើម្បីអាចដាំដំណាំឱ្យទទួលបានទិន្នផលខ្ពស់ តួយ៉ាងប្រភេទដែលមានបញ្ហា និងជំងឺច្រើនដូចជាពពួកបាក់តេរី កសិករក៏អាចច្នៃវត្ថុធាតុដើមងាយៗ ដើម្បីកែប្រែគុណភាពដីឱ្យមានជីជាតិសារឡើងវិញ ទោះបីដីធ្លាប់ចួបបញ្ហាច្រើនលើកឡើងសារហើយក៏ដោយ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីវិធីសាស្ត្រងាយៗក្នុងការកែប្រែដីឱ្យមានជីជាតិឡើងវិញតាមរយៈការប្រើប្រាស់វត្ថុធាតុដើមកសិកម្មងាយៗដូចជាល្បាយ ធ្យូងអង្កាម កំបោរសរីរាង្គ កាកស្កររងូ ដែលសុទ្ធសឹងជាគ្រឿងកសិកម្មងាយស្រួលស្វែងរក និងមិនចំណាយច្រើន។

ក្នុងនោះ កសិករដែលចួបបញ្ហាទៅលើប្រភេទដី ដូចជាដីក្នុងរងដាំដំណាំ ដោយទំហំដីមួយម៉ែត្រការ៉េ គេត្រូវការបរិមាណធ្យូងអង្កាម ៣គីឡូក្រាម កំបោរសរីរាង្គ ៦០០ក្រាម និងស្កររងូ ៦០០ក្រាមហើយយកសារធាតុផ្សំទាំង៣ លាយច្របល់ចូលគ្នាឱ្យសព្វ រួចហើយយកទៅដាក់លើរងដំណាំ។

បន្ទាប់ពីបាចសារធាតុខាងលើហើយ អ្នកដាំត្រូវជ្រោយដីឱ្យសព្វ រួចដាក់ទឹកពន្លិចរងដូចគេពន្លិចស្រែដែរ តែនៅពេលទឹកលើរងស្រកអស់ គេត្រូវយកតង់កៅស៊ូទៅគ្របពីលើរងទាំងនោះឱ្យជិតខ្យល់ រួចហើយបង្ហប់ចោល។ ការបង្ហប់នេះដែរ គឺត្រូវគ្របបិទជើងឱ្យជិតល្អដើម្បីឱ្យវាឡើងកម្ដៅ លុះរយៈពេល ៤៥ថ្ងៃក្រោយទើបដីអាចត្រឡប់មកសភាពល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ដែរថា វដ្ដជីជាតិ គឺជាលទ្ធផលនៃការប្រើប្រាស់ជីជាតិបានឡើងវិញនៅក្នុងប្រព័ន្ធអេកូឡូស៊ីមួួយ ហើយជីជាតិមានប្រសិទ្ធភាពនៃដំណើរវិលជុំក្នុងប្រព័ន្ធអេកូឡូស៊ី ដោយក្នុងនោះវដ្ដជីជាតិអាចបានមកពីដំណើរការដំណាំដុះ កាកសំណល់ពីផលិតផល និងការប្រើប្រាស់ស្បៀងអាហារ ការស្រូបយកជីជាតិពីដី ការហូរចាក់បំពេញដី ល្បប់ពីធម្មជាតិ ជាដើម។ ឯជីធម្មជាតិលាមកសត្វ និងជីគីមីនានាដែលបានប្រើសម្រាប់រក្សាជីជាតិដីក្នុងផលិតកម្មកសិកម្មក៏ជាប្រភពនៃវដ្ដជីជាតិដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក