ភ្នំពេញ ៖ ផ្តើមចេញពីអាជីវកម្មបែបលក្ខណៈគ្រួសារដោយមានជំនាញផ្នែកចម្អិនទាអាំង និងខាខ្វៃ បច្ចុប្បន្នសហគ្រិនម្នាក់បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងធំ ជាមួយនឹងការបង្កើនកេរ្តិ៍ឈ្មោះដ៏ល្បីក្រោមស្នាដៃចម្អិនយ៉ាងមានរសជាតិ អនាម័យ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទទួលទានក្រោមផ្លាកយីហោ « Street Box ផ្ទះទា»។

Street Box ផ្ទះទា គឺជាហាងទាខ្វៃមួយកន្លែងដែលមានឈ្មោះល្បីល្បាញស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការរៀបចំចម្អិនទាដ៏មានរសជាតិសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការរបស់អតិថិជន ដែលកំពុងគាំទ្រយ៉ាងច្រើន។
លោក ខេង ហុង ម្ចាស់ហាង Street Box ផ្ទះទា ដែលកំពុងមានភាពល្បីល្បាញបានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមអាជីវកម្មផ្នែកម្ហូបអាហារនេះតាំងពីឆ្នាំ២០០៧ ប៉ុន្តែគ្រានោះមានលក់តែ បាយ គុយទាវ អាហារថ្ងៃត្រង់ និងពេលល្ងាច ជាលក្ខណៈម្ហូបកម្ម៉ង់តែប៉ុណ្ណោះ។ លុះដល់ឆ្នាំ ២០១៩ ដោយសារវិបត្តជំងឺរាតត្បាត និងមានការលំបាកក្នុងការរក្សាវត្ថុធាតុដើមផង ទើបលោកសម្លឹងឃើញថា ទា អាចច្នៃចេញជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់មិនចាញ់មាន់នោះទេ ហើយលោកក៏មានរូបមន្ដខ្វៃទា ដែលភ្ញៀវជាតិ និងអន្តរជាតិពេញចិត្តជាង១០ឆ្នាំហើយដែរ។ គិតដូច្នេះហើយ លោកបានសម្រេចចិត្តផ្តោតលើការខ្វៃទាទាំងស្រុង និងទទួលបានប្រជាប្រិយភាពល្បីខ្លាំងនៅឆ្នាំ២០២១ ដោយមានទាំងខាង តារាល្បី ទាំងជើងចាស់ និងជើងថ្មី មកជួយគាំទ្រ ជាហូហែរ ហើយក៏មានអតិថិជនចាប់អារម្មណ៍ចង់ទិញហ្វ្រេនឆាយផងដែរ ប៉ុន្តែហាងរបស់លោកមិនទាន់ផ្ដល់ជូន ។

លោកបន្តថា ៖
“ដោយសារតែមានការកើនឡើងនូវចំនួនអ្នកគាំទ្រ យើងបានបង្កើនចំនួនទាដែលត្រូវលក់ប្រចាំថ្ងៃ ហើយបានបន្ថែមអ្នកជំនាញផ្នែកចម្អិនទាជាច្រើននាក់ដែលសុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានវិជ្ជាជីវត្រឹមត្រូវ រួមជាមួយនឹងការរៀបចំចង្ក្រាន ឡ សម្រាប់ចម្អិនទាយ៉ាងមានអនាម័យខ្ពស់បំផុត”
លោកបន្តថា ៖
“ដោយសារតែយើងមានចក្ខុវិស័យវែងឆ្ងាយ និងអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកអាហារ ទាដុត ទាអាំង ទាខ្វៃ យើងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សានូវគុណភាព រសជាតិ អនាម័យ និងមានសុវត្ថិភាពបំផុត ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋានដូចពេលបច្ចុប្បន្ននេះ!”

លោកបានបញ្ជាក់ថា សម្រាប់ទារបស់ Street Box ផ្ទះទា មានចំណុចពិសេសៗជាច្រើនដូចជា ទាមានរសជាតិឆ្ងាញ់ មានច្រើនពីររសជាតិគឺ រសជាតិទឹកឃ្មុំ និងរសជាតិអំបិលម្ទេស សាច់ទាមិនទ្រលាន់ ផុយល្មមដោយចម្អិនឆ្អិនល្អ តែនៅរក្សាជាតិទឹក (ជូស៊ី) នៅក្នុងសាច់។ ចំណែកក្លិនគឺ ឆ្ងុយ គ្មានក្លិនសា សូម្បីអ្នកមិនចេះញាំទាក៏ភ្លក្សហើយក៏ចូលចិត្តគ្រប់គ្នា។ ចំណែកគុណភាព និងអនាម័យ គឺស្របតាមស្ដង់ដាចំណីអាហារដោយមានការតាមដាន និងកែរលម្អរ ទាំងគុណភាព សេវាកម្មជាប្រចាំ ជាមួយភ្ញៀវ ស្វាគមន៍រាល់មតិទាំងវិជ្ជមាន និងអវិជ្ជមាន ជាពិសេសការរក្សារូបមន្តនៃរសជាតិត្រូវបានគ្រប់គ្រងដោយបច្ចេកទេសនៃប្រព័ន្ធកុំព្យុទ័រ។

លោកបន្តថា សម្រាប់ទាដែលត្រូវយកមកចម្អិនជាប្រចាំ គឺមានដៃគូក្នុងស្រុកផ្គត់ផ្គង់ច្រើនដោយប្រមូលទិញពីកសិដ្ឋានផ្សេងៗ ក្រោមការកំណត់លក្ខណៈគុណភាព ទំហំ និងអាយុរបស់ទា ដោយហេតុនេះហើយ ថ្លៃដើម របស់ទា Street Box ផ្ទះទា ថ្លៃជាងទាអាំងដទៃបន្តិច ប៉ុន្តែនៅតែមានការគាំទ្រច្រើនពីសំណាក់អតិថិជន ដោយសារពួកគេបានដឹងពីគុណតម្លៃ រសជាតិ សុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content