អាជីវកម្មឆៃប៉ូវផ្អែមផ្ដល់ចំណូលបន្ថែម និងជួយដល់កសិករក្នុងសហគមន៍

ត្បូងឃ្មុំ ៖ ឆៃថាវ គឺជាដំណាំមួយប្រភេទដែលបងប្អូនប្រជាកសិករនិយមដាំ ដោយសារតែបន្លែប្រភេទនេះត្រូវការរយៈពេលខ្លី អាចលក់បានទាំងនៅស្រស់ និងច្នៃជាឆៃប៉ូវក៏បាន។ បច្ចុប្បន្ន សិប្បកម្មមួយកន្លែងនៅខេត្តត្បូងឃ្មុំ បានប្រមូលទិញឆៃថាវពីបងប្អូនប្រជាកសិករក្នុងសហគមន៍ ដើម្បីផលិតជាឆៃប៉ូវផ្អែម ដែលអាចរកចំណូលបន្ថែម និងចូលរួមលើកកម្ពស់ជីវភាពកសិករផងដែរ។

គ្រួសារសៀងឆ្ងាញ់ ជាសិប្បកម្មសៀងមួយកន្លែងស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ  ខេត្តត្បូងឃ្មុំ ដែលក្រៅពីផលិតសៀង សិប្បកម្មមួយនេះក៏មានធ្វើឆៃប៉ូវផ្អែមតាមរដូវ ដែលជាដំណាំរបស់កសិករក្នុងសហគន៍ ដើម្បីជួយលើកកម្ពស់ជីវភាពពួកគាត់ផង និងអាចរកចំណូលបន្ថែមសម្រាប់សិប្បកម្មផ្ទាល់ផងដែរ។

អ្នកស្រី ផាន់ ប៉ុណ្ណា ជាម្ចាស់សិប្បកម្មខាងលើ បានមានប្រសាសន៍ថា៖

“នៅរដូវនេះ យើងប្រមូលទិញឆៃថាវពីបងប្អូនកសិករក្នុងស្រុកអូររាំងឪ ដែលគាត់ដាំ ដើម្បីធ្វើជាឆៃប៉ូវផ្អែមលក់រកចំណូលក្រៅពីសៀង ដែលយើងធ្វើប្រចាំថ្ងៃ ដោយក្នុងមួយរដូវ យើងប្រមូលទិញឆៃថាវស្រស់បានប្រមាណជាង ១ តោន”

អ្នកស្រីបន្តថា ការប្រមូលទិញនេះ យើងចាប់ផ្ដើមនៅចន្លោះចុងខែធ្នូ ដល់ចុងខែមិនា ដែលជាធម្មតា កសិករយើងគាត់ដាំនៅចុងរដូវរំហើយដែលយើងទិញចូលឆៃថាវស្រស់ក្នុងតម្លៃ ១០០០-១៥០០ រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រីបានឱ្យដឹងទៀតថា សម្រាប់តម្លៃឆៃប៉ូវផ្អែមវិញ អាចលក់បាន ១៥០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ការលក់រាយ និង ១២០០០ រៀល សម្រាប់តម្លៃបោះដុំ ហើយអតិថិជនភាគច្រើនជាអ្នកនិយមចូលចិត្តទទួលទានឆៃប៉ូវផ្អែមជាមួយបាយស ឬច្នៃជាម្ហូបផ្សេងៗ ពិសេសបងប្អូននៅរាជធានីភ្នំពេញ ដែលអាចទិញ និងរក្សាទុកហូបបានយូរ។

ពាក់ព័ន្ធនឹងការផលិតវិញ ឆៃប៉ូវផ្អែម ក៏មិនខុសពីការធ្វើឆៃប៉ូវធម្មតាដែលមានរសជាតិប្រៃប៉ុន្មានដែរ។ ដំបូង គេត្រូវចិតសម្អាតឆៃថាវស្រស់ លាងទឹកឱ្យស្អាត រួចពុះជាចំណិតតូចៗប្រឡាក់ជាមួយអំបិល ហើយផ្អាប់ទុកដោយញាត់ចូលក្រឡ ឬធុង។ បន្ទាប់ពីត្រាំទុកមួយយប់ ស្រង់ចំណិតឆៃថាវដាក់ហាលថ្ងៃ រួចប្រមូលមកដាក់ចូលក្រឡវិញពេលអស់ថ្ងៃ។ ធ្វើបែបនេះប្រមាណ ៣-៥ ថ្ងៃជាប់គ្នា តែហាលកុំឱ្យស្វិតពេក រួចយកវាទៅប្រឡាក់ស្ករ រួចហើយញាត់ចូលក្នុងកែវទុកជាការស្រេច៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)