ឫស្សីទំពាំងផ្អែម ជាប្រភេទរុក្ខជាតិដំណាំ ក៏ដូចជាបន្លែប្រភេទថ្មីមួយទៀតដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងនៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ហើយបានផ្តល់នូវចំណូលពីការដាំដុះច្រើនគួរសម ជាពិសេសមានអត្ថប្រយោជន៍ច្រើន អាចជំនួយដល់សុខភាពអ្នកបរិភោគថែមទៀតផង។

លោក អ៊ឹង ទ្រី ជាម្ចាស់ចំការឫស្សីទំពាំងផ្អែមទន្លេបិទ ស្ថិតនៅខេត្តត្បូងឃ្មុំបានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ទំពាំងផ្អែមនេះមានប្រភពមកពីក្រៅប្រទេស ដែលមានលក្ខណៈពិសេសម្យ៉ាង គឺមិនសូវមានជាតិហាង ឬមិនមានជាតិអាស៊ីតច្រើនដូចជាទំពាំងធម្មតា ឬទំពាំងក្នុងស្រុកនោះទេ។
លោកមានប្រសាសន៍ថា ៖
“ខ្ញុំបានចាប់ផ្ដើមដាំឫស្សីផ្អែមនេះជាង ៣ឆ្នាំហើយនៅលើផ្ទៃដីប្រមាណ ៣ហិចតា ដោយសារវាស្រួលដាំ ងាយស្រួលថែ និងឆាប់បានផល ហើយពេលលក់មានម៉ូយមកយកដល់ៗកន្លែង និងមានតម្លៃថ្លៃជាងទំពាំងធម្មតា”

ម្ចាស់ចំការរូបនេះបន្តទៀតថា ៖
“ឫស្សីផ្អែមនេះក្រៅពីអាចលក់ជាទំពាំង យើងក៏អាចទុកឱ្យធំលក់ជាដើមឫស្សី ឬក៏ទុកផ្សាំលក់ជាកូនក៏បាន។ ចំពោះតម្លៃទំពាំងបើស្ថិតក្នុងរដូវប្រាំងអាចលក់បានចន្លោះ ៦ 000 – ៧ 000រៀលក្នុង១គីឡូក្រាម ប៉ុន្តែសម្រាប់បច្ចុប្បន្នដែលជាដូវវស្សាមានតម្លៃប្រមាណជាង ២ 000រៀលក្នុង១ឡូក្រាមប៉ុណ្ណោះ ដោយសារមានទំពាំងព្រៃច្រើន។ ចំណែកឯកូនដែលបានផ្សាំទុកធ្វើពូជឫស្សីផ្អែមវិញគេត្រូវចំណាយពេលយូរជាងទំពាំង ហើយអាចលក់បានមួយដើមមានតម្លៃ ៤ 000 រៀល”
លោកបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្នមានភ្ញៀវទៅទិញទំពាំងដល់ចំការតែម្ដងដែលលោកអាចលក់បានជាមធ្យម ៣០០គីឡូក្រាមក្នុងមួយថ្ងៃ ចំណែកឯកូនឫស្សីវិញ ហាក់មានទីផ្សារកាន់តែខ្លាំង ដែលលោកអាចលក់បានចាប់ពី ៣០០ ដើម ឬអាចឈានដល់ ៧ ០០០ ដើមក្នុងមួយថ្ងៃក៏មាន។

ជាធម្មតាចំការរបស់លោក អ៊ឹង ទ្រី អាចប្រមូលផលទំពាំងបានប្រមាណ ៣០០គីឡូក្រាមជារៀងរាល់ថ្ងៃលក់ឱ្យទៅឈ្មួញកណ្ដាលនៅភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកក៏បានប្រាប់ឲ្យដឹងផងដែរថា ទំហំនៃទិន្នផលនេះពុំទាន់អាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនគ្រប់គ្រាន់នៅឡើយនោះទេ ហើយលោកក៏កំពុងតែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត។
គួរបញ្ជាក់ដែរថា ទំពាំងផ្អែម មានអត្ថប្រយោជន៍ជាច្រើនដូចជា ចម្អិនជាម្ហូបអាហារមានប្រយោជន៍សម្រាប់សុខភាព ជួយសម្រកទម្ងន់ កាត់បន្ថយហានិភ័យជំងឺមហារីក ពង្រឹងប្រព័ន្ធភាពស៊ាំ និងសុខភាពបេះដូង មានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងជំងឺផ្លូវដង្ហើម ពិសេសគឺអាចយកទៅបន្សាបជាតិពិសរបស់ពស់ និងខ្យាដំរីផងដែរ។ ក្រៅពីនេះ គេក៏អាចប្រើប្រាស់ឫស្សីទំពាំងផ្អែមនៅក្នុងការសាងសង់សំណង់តូចៗ ដូចជាទ្រុងមាន់ ឬយកទៅធ្វើជាទ្រុងសត្វជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ
AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content