ទីផ្សារជីកសិកម្មក្នុងស្រុកកើនឡើង ខណៈក្រុមហ៊ុនទាំងអស់មានលទ្ធភាពផលិតបានប្រមាណ១៨ម៉ឺនតោនក្នុង១ឆ្នាំ

ភ្នំពេញ ៖ ជាមួយនឹងតម្រូវរបស់ប្រជាកសិករក្នុងការប្រើប្រាស់ជីសម្រាប់ដាំដុះ និងថែទាំដំណាំចម្រុះ តំណាង​ក្រុមហ៊ុន​ផលិតជីកសិកម្ម​ក្នុងស្រុកមួយ​ចំនួនបានអះអាងពីកំណើន​នៃការលក់របស់ខ្លួន ជាមួយនឹងការដាក់គោលដៅបង្កើនការផលិតបន្ថែម ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុន និងសហគ្រាសផលិតជីកសិកម្មនៅទូទាំងប្រទេសមានចំនួន ២៥ និងអាចមានលទ្ធភាពផលិតបានប្រមាណ ១៨ម៉ឺនតោនក្នុង ១ឆ្នាំ ។

លោក យន់ សុផាត ស្ថាបនិកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឆ័រ ដែលជាក្រុមហ៊ុនផលិតជីពាក់កណ្តាលសរីរាង្គ​បានមានប្រសាសន៍ថា ការលក់ជីរបស់​លោកបានកើន​ពី ៣ម៉ឺនតោន នៅឆ្នាំ២០២៤ ដល់ ៥ម៉ឺនតោន នៅ​ឆ្នាំ២០២៥ ជាពិសេសនៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥ ដែលប្រជាជនកម្ពុជា ក៏ដូចជាប្រជាកសិករបន្តធ្វើពហិការមិនប្រើផលិតផលថៃ ដែលក្នុងនោះរួមទាំងជីកសិកម្មផងដែរ។


លោកបន្ថែមថា ៖

«ការធ្វើពហិការទំនិញ និងជីកសិកម្មពីប្រទេសថៃ គឺជាឱកាស​នៃ​ការបង្កើនការលក់។ ខ្ញុំនិយាយទៅដូចជាមិនបានគិតថាមានបញ្ហានឹងទេ យើងដាក់ផែនការរួចទៅហើយ ថាយើងដំឡើងម៉ាស៊ីន ប៉ុន្តែក្នុងអំឡុងពេលកំពុងតែដំឡើង ក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ និងអូសបន្លាយដល់ពេលបច្ចុប្បន្ន….ខ្ញុំគិតថា ខណៈពេលនេះវាក៍ជាឱកាសសម្រាប់សហគ្រាស និងក្រុមហ៊ុនដែលជាអ្នកផលិតដែរ»។

ជាមួយនឹងការទទួលបានផលវិជ្ជមាននៅលើទីផ្សារនាពេលនេះ ស្ថាបនិកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឆ័រ រំពឹងថា នឹងអាច​លក់ជីកសិកម្មរបស់​ខ្លួន​រហូតដល់ ១០ម៉ឺនតោន នៅឆ្នាំ២០២៦នេះ។

សូមជម្រាបដែរថា ខណៈដែលតម្រូវការប្រើប្រាស់ជីកសិកម្មក្នុងស្រុកមាននិន្នាការកើនឡើង អ្នកឧកញ៉ា សួរ វីរៈ ប្រធានក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ បានសម្រេចបោះទុនវិនិយោគប្រមាណ ៦លានដុល្លារ សម្រាប់បង្កើតរោងចក្រជីខ្នាតធំ នៅលើផ្ទៃដី ១៥ហិកតា ក្នុងខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផលិតជាសរីរាង្គបាន ២៥០ តោនក្នុងមួយថ្ងៃ និងជីគីមីបានច្រើនរយតោនថែមទៀត។

លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានជីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលស្គាល់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនក្រុមហ៊ុនផលិតជីកសិកម្មក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ថែមទាំងមាន​គុណភាពអាច​ប្រកួតប្រជែងទៀតផង។

លោកបានបញ្ជាក់ថា ៖

«យើងនិយាយថា បើគុណភាពគឺយើងធានាបានសម្រាប់ពួកគាត់ សម្រាប់ផលិតឱ្យមានស្តង់ដារ ព្រោះអីយើងមានការគ្រប់គ្រង ការត្រួតពិនិត្យគុណភាព ការត្រួតពិនិត្យបច្ចេកទេសផលិតរបស់គាត់ ការទុកដាក់ការដឹកជញ្ជូនអីនឹងណាស់»។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ចំនួនរោងចក្រផលិតជីកសិម្មមានការកើនពី ១៤​ក្រុម​ហ៊ុននៅឆ្នាំ២០២៤ ដល់ ២៥​ក្រុមហ៊ុន នៅដំណាច់ឆ្នាំ២០២៥ ដែលក្រុមហ៊ុនផលិតជីកសិកម្មទាំង​នេះ មានសមត្ថភាពអាចផលិត​បានចំនួន ១៨ម៉ឺនតោនក្នុងមួយឆ្នាំ។

ដោយឡែក របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ ការនាំចូលជីកសិកម្មសរុបជាទឹកប្រាក់មានប្រមាណ ២៨២លានដុល្លារសហរដ្ឋអាម៉េរិក កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ហើយជីកសិកម្មទាំងនោះបាននាំចូលពីប្រទេសវៀតណាម ថៃ កូរ៉េ ជប៉ុន និងចិនជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *