បច្ចេកទេសចិញ្ចឹមកង្កែបក្នុងហាប៉ា ងាយស្រួល និងទទួលបានផលល្អជាងចិញ្ចឹមក្នុងអាង ឬតង់

ការចិញ្ចឹមកង្កែប ជាមុខរបរមួយដែលកសិករនិយមចិញ្ចឹម ជាពិសេសអ្នកដែលមានស្រះ ក៏ដូចជាដីដែលអាចជីកស្រះចិញ្ចឹមបាន ហើយតម្រូវការទីផ្សារកង្កែបក៏ល្អផងដែរ ជាមួយនឹងការទទួលបានតម្លៃថ្លៃគួរសម។ ក្នុងនោះ ការចិញ្ចឹមកង្កែបក្នុងហាប៉ា ហាក់មានភាពងាយស្រួលជាងគេ ទាំងការចិញ្ចឹម ទាំងការថែទាំ និងអាចចិញ្ចឹមបានក្នុងបរិមាណច្រើន ហើយមានហានិភ័យទាប។  

បើតាមលោក រី វិទ្ធី ជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប មាគ៌ាជលសា​ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានមានប្រសាសន៍ឱ្យដឹងថា៖

«ខ្ញុំផ្ដោតទៅលើការចិញ្ចឹមកង្កែបនៅក្នុងហាប៉ា តែការចិញ្ចឹមកូនខ្អុកដែលមានអាយុត្រឹម ២៧ថ្ងៃ គឺត្រូវចិញ្ចឹមក្នុងតង់ ហើយចាប់ពី ២៧ថ្ងៃឡើងទៅ យើងយកទៅចិញ្ចឹមក្នុងហាប៉ា ព្រោះបើចិញ្ចឹមក្នុងបរិមាណច្រើន គឺត្រូវចិញ្ចឹមក្នុងហាប៉ាល្អជាង វាងាយស្រួលថែទាំ មិនប្រើកម្លាំងច្រើន ជាពិសេសងាយស្រួលចាប់ ឯការលូតលាស់ក៏ល្អជាងការចិញ្ចឹមក្នុងតង់ដែរ ព្រោះវារស់នៅក្នុងកន្លែងទូលាយ ហានិភ័យនៃការកើតជំងឺក៏តិចជាង»។

លោកបន្តថា ការចិញ្ចឹមកង្កែបដែលល្អត្រូវដាក់កង្កែបក្នុងដង់ស៊ីតេប្រមាណ ១០០-១២០ក្បាលក្នុងមួយម៉ែត្រការេ ដែលជាបរិមាណមួយល្មមអាចដាក់ចិញ្ចឹមតាំងពីកូនកង្កែបនៅតូចៗរហូតអាចចាប់លក់បាន។ តែមិនគួរធ្វើអាងធំពេកនោះទេ ចៀសវាងពិបាក្នុងការលាងសម្អាត និងឱ្យចំណី ជាក់ស្ដែងហាប៉ាទំហំ ៤x៨ម៉ែត្រ គេអាចដាក់កង្កែបប្រមាណ ៣០០០-៣៥០០ក្បាលគឺសមល្មម។

សម្រាប់រយៈពេលចិញ្ចឹម គេត្រូវការរយៈពេលប្រមាណ ២ខែ ដែលអាចទទួលបានកង្កែបសាច់ចំនួន ៥ក្បាលទម្ងន់មួយគីឡូក្រាម ហើយកសិដ្ឋានខាងលើនេះក៏អាចផ្គត់ផ្គង់កង្កែបសាច់ជាមធ្យមប្រមាណ ១.៥តោនក្នុងមួយសប្ដាហ៍។

ពាក់ព័ន្ធនឹងការចិញ្ចឹមនេះដែរ គុណភាពទឹកក៏ជាកត្តាសំខាន់មួយដែលទាមទារឱ្យប្រើប្រាស់ទឹកស្អាត គ្មានជាតិពុល ធ្វើឱ្យសុខភាពកង្កែបល្អតាមនោះដែរ តួយ៉ាងទឹកស្រះគឺល្អសម្រាប់ចិញ្ចឹម។ ការចិញ្ចឹមក្នុងហាប៉ាបណ្ដែតក្នុងទឹកស្រះក៏រឹតតែងាយស្រួល ព្រោះគេពុំចាំបាច់ផ្លាស់ប្ដូរទឹកញឹកញាប់ ដូចការចិញ្ចឹមក្នុងអាងដែលមានទឹកតិច និងត្រូវដូរទឹកមួយថ្ងៃ១ដង ឬ ២ដង មុនពេលឱ្យចំណី ចៀសវាងទឹកកខ្វក់ កើតជំងឺ និងមានបញ្ហាដល់កង្កែប។

ចុងក្រោយលោក វិទ្ធី ក៏បានបញ្ចេញទស្សនទានផងដែរថា ដើម្បីចិញ្ចឹមកង្កែបឱ្យឆាប់ធំ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ទៅលើការឱ្យចំណី ដោយរកចំណីណាដែលមានប្រូតេអ៊ីនគ្រប់គ្រាន់ ចៀសវាងចំណាយពេលចិញ្ចឹមយូរ និងមិនសូវបានផល ឯអ្នកចាប់ផ្ដើមចិញ្ចឹមដំបូងៗ ក្នុងបរិមាណតិច មានដីទំហំតូច ពុំទាន់ចិញ្ចឹមក្នុងហាប៉ា អាចចិញ្ចឹមក្នុងតង់ ឬអាងសិនក៏បាន ព្រោះវាងាយស្រួលគ្រប់គ្រង និងថែទាំ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ