ប៉េងប៉ោះ ជាដំណាំដែលមានទីផ្សារល្អ តម្លៃថ្លៃនៅក្នុងរដូវវស្សា

សម្រាប់ការដាំដំណាំជាលក្ខណៈអាជីវកម្ម កសិករមិនត្រឹមតែត្រូវការដឹងពីបច្ចេកទេសដាំ ការថែទាំ និងការជ្រើសរើសពូជប៉ុណ្ណោះទេ តែគេក៏ត្រូវដឹងពីតម្រូវការទីផ្សារ ថាតើរដូវណាគួរដាំដំណាំអ្វីទើបអាចលក់បានថ្លៃ។ ក្នុងនោះ គ្រូបង្គោលផ្នែកកសិកម្មបានបង្ហើបថា សម្រាប់រដូវនេះ ប៉េងប៉ោះ ជាដំណាំមានទីផ្សារល្អ ដែលកសិករគួររៀបចំដាំ។

លោក ស្ងួន ទូច ជាគ្រូបង្គោល និងជាគណៈកម្មការសហគមន៍កសិកម្ម គុណវុឌ្ឍិល្បើក ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានប្រាប់ឱ្យដឹងថា សម្រាប់រដូវវស្សានេះលោក និងកសិករក្នុងសហគមន៍កំពុងរៀបចំដាំដំណាំប៉េងប៉ោះ ព្រោះវាពិបាកដាំ ពិបាកថែទាំបន្តិច តែអាចលក់ក្នុងតម្លៃថ្លៃ។

លោកបញ្ជាក់ថា៖

«ជាធម្មតាដំណាំគេអាចដាំបានមិនរើសរដូវនោះទេ ឱ្យតែកសិករមានទីតាំងសមស្រប និងចេះជ្រើសរើសគ្រាប់ពូជបានត្រឹមត្រូវ ដោយឡែករដូវវស្សានេះ យើងកំពុងរៀបចំដាំប៉េងប៉ោះ ត្បិតប៉េងប៉ោះវាពិបាកក្នុងការដាំ និងថែទាំនៅរដូវភ្លៀង ឆាប់ខូច ឆាប់រលួយ ប៉ុន្តែសម្រាប់អ្នកដែលមានដីនៅទីទួល មិនលិចទឹក ឬមានដីសមស្របអាចលើករងដាំបាន យើងគួរតែដាំវា ព្រោះគេមិនសូវដាំ យើងអាចលក់បានថ្លៃ ជាពិសេសចន្លោះខែសីហា ដល់ខែធ្នូ តែម្ដង»។

លោកបន្ថែមថា ៖

«សម្រាប់តម្លៃប៉េងប៉ោះកាលពីឆ្នាំមុនគេអាចលក់បានចន្លោះពី ៤០០០​-៦០០០រៀល ក្នុងមួយគីឡូក្រាម ដោយការដាំត្រូវការរយៈពេលប្រមាណ ៨៥ថ្ងៃ ទើបអាចប្រមូលផលបាន ហើយគេអាចបេះបណ្ដើរៗ ជារឿយៗ បានរយៈពេល ៣ខែ ទើបអស់ ហើយការថែទាំក៏មិនខុសពីដំណាំដទៃទៀតដែរ ដោយយើងមានប្រើជីកំប៉ុស្តិ៍ដើម្បីបំប៉នឱ្យដើមល្អ ផ្លែមានរសជាតិឆ្ងាញ់ និងសុវត្ថិភាពដល់អ្នកទទួលទាន»។

សម្រាប់អ្នកចង់ដាំដំណាំ ឬបន្លែ បើគ្រាន់តែសម្រាប់ហូបគឺអាចដាំបានច្រើនមុខ មិនរើសរដូវនោះទេ ឱ្យតែមានដីគឺអាចលើករងដាំបាន តួយ៉ាងនៅរដូវធ្លាក់ភ្លៀងច្រើនគេអាចលើករងត្រឹម ៣-៥តឹកគឺអាចដាំបាន។ ដោយឡែកសម្រាប់អ្នកដាំបន្លែសម្រាប់លក់ត្រូវដឹងពីទីផ្សារ និងតម្រូវការរបស់អ្នកទទួលទានជាមុនសិន។

គ្រូបង្គោលខាងលើរៀបរាប់ទៀតថា បើរដូវខ្វះទឹកគេអាចដាំដំណាំរយៈពេលខ្លី និងមិនសូវត្រូវការទឹកច្រើន ដូចជាតាសក់ សណ្ដែកកួរ ននោង ខ្ទឹមស្លឹក ដែលមានរយៈដាំត្រឹម ៣០-៤០ថ្ងៃ ឯរដូវមានទឹកគ្រប់គ្រាន់គេអាចដាំត្រកួន ស្ពៃ ម្ទេស ត្រឡាច ម្រះ និងប៉េងប៉ោះបន្ថែមទៀត។  រីឯសណ្ដែកកួរ និងតាសក់ ជាបន្លែដែលគេពេញនិយម ព្រោះគេអាចច្នៃជាម្ហូបបានច្រើនមុខ តែនៅរដូវភ្លៀងមិនសូវមានទីផ្សារល្អប៉ុន្មានទេដោយសារគេអាចដាំបានស្ទើរគ្រប់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

Uncategorized

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង