ចង់រួមចំណែកជួយដល់សង្គម ស្ត្រីម្នាក់បង្កើតសហគ្រាសមួយដើម្បីរក្សាព្រៃឈើ និងជួយសេដ្ឋកិច្ច​សហគមន៍

ភ្នំពេញ ៖ ការជួយសង្គម​អាចធ្វើឡើងបានច្រើនរូបភាព ដោយតិច ឬច្រើនក៏​បានផ្ដល់ផលប្រយោជន៍ណាមួយដល់មនុស្សមួយក្រុម​ដែរ​ ដោយឡែក បច្ចុប្បន្ននេះ ការជួយសង្គមភាគច្រើនគឺមាននៅ​ក្នុងការ​ធ្វើអាជីវកម្ម។

ស្របទៅនឹងទឹកចិត្តដែលចង់រួមចំណែកជួយដល់សង្គម សហគ្រាសមួយត្រូវបានបង្កើតឡើងដោយផ្ដោតលើការផ្គត់ផ្គ​ង់ទឹកឃ្មុំស្តង់ដារ ចេញពីខេត្តប៉ែកឦសាននៃប្រទេសកម្ពុជា។ បើមើលមួយជ្រុង គេប្រហែលអាចត្រឹមឃើញថានេះជាអា​ជីវកម្មដែលផ្ដល់ផលចំណេញដល់បុគ្គលផ្ទាល់ ប៉ុន្តែមែនទែនទៅ វាបានជួយរក្សាព្រៃឈើឱ្យគង់វង្សនៅតាមតំបន់អភិរក្សនានា។

សហគ្រាសមួយនេះមានឈ្មោះថា សហគ្រាសសង្គម អ៊ីភីអិល ផូលីនែត (EPL Pollinate) ដែលបង្កើតឡើងនៅក្នុងឆ្នាំ​២០១៩ ដោយមានការចូលរួមពីអ្នកជំនាញជាច្រើនរូបដូចជា អ្នកជំនាញបរិស្ថាន អ្នកជំនាញចិញ្ចឹមឃ្មុំ អ្នកជំនាញគ្រប់គ្រងចំណីអាហារ និងអ្នកជំនាញមន្ទីរពិសោធន៍ ដែលការចូលរួម​នេះ​គឺដើម្បីធ្វើសកម្មភាពអភិរក្សធនធានធម្មជាតិ ក៏ដូចជាបង្កើនផលិតផលធម្មជាតិ។

អ្នកស្រី សែម ស្រីតូច ដែលជាសហស្ថាបនិក និងជានាយិកាប្រតិបត្តិស្តីទីនៃសហគ្រាសសង្គមអ៊ីភីអិល ផូលីនែត បានឱ្យដឹងថា សហគ្រាសអ្នកស្រីមានបំណងក្នុងការពង្រឹងការអភិរក្សព្រៃឈើ និងរក្សាស្ថិរភាពចំណីអាហារតាមរយៈ​ការផលិត និងចែកចាយទឹកឃ្មុំព្រៃដែលមានគុណភាព គោរពតាមស្តង់ដារ អនាម័យ។ ម្យ៉ាងទៀត ដោយសារតែអ្នកស្រី និងក្រុមការងារបានមើលឃើញពីកង្វះខាតនៃការផ្គត់ផ្គង់ទឹកឃ្មុំ ការផលិត និងចែកចាយទឹកឃ្មុំគ្មានស្តង់ដារ ចរាចរណ៍ទឹកឃ្មុំក្លែងក្លាយនៅលើទីផ្សារ និងការជិតផុត​ពូជ​ឃ្មុំ​ព្រៃតាមរយៈការប្រមូលផលមិនត្រូវស្តង់ដារជាដើម។

អ្នកស្រី សែម ស្រីតូច បានមានប្រសាសន៍ថា ៖

“តាមរយៈសកម្មភាពដែលសហគ្រាសយើងបានធ្វើកន្លងមក​គឺយើងបានចូលរួមកាត់បន្ថយអត្រាមរណៈពីសំណាក់អ្នកយកឃ្មុំ រក្សាបាននូវដើមឈើព្រៃខ្ពស់ៗ ចូលរួមក្នុងការបង្កើតអាជីវកម្មឃ្មុំទៅដល់ស្ត្រីមេផ្ទះ និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រប់ភាគី​ពាក់ព័ន្ធ”

នៅក្នុងរយៈពេលប្រមាណជា ៣ឆ្នាំមកនេះ ក្រុមហ៊ុនអ្នកស្រីបានសហកាជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនដូចជា អង្គការ WWF អង្គការ WCF អង្គការពន្លកបៃតង សហគ្រិនខ្មែរ និងអង្គការផ្សេងទៀត​នៅក្នុង​គម្រោងអភិរក្សព្រៃឈើ ការអភិរក្សឃ្មុំ ក៏ដូចជាការចងក្រងជាសហគមន៍។

អ្នកស្រីបានបញ្ជាក់ថា ៖

“តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាលទ្ធផលគឺយើងជួយបាន ៤៦សហគមន៍ និងប្រជាសហគមន៍ ៧០០នាក់ ហើយបានបង្កើតអាជីវកម្មឃ្មុំទៅ​ដល់ស្ត្រីមេផ្ទះ​ដល់ស្ត្រីចំនួន៦០នាក់ផងដែរ”

ជាមួយគ្នានេះ ដើម្បីបន្តឈានទៅទទួលបានគុណភាពស្តង់ដារ ក្រុមហ៊ុនអ្នកស្រីបានបែងចែកជា ៤បេសកកម្ម ក្នុងនោះមានផលិត និងចែកចាយទឹកឃ្មុំព្រៃ, ផ្ដល់សេវាកម្មបច្ចេកទេស, ផ្ដល់សេវាកម្ម​ដំណើរលំអង និងការផលិតនូវផលិតផលផ្សេងៗចេញពីទឹកឃ្មុំ ហើយកាលពីពេលកន្លងមក ក្រុមហ៊ុនមួយនេះទទួលបានការអនុញ្ញាត និងគាំទ្រពីនាយកដ្ឋានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មក្នុងការបន្តគាំពារព្រៃឈើ និងសេដ្ឋកិច្ចប្រជាសហគមន៍នៅតាមតំបន់អភិរក្សព្រៃឈើ ជាពិសេសគឺនៅតំបន់ប៉ែកឦសានតែម្ដង។

បើតាមការបញ្ជាក់ដដែលរបស់អ្នកស្រី សែម ស្រីតូច បានឱ្យដឹងថា អ្នកស្រីមានការជឿជាក់ចំពោះការបន្តជួយប្រជាសហគមន៍បានកាន់តែច្រើន ដោយហេតុថាក្រុមហ៊ុនអ្នកស្រីមានក្រុមបច្ចេកទេសគ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាពក្នុងការបង្កើតបច្ចេកទេសថ្មីៗ ដែលធានាបាននូវការផ្គត់ផ្គង់គ្រប់តម្រូវការ ហើយអាចរក្សាបាននូវឃ្មុំព្រៃកុំឱ្យផុតពូជ។ ម្យ៉ាងទៀត ក្រុមហ៊ុនអ្នកស្រីក៏មានទស្សនៈវិស័យរឹងមាំ និងច្បាស់លាស់ក្នុងការជួយជាប្រយោជន៍ធំធេងដល់សង្គមផងដែរ។

ជាងនេះទៅទៀត តាមរយៈកិច្ចសហកាជាមួយអង្គការ WWF ជារឿយៗក្រុមការងារតែងចុះទៅដល់សហគមន៍ផ្ទាល់ដើម្បីបង្រៀនប្រជាសហគមន៍នូវបច្ចេកទេសបន្ថែមពីលើអ្វីដែលពួកគេមានស្រាប់ ដើម្បីធានានិរន្តរភាពនៃការប្រមូលទឹកឃ្មុំ និងមានអនាម័យល្អ ហើយជាឆន្ទៈរបស់អ្នកស្រីផ្ទាល់ ក៏ដូចជាក្រុមអ្នកបច្ចេកទេសនៃសហគ្រាសបន្តប្ដេជ្ញាធ្វើដំណើរទៅមុខទៀតក្នុងការរក្សា និងអភិរក្សព្រៃឈើ បង្កើតចំណូ​ល​ជូនប្រជាសហគមន៍ ធ្វើឱ្យទីផ្សារទឹកឃ្មុំមានស្ថិរភាព និងលទ្ធភាពដែលអាចនាំចេញទឹកឃ្មុំទៅក្រៅប្រទេសឱ្យកា​ន់​តែទូលំទូលាយផងដែរ៕ អត្ថបទដោយ ៖ កែវ បុស្បា​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី