យល់ដឹង ! អ្វីទៅជា «នវានុវត្តន៍» ហើយមានសារៈសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ចសកល

មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែបានឮនូវពាក្យថា​ «នវានុវត្តន៍» ឬ​ជាភាសាអង់គ្លេសថា Innovation ដោយវាត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងសម័យកាលដែលពិភពលោកកំពុងដើរឆ្ពោះទៅមុខលើបរិបទឧស្សាហកម្ម ៤.០ ដែលជាបច្ចេកវិទ្យាដ៏វ៉ៃឆ្លាតបំផុតសម្រាប់សម្រួលដល់កិច្ចការងាររីកចម្រើនរបស់ពិភពលោក។

នវានុវត្តន៍ ​ជាទូទៅអត្ថន័យរបស់វាគឺ​សំដៅ​ទៅលើ​ការ​ច្នៃ​ប្រឌិត​ ឬ​ការ​បង្កើតគំនិត​ថ្មីៗទាំងឡាយ ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹងការប្រើប្រាស់​បច្ចេកវិទ្យា ការប្រើប្រាស់វិទ្យាសាស្ត្រ ឬ​ការប្រើប្រាស់ព័ត៌មានវិទ្យាជាដើម ប៉ុន្តែក្នុងនោះបច្ចេកទេសច្នៃប្រឌិតមួយចំនួនដែលអាចជួយសម្រួលបាននូវការ​គ្រប់គ្រងនូវប្រព័ន្ធគ្រប់គ្រង​ ឬ​អ្វី​ដែល​ថ្មី​ដោយ​មិន​ចាំ​បាច់​ផ្សារភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យា​ក៏​យើងអាចកំណត់វាថាជានវានុវត្តន៍បានដែរ។

នវានុវត្តន៍នៅក្នុងទីផ្សារសកលបច្ចុប្បន្ននេះបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងថ្នាក់ជាតិ និងពិភពលោកប្រសិនបើយើងអាចយកវាមករៀនសូត្រ និងប្រើប្រាស់ឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ពីព្រោះថា ជាក់ស្តែងបណ្តាប្រទេសមហាអំណាចលើពិភពលោកកាន់តែច្រើនឡើងបាន និងកំពុងអនុវត្តកិច្ចការងារនេះយ៉ាងសកម្មរួចទៅហើយ ព្រមទាំងអាចទាញយកចំណូលសេដ្ឋកិច្ចយ៉ាងធំធេងផងដែរ។

នៅអាមេរិកអ្នកសេដ្ឋវិទូជាច្រើនបានគណនាឃើញថា ស្ទើរតែពាក់កណ្តាលនៃកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំគឺជាលទ្ធផលដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ដោយក្នុងនោះរដ្ឋទាំងឡាយណាដែលបានប្រើប្រាស់បច្ចេកវិទ្យា និងចំណេះដឹងផ្នែកនវានុវត្តន៍ដោយផ្អែកលើគោលការណ៍សេដ្ឋកិច្ចបានត្រឹមត្រូវគឺជាអ្នកដែលអាចទទួលបានអត្ថប្រយោជន៍ធំធេងជាងបណ្តារដ្ឋផ្សេងទៀតដែលមិនបានប្រើប្រាស់នវានុវត្តន៍មានភាពប្រកួតប្រជែងខ្លាំង។ និយាយជារួម នវានុវត្តន៍ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងសកលភាវូបនីយកម្ម ពីព្រោះនៅពេលដែលប្រទេសណាដែលមានការបង្កើនសកម្មភាពផ្សព្វផ្សាយ និងលើកកំពស់ខ្លាំងចំពោះកិច្ចការងារនេះវានឹងជួយឲ្យបណ្តាប្រទេសទាំងនោះទទួលបាននូវភាពប្រកួតប្រជែងខ្លាំងជាងមុនផងនិងទទួលបានការវិនិយោគច្រើនជាងមុនផង ក៏ដូចជាការត្រៀមខ្លួនបានកាន់តែល្អប្រសើរជាងមុនផងចំពោះមុខលើបញ្ហាប្រឈម និងវិបត្តិសកលនានាចាប់រាប់តាំងពីវិបត្តិសេដ្ឋកិច្ច, វិបត្តិសង្គម និងវិបត្តិបរិស្ថានផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី