ភ្នំពេញ៖ សហគមន៍ទឹកឃ្មុំព្រៃ ត្រូវបានសាធារណជន ក៏ដូចជាអាជីវករលក់រាយក្នុងស្រុកលើកទឹកចិត្តក្នុងការអនុវត្តក៏ដូចជាធានាគុណភាពទឹកឃ្មុំ រាប់ចាប់ពីការប្រមូល ការគ្រប់គ្រង និងការប្រើប្រាស់ទឹកឃ្មុំប្រកបដោយនិរន្តរភាព តាមរយៈការប្រារព្ធនូវពិធីប្រគល់នូវវិញ្ញាបនបត្រទទួលស្គាល់ដល់តំណាងសហគមន៍តាមខេត្តគោលដៅទាំង៣ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

អ្វីដែលសំខាន់ក្នុងការរៀបចំកម្មវិធីខាងលើនេះគឺមានគោលបំណងសំខាន់ៗដូចជា ផ្ដល់ជូននូវវិញ្ញាបនបត្រដល់ក្រុមប្រមូលទឹកឃ្មុំព្រៃដែលបានអនុវត្តឧបករណ៍ប្រព័ន្ធធានាគុណភាពទឹកឃ្មុំ លើកកម្ពស់តម្លៃ និងគុណតម្លៃទឹកឃ្មុំព្រៃក៏ដូចជាការទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជន និងការបង្កើនគុណភាពទឹកឃឃ្មុំព្រៃឱ្យមានស្តង់ដារជាក់លាក់មួយ។

លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានថ្លែងថា ការចែកវិញ្ញាបនបត្រដល់តំណាងសហគមន៍ដល់ខេត្តគោលដៅទាំង៣ រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដែលជាការទទួលស្គាល់នូវការគោរពលក្ខខណ្ឌគ្រប់យ៉ាងស្របទៅតាមបច្ចេកទេសដែលអង្គការផ្ដល់ឱ្យក៏ដូចជាការលើកទឹកចិត្ត និងផ្សព្វផ្សាយនូវទំនុកចិត្តទៅលើសហគមន៍ដែលគោរពតាមប្រព័ន្ធធានាគុណភាពទឹកឃ្មុំដោយមានការចូលរួម (PGS)។
លោកថា ៖
“វិញ្ញាបនបត្រនេះជាការបញ្ជាក់ពីការចូលរួម ក៏ដូចជាការអនុវត្តតាមស្តង់ដារក្នុងការទាញយកប្រយោជន៍ពីធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ដែលជាប្រយោជន៍រួម ក៏ដូចជាការទទួលបានទំនុកចិត្តពីអតិថិននិងពង្រីកទីផ្សារបន្ថែមទៀត”

លោកបន្ថែមថា ៖
“ចំពោះតំណាងសហគមន៍គំរូដែលទទួលបានវិញ្ញាបនបត្រនេះ គួរត្រង់ត្រាប់តាមគោលការណ៍បន្តទៀត និងចែករំលែកការអនុវត្តក៏ដូចជាចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយឱ្យបានដឹងពីបច្ចេកទេសក្នុងការប្រមូលផលដោយប្រើផ្សែង ការចិតយកសំបុកត្រឹម ៨០ភាគរយ ចៀសវៀងការយកឃ្មុំទាំងសំបុកធ្វើឱ្យដាច់ពូជ និងការច្រោះទឹកឃ្មុំតាមសម្រួលជាដើម”
ប្រធានកម្មវិធីខាងលើក៏សូមអំពាវនាវ ឱ្យបងប្អូនជួយផ្សព្វផ្សាយការយកឃ្មុំប្រកបដោយបច្ចេកទេស ចៀសវាងការប្រមូលឃ្មុំទាំងកូន យកទាំងផ្លិត ឬការប្រយកដោយប្រើប្រាស់សារធាតុពុលដូចជាថ្នាំបាញ់មូសជាដើម ដែលជាមធ្យោបាយមួយធ្វើឱ្យស្លាប់មេ ពោលគឺពុំមាននិរន្តរភាព។ ហើយបន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ជាក់អនុវត្តន៍ PGS ហើយលោករំពឹងទុកថា ទឹកឃ្មុំព្រៃនឹងត្រូវបានគេលើកកម្ពស់បន្ថែមទៀតទាំងតម្លៃ និងគុណតម្លៃពីសំណាក់សហគ្រាសសហគមន៍ប្រកបដោយស្តង់ដារជាក់លាក់ និងអាចធ្វើជាគំរូដល់សហគមន៍ដទៃទៀតធ្វើការអនុវត្តតាម។
គួរបញ្ជាក់ដែរថា អង្គការ NTFP-EP បាននឹងកំពុងគាំទ្រលើការអនុវត្តសកម្មភាពរបស់សហគ្រាសសហគមន៍មួយចំនួនរួមមាន ក្រុមប្រមូលទឹកឃ្មុំ ក្រុមកែច្នៃចង្កឹះទ្រាំង និងសហគមន៍អេកូទេសចរណ៍ ក្រោមការគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការណ៍ស្វ៊ីស និងស៊ុយអែត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content