ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានជួបពិភាក្សាជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីស្វែងរកយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន និងជំរុញការនាំចេញឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃដើមសប្ដាហ៍នេះបានជួបពិភាក្សាជាមួយមន្ត្រីតំណាងធនាគារពិភពលោក ដោយបានបានលើកឡើងថា វិស័យភស្តុភារ គឺជាគន្លឹះសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ហើយកម្ពុជាត្រូវការប្រព័ន្ធដឹកជញ្ជូន(ឡូជីស្ទីក)ប្រកបដោយប្រសិទ្ធភាព និងរស់រវើក ក្នុងបរិបទដែលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលត្រូវរាំងស្ទះដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តម វង្សី វិស្សុត បានទទួលស្គាល់ការចំណាយខ្ពស់ខ្លះនៃការដឹកជញ្ជូនរបស់កម្ពុជា ក៏ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាការតភ្ជាប់ ដោយរាជរដ្ឋាភិបាលកំពុងកែលម្អផ្នែកភស្តុភាររបស់កម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីបរទេស ដើម្បីឆ្លើយតបទៅនឹងបរិបទពាណិជ្ជកម្មដែលផ្លាស់ប្តូរ។
ឯកឧត្តម វង្សី វិស្សុតបានមានប្រសាសន៍ថា ៖
“សេដ្ឋកិច្ចកម្ពុជាពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងរស់រវើកនោះទេ ព្រោះវិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍសម្រាប់កម្ពុជា”
ឯកឧត្តមក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ច ពិភពលោកកំពុងទទួលរងផលប៉ះពាល់ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធឡូជីស្ទីកត្រូវបានរាំងស្ទះ ដោយសារជំងឺកូវីដ-១៩ ហើយមួយផ្នែកទៀតបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្ម។ ការផ្លាស់ប្តូរប្រព័ន្ធពាណិជ្ជកម្មនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធតភ្ជាប់ពហុវិស័យ (interconnectivity) ដែលជាបច្ច័យធ្វើឱ្យមានការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងឡូជីស្ទីកផងដែរ។
ឯកឧត្តម ក៏បញ្ជាក់ដែរថា នៅក្នុងរយៈពេលមធ្យមទៅមុខ កម្ពុជាត្រូវធ្វើកិច្ចការច្រើនថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ប្រទាក់ក្រឡាគ្នា ថ្លៃថោក និងចំណាយពេលតិច ព្រមទាំងមានស្ថិរភាព សម្រាប់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែភាពប្រកួតប្រជែង និងកាន់តែមានពិពិធកម្ម ពិសេសដើម្បីឱ្យកាន់តែមានភាពទាក់ទាញវិនិយោគពីក្រៅប្រទេសក្នុងបរិការណ៍ដែលភូមិសាស្រ្តសេដ្ឋកិច្ចពិភពលោកកំពុងមានការផ្លាស់ប្តូរដោយសារការ ប្តូរទីតាំងវិនិយោគចេញពីប្រទេសចិន ដែលកម្ពុជាត្រូវតែចេះចាប់យកឱកាសនេះ។
ជាមួយនឹងកិច្ចពិភាក្សាខាងលើនេះ ថ្នាក់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រុមធនាគារពិភពលោក លោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់បានបង្ហាញពីលទ្ធផលនៃការសិក្សារបស់ក្រុមការងារធនាគារពិភពលោកអំពីស្ថានភាពនៃវិស័យឡូជីស្ទីកនៅក្នុងពិភពលោក និងតំបន់ ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ។
លោកស្រី បានលើកឡើងនូវអនុសាសន៍មួយចំនួន ទាំងក្នុងរយៈពេលខ្លី និងមធ្យម មានជាអាទិ៍ដូចជា ៖ ការត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធធុរជនល្អ (best trader scheme) ការបង្កើតប្រព័ន្ធរាយការណ៍តាមផ្លូវ (Roadwatch) ការជំរុញការដឹកជញ្ជូនតាមផ្លូវដែក ការពង្រឹងប្រសិទ្ធភាពនៃការធ្វើអធិការកិច្ច ក្រោយការបញ្ចេញទំនិញពីគយ ការសម្រួលដល់ការឆ្លងកាត់ទំនិញ ការរៀបចំផែនការ និងយុទ្ធសាស្រ្ត ដឹកជញ្ជូនពហុបំណង និងការរៀបចំផែនការអភិវឌ្ឍឡូជីស្ទីកក្នុងតំបន់ទីក្រុង ព្រមទាំងការរៀបចំបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យឡូជីស្ទីកជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content