បរទេស៖ មនុស្សជាច្រើនប្រាកដជានិយាយថា ក្រុមមហាសេដ្ឋីលើពិភពលោកនាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺជាក្រុមមនុស្សដែលមានប្រភពមកពីអ្នកធ្វើអាជីវកម្មពាក់ព័ន្ធទៅនឹងវិស័យឌីជីថល និងបច្ចេកវិទ្យា ឬអ្នករកស៊ីអចលនទ្រព្យ ប៉ុន្តែនៅចិនវិញកំពូលបុរសមហាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនោះគឺគ្រាន់តែជាអ្នកធ្វើអាជីវកម្មលក់ទឹកសុទ្ធក្រោយបញ្ចប់អាជីពជាអ្នកកាសែតប៉ុណ្ណោះ។

លោក Zhong Shanshan ប្រហែលជាមិនសូវមានឈ្មោះល្បីល្បាញនោះទេសម្រាប់អ្នកតាមដានព័ត៌មានបច្ចេកវិទ្យា និងក្រុមសេដ្ឋីកំពូលៗលើពិភពលោក ប៉ុន្តែបច្ចុប្បន្នមិនត្រឹមតែមានឈ្មោះជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតនៅចិននោះទេ លោកក៏ជាសេដ្ឋីដែលមាន ទ្រព្យសម្បតិ្តច្រើនជាងគេបំផុតរបស់អាស៊ី និងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី១៤នៃមនុស្សដែលមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោកផងដែរ ដោយមានទ្រព្យសរុបប្រមាណជា ៧១,៥ពាន់លានដុល្លារ។

តើបុរសម្នាក់នេះអាចធ្វើឲ្យជីវិតជោគជ័យក្នុងអាជីវកម្មបែបនេះដោយរបៀបណា?
កើតនៅឆ្នាំ១៩៥៤ និងបោះបង់ការសិក្សាចោលនូវត្រឹមថ្នាក់អនុវិទ្យាល័យដោយសារជីវភាពក្រីក្រ លោក Shanshan បានបង្ខំចិត្តចូលធ្វើការនៅការដ្ឋានសំណង់ដើម្បីអាចជួយបន្ធូរបន្ថយបញ្ហាជីវភាព។ ក្រោយមក លោកបានត្រឡប់មកចូលសិក្សាវិញបន្តដោយនៅឆ្នាំ ១៩៧៧ លោក Shanshan ប្រឡងចូលសកលវិទ្យាល័យ ប៉ុន្តែត្រូវបរាជ័យជាលើកដំបូង ហើយក៏សម្រេចចិត្តចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Zhejiang Radio & TV University ហើយក៏ជាពេលដែលលោកទទួលបានការងារបណ្តើរផងដែរ។
នៅក្នុងឆ្នាំ ១៩៨៤ លោកបានទទួលការងារជាអ្នករាយការណ៍ធ្វើព័ត៌មានឲ្យកាសែត Zhejiang Daily ដែលទីនោះហើយលោកបានធ្វើបទសំភាសន៍ដោយផ្ទាល់ជាមួយនឹងកំពូលមនុស្សដែលមានភាពជោគជ័យ និងបង្កើតទ្រព្យបានច្រើនបំផុតទាំង ៥០០នាក់ ហើយក៏បានកើតចេញជាគំនិតរកស៊ីមួយដោយខ្លួនឯងតែម្ដង។
កន្លងផុតរយៈពេល ៤ឆ្នាំក្រោយមក លោកបានផ្លាស់ទៅរស់នៅលើកោះ Hainan និងបង្កើតអាជីវកម្មមួយគឺ បង្កើតបណ្តុះផ្សិត បន្ទាប់មកចិញ្ចឹមបង្កង ហើយចុងក្រោយគឺចិញ្ចឹមអណ្តើក ដោយក្នុងពេលជាមួយគ្នានោះ លោកក៏មានការងារជាបុគ្គលិករបស់ក្រុមហ៊ុនភេសជ្ជៈមួយដែលមានឈ្មោះថា Wahaha មុនពេលដែលលោកបានបង្កើតជាក្រុមហ៊ុនលក់ទឹកសុទ្ធដោយខ្លួន ដែលមានឈ្មោះថា Nongfu Spring នៅក្នុងឆ្នាំ១៩៩៦ ។
អាជីវកម្មនេះបានបន្តរហូតមកទាំងជួបឧបសគ្គជាបន្តបន្ទាប់យ៉ាងច្រើន ប៉ុន្តែរហូតដល់ឆ្នាំ ២០០៧ ទើបលោកចាប់ផ្តើមទទួលជោគជ័យខ្លាំងនៅពេលដែលលោកបានចាប់បានគំនិតមួយក្នុងការភ្ជាប់ទំនាក់ទំនងផលិតផលទឹកសុទ្ធរបស់លោកជាមួយនឹងសុខភាពរបស់អ្នកប្រើប្រាស់ ហើយនៅឆ្នាំ២០០៨ លោកបានព្យាយាមកសាងកេរ្ត៍ឈ្មោះរបស់ទឹកសុទ្ធ Nongfu Spring ជាទឹកសុទ្ធធម្មជាតិផ្តល់អត្ថប្រយោជន៍ខ្លាំងដល់សុខភាពអ្នកទទួលទាន។ បន្តមកប៉ុន្មានឆ្នាំក្រុមហ៊ុនមួយនេះក៏នៅតែជួបបញ្ហាជាច្រើនផ្សេងៗទៀតពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃគុណភាពទឹកសុទ្ធរបស់លោកដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានយ៉ាងទូលាយ ប៉ុន្តែ ទោះបីជាយ៉ាងណា បញ្ហាទាំងនោះត្រូវបានលោកដោះស្រាយម្តងមួយៗ ហើយសាជាថ្មីអាជីវកម្មនេះចាប់ផ្តើមងើបឡើងវិញកាន់តែខ្លាំងរហូតដល់ឆ្នាំ ២០១៨ – ២០១៩ ទឹកសុទ្ធ Nongfu Spring ក៏បានផ្ទុះភាពល្បីល្បាញកាន់តែខ្លាំងនៅក្នុងទីផ្សារម្តងទៀតជាមួយនឹងប្រាក់ចំណូលកើនទៅដល់រាប់ពាន់លានដុល្លារ ដោយត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ចំណូលពីការលក់ទឹកសុទ្ធបានធ្វើឲ្យលោក Shanshan ប្រមូលលុយបង្កើនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់រហូតក្លាយជាកំពូលមហាសេដ្ឋីរបស់ចិន វ៉ាដាច់លោក Jack Ma ស្ថាបនិករបស់ Alibaba ព្រមទាំងសេដ្ឋីឥណ្ឌា Mukesh Ambani ថែមទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content