បរទេស៖ យោងតាមការបង្ហាញតួលេខជាផ្លូវការដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថានៅក្នុងឆមាសទី ១ ឆ្នាំ២០២១នេះ ប្រទេសចិនបានស្វាគមន៍ក្រុមហ៊ុនសហគ្រាសកើតថ្មីដែលវិនិយោគដោយបរទេសសរុបចំនួន ២៣ ០០០ កន្លែង មានអត្រាកំណើន ៤៧,៩ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ចំនួនកើនឡើងនៃសហគ្រាសថ្មីទាំងនេះបានធ្វើឲ្យចំនួនសរុបនៃក្រុមហ៊ុនសហគ្រាសដែលមានការវិនិយោគពីសំណាក់បរទេសនៅក្នុងប្រទេសចិនបានកើនឡើងទៅដល់ ១,០៦លានទីតាំងគិតត្រឹមចុងខែមិថុនា។ ក្រសួងក៏បានបញ្ជាក់ដែរថា នៅក្នុងឆមាសដំបូងនេះផងដែរ ទំហំដើមទុនសរុបដែលវិនិយោគដោយបរទេសគឺមានចំនួនដល់ទៅប្រមាណ ៦០៧ពាន់លានយ័ន ឬត្រូវជា៩៣ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំណើនប្រមាណជា ២៨,៧ ភាគរយធៀបទៅនឹងឆ្នាំចាស់។

លោក Guo Tingting ប្រធាននាយកដ្ឋានកិច្ចការងារនៃក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ៖ ជាទូទៅប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិននៅពេលនេះកំពុងកើនឡើងខ្លាំងដោយសារស្ថិរភាពនៃសេដ្ឋកិច្ចសង្គមសម្រាប់ឆមាសដំបូង ហើយក្រុមហ៊ុនអាជីវកម្មទាំងនោះសុទ្ធតែជាមានគុណភាពខ្ពស់សម្រាប់កិច្ចការងារអភិវឌ្ឍន៍ ដែលជាចំណែកថ្មីមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកនៅក្នុងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏បានបញ្ចេញខ្ទង់វិនិយោគរបស់ខ្លួនទៅក្រៅប្រទេសផងដែរក្នុងទំហំប្រមាណជា ៤៧ពាន់លានដុល្លារ ដោយផ្តោតសំខាន់ទៅលើតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិសេស ដោយក្នុងនោះចិនក៏បានក្លាយទៅជាអ្នករួមចំណែកម្នាក់ក្នុងការបង្កើនពន្ធទៅដល់គោលដៅរបស់ខ្លួនឲ្យបានប្រមាណ ៦ពាន់លានដុល្លារ ព្រមទាំងបានបង្កើតការងារជូនពលរដ្ឋក្នុងតំបន់ ព្រមទាំងសហគមន៍ដល់ទៅ ៣៨០ ០០០ កន្លែង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី
ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content