បរទេស ៖ រដ្ឋាភិបាលចិនបានអំពាវនាវឲ្យមានការស៊ើបអង្កេតនៅមន្ទីរពិសោធន៍អាមេរិកដែលអាចទាក់ទងនឹងប្រភពដើមនៃវីរុសកូវីដ-១៩ បន្ទាប់ពីមានការចោទប្រកាន់ជាច្រើនដែលថាប្រភពនៃវីរុសនេះគឺលេចចេញពីមន្ទីរពិសោធន៍នៅវូហានប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying និងសហការីចំនួនពីរនាក់នៅក្រសួងការបរទេសដូចគ្នាគឺ លោក Zhao Lijian និងលោក Wang Wenbin បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍ Fort Detrick សរុបចំនួន ៣៣ ដងនៅក្នុងសន្និសីទសារព័ត៌មានផ្លូវការ។

តាមការរាយការណ៍របស់សារព័ត៌មាន South China Morning Post បន្ទាប់ពីលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមករាកន្លងទៅនេះរួចមក មានការអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើវិទ្យាស្ថាននេះមានចំនួន ២៧ រួចមកហើយទាក់ទងនឹងប្រពភនៃវីរុសកូវីដ-១៩។
កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយដោយបង្ហោះជាសារនៅក្នុងបណ្តាញសង្គម Twitter ថា៖
«ករណីផលប៉ះពាល់ទៅដល់សួតដែលបណ្តាលដោយសារជក់បារីអេឡិចត្រូនិច(EVALI)បានកើតឡើងនៅរដ្ឋ Wisconsin ក្នុងខែកក្កដា ឆ្នាំ ២០១៩ ដោយករណីនេះមានរោគសញ្ញាស្ទើរតែដូចទៅនឹងវីរុសកូវីដ-១៩ ។ លោកស្រី Hua បានបន្តនិយាយថា កន្លែងដែលមានករណីនេះគឺស្ថិតនៅក្បែរមន្ទីរពិសោធន៍ Fort Detrick»
ការផ្តោតទៅលើមន្ទីរពិសោធន៍ Fort Detrick គឺជាការប្រឆាំងទៅនឹងសម្មតិកម្មដែលបានលើកឡើងពីប្រទេសចិនដែលថា ការរាតត្បាតវីរុសកូវីដ-១៩ អាចចេញពីមន្ទីរពិសោធន៍ Wuhan ប្រទេសចិន។
គួរបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ Fort Detrick គឺជាបញ្ជាការស្រាវជ្រាវ និងអភិវឌ្ឍន៍វេជ្ជសាស្រ្តកងទ័ពសហរដ្ឋអាមេរិក (MRDC) គាំទ្រដល់សហគមន៍រដ្ឋាភិបាលជាច្រើនដែលធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវសាស្រ្ត ការគ្រប់គ្រងសម្ភារៈវេជ្ជសាស្ត្រ ការទំនាក់ទំនងនៅទូទាំងពិភពលោក និងការសិក្សាអំពីភ្នាក់ងារបង្កជំងឺ។
ការលើកឡើងដំបូងរបស់ទីក្រុងប៉េកាំងអំពី Fort Detrick បានកើតឡើងនៅខែមីនា ឆ្នាំ២០២០ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានអះអាងដោយគ្មានភស្តុតាងថាវីរុសនេះលេចចេញមន្ទីរពិសោធន៍នៅទីក្រុង Wuhan ។

មួយថ្ងៃបន្ទាប់ពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកត្រូវបានចេញផ្សាយថា វីរុសកូវីដ-១៩អាចមិនលេចចេញពីមន្ទីរពិសោធន៍ប្រទេសចំនួន ១៤ រួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងកាណាដា ដោយបានចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងចេតនាបង្ហាញពីការព្រួយបារម្ភអំពីកង្វះលទ្ធភាពទទួលបានទិន្នន័យមន្ទីរពិសោធន៍ Wuhan សម្រាប់ការស៊ើបអង្កេត។
អ្នកនាំពាក្យចិនលោក Zhao បាននិយាយទាក់ទងនឹង Fort Detrick ដោយលោកចោទជាសំណួរថា
តើយោធាអាមេរិកបានធ្វើអ្វីខ្លះនៅក្នុងមន្ទីរពិសោធន៍ទាំងនេះ និងមូលដ្ឋាននៅឯ Fort Detrick? លោកបាននិយាយថា៖
«ជាថ្មីម្តងទៀតយើងសូមអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យប្រកាន់អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវឆ្លើយតបដោយយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់អន្តរជាតិ និងផ្តល់ការបញ្ជាក់ពេញលេញអំពីសកម្មភាពយោធារបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស»
ការសិក្សារួមគ្នាលើប្រភពដើមនៃវីរុសកូវីដ-១៩ ដោយអ្នកជំនាញចិន និងអង្គការសុខភាពពិភពលោកកាលពីខែមីនាកន្លងទៅនេះ បានច្រានចោលសម្មតិកម្មដែលថាវីរុសនេះគឺលេចចេញពីមន្ទីពិសោធន៍ Wuhan ប្រទេសចិន។ ភ័ស្តុតាងបន្ថែមទៀតបានចង្អុលបង្ហាញពីការពិតដែលថាវីរុសនេះប្រហែលជាចម្លងពីប្រចៀវទៅមនុស្សតាមរយៈអន្តរការីមួយ ហើយវាមិនអាចទំនងលេចចេញពីមន្ទីរពិសោធន៍នោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content