ជំនាញឌីជីថលមានសារៈសំខាន់បំផុតក្នុងមុខជំនួញ និងការជំរុញកំណើនសេដ្ឋកិច្ច

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា គ្រប់ការងារទាំងអស់នឹងទាមទារឲ្យមានជំនាញឌីជីថលនាពេលអនាគត។ ដូច្នេះហើយ ក្រុមហ៊ុន ឬ ស្ថាប័នជាច្រើនកំពុងសម្របកម្លាំងការងាររបស់ពួកគេជាមួយជំនាញទាំងនោះ។

យោងទៅតាមតាមរបាយការណ៍របស់ Coursera បានបង្ហាញថា ការបង្កើនជំនាញលើកម្លាំងពលកម្មគឺជាគន្លឹះដ៏សំខាន់ណាស់ រួមមានការប្រើប្រាស់បច្ចេកវិទ្យា សុវត្ថិភាពតាមអ៊ីនធឺណិត ការវិភាគទិន្នន័យ និងការអភិវឌ្ឍន៍កម្មវិធីជាដើម។ គេបានទាយទុកថា នៅឆ្នាំ២០២៥ នឹងមានកំណើនការងារឌីជីថលថ្មីៗចំនួន ១៤៩ លានផ្នែក ស្ថិតក្នុងវិស័យផ្សេងគ្នា ដូចជា វិស័យឯកជនភាព សុវត្ថិភាពតាមអ៊ីនធឺណិត ការវិភាគទិន្នន័យ ការសិក្សាអំពីម៉ាស៊ីន ប្រព័ន្ធ AI មុខងារ cloud និងការអភិវឌ្ឍន៍កម្មវិធី ខណៈដែលជំនាញទាំងនេះនឹងជួយដល់ការផ្លាស់ប្តូររបស់មនុស្សទៅកាន់អនាគតបែបឌីជីថល និងដើម្បីការពារកុំឲ្យមានវិសមភាពកាន់តែធ្ងន់ធ្ងរឡើង។

ជំនាញទាំងនេះបានផ្តល់គុណប្រយោជន៍ជាច្រើនដល់មនុស្សទូទៅ ទាំងនៅក្នុងវិស័យជំនួញ ពាណិជ្ជកម្ម សេវាកម្ម និងជួយជំរុញកំណើនសេដ្ឋកិច្ច ដូចជា៖

ទី១ គឺការផ្សារភ្ជាប់រវាងជំនាញបុគ្គលិក និងតម្លៃភាគហ៊ុនក្រុមហ៊ុន។ ក្នុងកំឡុងពេលមានការរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាខ្លាំង និងបានបង្ខំឱ្យអាជីវកម្មជាច្រើនផ្លាស់ប្តូរវិធីរបៀបដំណើរការរបស់ពួកគេ។ ក្រុមហ៊ុនដែលមានបុគ្គលិកចេះជំនាញឌីជីថលមានការត្រឡប់មកវិញជាមួយភាគហ៊ុនល្អ និងប្រសើរជាងក្រុមហ៊ុនដែលយឺតយ៉ាវក្នុងជំនាញទាំងនេះ។ ដូចនេះ ក្រុមហ៊ុនដែលអាចទប់ទល់នឹងការរំខាននៃការរាតត្បាតបាន គឺជាក្រុមហ៊ុនដូចគ្នាដែលកំពុងវិនិយោគលើជំនាញបុគ្គលិករបស់ពួកគេ។


ទី២ ការពង្រឹងលើជំនាញទាំងនេះជួយបុគ្គលិកឲ្យបង្កើនទំនុកចិត្តលើខ្លួនឯង។ អ្នកសិក្សាដែលទទួលបានការបណ្តុះបណ្តាលនូវជំនាញប្រកួតប្រជែងយ៉ាងហោចណាស់មួយ គឺធ្វើឲ្យពួកគេអារម្មណ៍ជឿជាក់ជាងក្នុងការងារនេះ ។ លើសពីនេះ ការចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សាអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួននៅលើវេទិកា Coursera បានកើនឡើងពី ៣,១ ភាគរយទៅ ៥,៣ ភាគរយ។ របាយការណ៍បានកត់សម្គាល់ថា នៅពេលដែលមនុស្សកំពុងសម្របខ្លួនទៅនឹងជំងឺរាតត្បាត ក៏មានមនុស្សមួយចំនួនចាប់អារម្មណ៍ចំពោះលើការសិក្សាពីចិត្តវិទ្យាវិជ្ជមាន និងចំណេះដឹងខាងផ្លូវចិត្ត។

ទី៣ វិស័យយានយន្តកំពុងមានភាពប្រសើរឡើង ប៉ុន្តែត្រូវបង្កើនល្បឿនលឿនជាងនេះ។ ឧស្សាហកម្មយាន្តយន្តកំពុងធ្វើឱ្យមានវឌ្ឍនភាពលើវិស័យដូចជា យានយន្តស្វយប្រវត្តិ​ និង រថយន្តអគ្គិសនី ប៉ុន្តែចាំបាច់ត្រូវពង្រឹងបន្ថែមទៀត។ ដើម្បីរក្សាល្បឿននៃការផ្លាស់ប្តូរបច្ចុប្បន្ន ក្រុមហ៊ុនត្រូវពង្រឹងការអភិវឌ្ឍន៍ក្នុងជំនាញសំខាន់ៗមួយចំនួនដូចជា បច្ចេកវិទ្យា ​Cloud វិស្វកម្មសុវត្ថិភាព និង ការវិភាគទិន្នន័យ។ សព្វថ្ងៃនេះ រោងចក្ររថយន្តជាច្រើនមិនទាន់មានទំនុកចិត្តថាពួកគេមានលទ្ធភាពទទួលបានទេពកោសល្យដែលត្រូវការដើម្បីបំពេញការងារនៅថ្ងៃអនាគតនោះទេ។ ដើម្បីបិទគម្លាតជំនាញនេះ ក្រុមហ៊ុនរថយន្តត្រូវពង្រឹងបន្ថែមលើជំនាញទាំងនេះជាមូលដ្ឋានបុគ្គលិករបស់ពួកគេ។


ទី៤ ចំណុចខ្វះខាតនៅក្នុងការផលិតកំពុងមានភាពប្រសើរឡើង។ ឧស្សាហកម្មផលិតកម្មកំពុងបង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃដូចជាមនុស្សយន្ត ហើយក្រុមហ៊ុនជាច្រើនកំពុងបំពេញចំណុចខ្វះខាតទាំងនោះតាមរយៈ ការកែប្រែយុទ្ធសាស្ត្រមួយចំនួនពង្រឹងប្រតិបត្តិការ វិស្វកម្មកម្មវិធី និងការវិភាគទិន្នន័យ។

ទី៥ គឺវាជួយសម្រួលដល់គម្លាតជំនាញដែលជាហានិភ័យដល់សេវាកម្មហិរញ្ញវត្ថុ។ នៅឆ្នាំ២០២៥ ឧស្សាហកម្មហិរញ្ញវត្ថុត្រូវបានគេរំពឹងថា នឹងបង្កើតការងារឌីជីថលថ្មីៗចំនួន ១៤ លានការងារ ដោយប្រព័ន្ធប្រតិបត្តិការត្រូវបានជំនួសដោយបច្ចេកវិទ្យា Cloud និងដំណើរការសេវាកម្មហិរញ្ញវត្ថុត្រូវបានផ្លាស់ប្តូរជាឌីជីថល។ ទន្ទឹមនឹងនេះដែរ ការងារទាំងនេះនឹងត្រូវការជំនាញដូចជា ការអភិវឌ្ឍន៍កម្មវិធី ការវិភាគទិន្នន័យ ការរៀនម៉ាស៊ីន AI និង សន្តិសុខតាមអ៊ីនធឺណិត។ ដូចនេះ ក្រុមហ៊ុនហិរញ្ញវត្ថុនឹងត្រូវបន្តកែសម្រួលយុទ្ធសាស្រ្តអាជីវកម្មរបស់ពួកគេ ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។

ទី៦ គឺវិជ្ជាជីវៈខាងសេវាកម្មកំពុងវិនិយោគលើបច្ចេកវិទ្យានិម្មិត។ ឧស្សាហកម្មខាងផ្នែកសេវាកម្មកំពុងវិនិយោគលើដំណើរការនិម្មិត ដើម្បីបង្កើតឱ្យមានការថយចុះនៃអន្តរកម្មផ្ទាល់ខ្លួន។ ក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះកំពុងអភិវឌ្ឍជំនាញ និងបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ក្នុងការទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងទីផ្សារ ដើម្បីធានាថាទំនាក់ទំនងការងារអាចរីកចម្រើន។

ទី៧ គឺក្រុមហ៊ុនបច្ចេកវិទ្យាកំពុងធ្វើការតាមដាននៃការធ្វើប្រតិប្តិការ ដើម្បីរក្សាល្បឿននៃការច្នៃប្រឌិតយ៉ាងឆាប់រហ័ស។ ឧស្សាហកម្មបច្ចេកវិទ្យាកំពុងធ្វើការពង្រឹងលើជំនាញរបស់ខ្លួនជាមួយនឹងការអភិវឌ្ឍន៍បន្ថែមទៀតទៅលើបច្ចេកវិទ្យាដូចជា ប្រព័ន្ធ Cloud វិស្វកម្មកម្មវិធី និង ការគ្រប់គ្រងទិន្នន័យ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុននៅក្នុងវិស័យនេះក៏ត្រូវតែពង្រឹងជំនាញអាជីវកម្មសំខាន់ៗរបស់ពួកគេនៅក្នុងផ្នែកដូចជាធនធានមនុស្ស ហិរញ្ញវត្ថុ និងទីផ្សារផងដែរ។ ទី៨ គឺឧស្សាហកម្មទូរគមនាគមន៍កំពុងស្វែងរកការពង្រីកឱកាស 5G។ ដើម្បីបង្កើនឱកាសសម្រាប់កំណើនដែលមាននៅជុំវិញ 5G ក្រុមហ៊ុនកំពុងអភិវឌ្ឍជំនាញលើបណ្តាញកុំព្យូទ័រ វិស្វកម្មសុវត្ថិភាព និងបច្ចេកវិទ្យា Cloud។ ក្រុមហ៊ុននៅក្នុងវិស័យនេះតាមដានពីផលប៉ះពាល់ទិន្នន័យនៃការផ្លាស់ប្តូរទៅ 5G ហើយកំពុងស្វែងរកការកែលម្អជំនាញដូចជា ការវិភាគទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និង ការសិក្សាពីបច្ចេកវិទ្យាម៉ាស៊ីន ដើម្បីរក្សាអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងទីផ្សារ។ ដូច្នោះហើយ ក្រុមហ៊ុនទាំងអស់នឹងត្រូវបន្តស្វែងរកវិធីថ្មីៗដើម្បីពង្រឹងសមត្ថភាពបុគ្គលិករបស់ពួកគេបង្កើនការច្នៃប្រឌិត និងរក្សាអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ