វិស័យបច្ចេកវិទ្យារងផលប៉ះពាល់ខ្លាំងប្រៀបធៀបដើមឆ្នាំ និងចុងឆ្នាំ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីបរទេសមួយបានរាយការណ៍ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ នេះបានជះឥទ្ធិពលអាក្រក់ដល់វិស័យបច្ចេកវិទ្យា ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីកំណើនអតិផរណា និងកត្តាមួយចំនួនដែលធ្វើឱ្យខាតបង់ប្រាក់ចំណូលពួកគេរាប់ពាន់លានដុល្លារ។

ក្នុងអំឡុងពេលការរាតត្បាតកូវីដ-១៩ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានជ្រើសរើសបុគ្គលិកបន្ថែមទៀតបន្ទាប់ពីមើលឃើញការកើនឡើងនៃប្រាក់ចំណូល និងតម្រូវការអតិថិជន ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ក្រុមហ៊ុនជាច្រើនប្រឈមនឹងបញ្ហាចំនួនបុគ្គលិកច្រើនពេក។ ជាក់ស្ដែង ក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Meta Microsoft Amazon Snapchat និង Twitter បានប្រកាសពីការកាត់បន្ថយកម្លាំងការងារ និងបុគ្គលិករាប់ម៉ឺននាក់។

ក្រុមហ៊ុន Meta ពឹងផ្អែកខ្លាំងលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម​ ប៉ុន្តែប្រាក់ចំណូលធ្លាក់ចុះនៅត្រីមាសជាប់ៗគ្នាក្នុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុនដូចជា Amazon Nintendo និង Microsoft បានខាតបង់ប្រាក់ចំណេញនៅក្នុងត្រីមាសមួយចំនួនក្នុងឆ្នាំនេះផងដែរ។ ក្រុមហ៊ុន Nintendo បាននិយាយថា ការលក់ Switch ត្រូវបានរងផលប៉ះពាល់ដោយសារបញ្ហាផលិតកម្មខ្វះខាតបន្ទះឈីប ជាបញ្ហាដែលបានប៉ះពាល់ដល់ Sony និង PlayStation 5 ផងដែរ។

កាលពីខែតុលាកន្លងទៅនេះ Meta បានកាត់បន្ថយការងារចំនួន ១១ ០០០ ឬ ស្មើរនឹង ១៣ ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោកជាសរុបរបស់ក្រុមហ៊ុននេះ។ Twitter បានកាត់បន្ថយការងារជាង ៣ ៧០០ ការងារ និងខាតបង់ច្រើនជាង ៤ លានដុល្លារក្នុងមួយថ្ងៃ។ Amazon បានកាត់បន្ថយបុគ្គលិកជិត ១ ម៉ឺននាក់ និងបានខាតបង់ច្រើនជាង ៥ ពាន់លានដុល្លារ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះបានកើតឡើងចំពេលដែលមានបញ្ហាដូចជា ឧស្សាហកម្មមានប្រកួតប្រជែង បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការខ្វះខាតបន្ទះឈីបដែលបណ្តាលមកពីការរឹតបន្តឹងកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលផលិតកម្មដូចជាចិនជាដើម។ ស្របពេលនេះដែរ រដ្ឋាភិបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ​Joe Biden គ្រោងនឹងដាក់ក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) និងក្រុមហ៊ុនចិនចំនួន ៣៥ ផ្សេងទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីរារាំងពួកគេពីការទិញគ្រឿងបន្លាស់មួយចំនួនពីអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបអង់គ្លេស Arm Ltd ដែលជាកម្មសិទ្ធិរបស់ SoftBank (9984.T) បានបញ្ជាក់ថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងមិនព្រមអនុម័តលើអាជ្ញាប័ណ្ណនាំចេញគ្រឿងបរិក្ខាបច្ចេកវិទ្យាទៅកាន់ប្រទេសចិននោះទេ។ ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ក្រុមហ៊ុន Apple បានខាតបង់ប្រាក់ចំណូល ២៩ ភាគរយ ឬ ៧,៤ ពាន់លានដុល្លារ។ កាលពីខែតុលាកន្លងទៅនេះ Foxconn បានបិទរោងចក្រដ៏ធំរបស់ខ្លួននៅទីក្រុង Zhengzhou ហើយកម្មករចំនួនប្រហែល ២០០​​​ ០០០ នាក់នោះ ក៏ត្រូវបានជួបប្រទះនូវបញ្ហា្ផផ្សេងៗដូចជា ការបិទរោងចក្រ ការបិទតំបន់ មិនមានប្រាក់ឈ្នួល និង បញ្ហានៃលក្ខខណ្ឌរស់ ហើយបង្កទៅជាភាពមិនសប្បាយចិត្ត ដែលនាំឱ្យមានការផ្ទុះជម្លោះហិង្សារវាងក្រុមកម្មករ និង ក្រុមហ៊ុន។ បញ្ហាទាំងនេះរួមជាមួយនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ការឡើងថ្លៃតម្លៃរស់នៅ និង វិបត្តិហិរញ្ញវត្ថុ បានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនជួបការលំបាកក្នុងការរក្សាអាជីវកម្មរបស់ពួកគេឱ្យមានស្ថិរភាព ពីព្រោះខាងផ្នែកផ្សាយពាណិជ្ជកម្មក៏បានបន្ថយការចំណាយផងដែរ។ អ្នកវិភាគកំពុងទស្សន៍ទាយពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ហើយការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ដែលមានន័យថា វិស័យបច្ចេកវិទ្យានៅតែអាចជួបបញ្ហាជាច្រើននៅថ្ងៃខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦