ភ្នំពេញ ៖ ការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) កំពុងបង្កើតឱ្យមានការជជែកដេញដោលគ្នា លើទីផ្សារជុំវិញការបាត់បង់ការគាំទ្រសម្រាប់គោលនយោបាយរូបិយវត្ថុដ៏ងាយស្រួលរបស់ធនាគារ Bank of Japan ខណៈតម្លៃលុយយ៉េនកំពុងហក់ឡើងនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ប្រាក់យ៉េនបានកើនឡើងដល់ទៅ ០,៥% ស្របពេលព័ត៌មានការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍នយោបាយមួយនៅទីក្រុងណារ៉ាភាគខាងលិចជប៉ុន។ លោក Abe ត្រូវបានមនុស្សជាច្រើនមើលឃើញថាជាអ្នកគាំទ្រដ៏សំខាន់នៃគោលនយោបាយរបស់ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Haruhiko Kuroda ដែលបានជំរុញលើកកម្ពស់ប្រាក់យ៉េនពេញមួយឆ្នាំ។

អ្នកយុទ្ធសាស្រ្តមួយចំនួនបានលើកឡើថថា រូបិយប័ណ្ណជប៉ុននឹងអាចកើនឡើងរយៈយូរបន្តទៀត ប៉ុន្តែភាគហ៊ុនប្រហែលជាអាចធ្លាក់ចុះ ហើយព័ត៌មានទាក់ទិននឹងការវាយប្រហារគួរពិចារណាឡើងវិញអំពីគោលនយោបាយនៅធនាគារកណ្តាល។

គួរបញ្ជាក់ផងដែរថា លោក Abe ត្រូវបានទទួលស្គាល់ថាបុគ្គលល្អបំផុតសម្រាប់ផែនការរបស់លោក ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនឡើងវិញតាមរយៈការបន្ធូរបន្ថយរូបិយវត្ថុដែលមិនធ្លាប់មានពីមុនមក និងកំណែទម្រង់បទប្បញ្ញត្តិ។ អ្នកខ្លះទៀតបានលើកឡើងថា ផលប៉ះពាល់នឹងមានលក្ខណៈបណ្ដោះអាសន្ន។ ប្រទេសជប៉ុន សម្រេចពន្យាការរៀបចំការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងក៏ដោយ មិនទាន់មានការប្រែប្រួលនោះទេទាក់ទងនឹងស្ថានភាពទីផ្សារហ៊ុនជប៉ុន។ ប៉ុន្តែ ព័ត៌មាននានា ចុះផ្សាយនៅថ្ងៃនេះថា ផ្សារហ៊ុននៅទីក្រុងតូក្យូបានបន្តកើនឡើង មុននៅពេលដែលផ្សារហ៊ុនបានបើកឡើងវិញ បន្ទាប់ពីថ្ងៃត្រង់ ហើយនៅតែមានកើនឡើងក្នុងកម្រិតខ្ពស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content