AMS ចុះអនុស្សារណៈយោគយល់គ្នាជាមួយ Quangxi Daily ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសារពត៌មាន AMS (Apsara Media Services) ព្រមទាំងបណ្តាញព័ត៌មានកម្ពុជាចំនួន៧ផ្សេងទៀត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ ក្វាងស៊ី (Quangxi ) ដែលជាបណ្តុំប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងដោយមានវត្តមាន លោក លឹម ឃុនស្រ៊ុន អគ្គនាយក AMS ព្រមទាំងតំណាងបណ្តាញផ្សព្វផ្សាយទាំង៧ផ្សេងទៀត ព្រមទាំងតំណាងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ីផងដែរ ។

លោក លឹម ឃុនស្រ៊ុន បានមានប្រសាសន៍ថា៖ អនុស្សារណៈយោគយល់គ្នារវាង AMS និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី មានគោលបំណងដើម្បីពង្រឹងពង្រីក និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិស័យសារពត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរួមគ្នា។

លោកអគ្គនាយកបានលើកឡើងថា៖ ភាគីទាំង ២ បានយល់ព្រមពង្រីកការផ្សព្វផ្សាយ និងឥទ្ធិពលនៃព័ត៌មានតាមរយៈការធ្វើបទសម្ភាសរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកម្មវិធីជាច្រើនទៀត ជាពិសេសបង្កើនកិច្ចសហការលើបច្ចេកវិទ្យាព័ត៌មានទំនើប បង្កើតថ្នាលផ្លាស់ប្តូរវិស័យបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ និងសមិទ្ធផលថ្មីៗ ព្រមទាំងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន។

លោក លឹម ឃុនស្រ៊ុន បានបញ្ជាក់បន្ថែមថា៖

« AMS និង មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី នឹងរៀបចំការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ សំដៅរួមគ្នាលើកកម្ពស់គុណភាព និងជំនាញនៃការរាយការណ៍ព័ត៌មាន»។

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី គឺជាស្ថាប័នដែលបានបង្កើតឡើងក្រោមការដឹកនាំផ្ទាល់ដោយក្រសួងឃោសនានៃគណៈកម្មាធិការបក្សនៃតំបន់ស្វយ័តក្វាងស៊ី ដែលមានការដឹកនាំដោយ «Guangxi Daily» និងសម្របសម្រួលដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី។ មជ្ឃមណ្ឌលនេះ គឺជាស្ថាប័នដែលមានឥទ្ធិពលមួយសម្រាប់ខេត្តក្វាងស៊ីក្នុងការផ្លាស់ប្តូរព័ត៌មាន និងវប្បធម៌ជាមួយប្រទេសជុំវិញពិភពលោក។

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានកម្ពុជា បានថ្លែងថា៖

«កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៍មាន គឺជាស្ពានដ៏សំខាន់មួយសម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។ បណ្តាញសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ និងបង្កើនការយល់ដឹងរវាងប្រជាជន និងប្រទេសទាំង២»។

ឯកឧត្តមបានបន្ថែមថា៖ អនុស្សរណៈយោគយល់គ្នានេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទំព័រថ្មីសម្រាប់ការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មានឱ្យទូលំទូលាយក្នុងប្រទេសទាំង២។ កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាវិធីសាស្ត្រដែលអាចចែករំលែកធនធាន ការផ្លាស់ប្តូរបទពិសោធន៍ នឹងបច្ចេកវិទ្យា ដើម្បីសហការក្នុងការផ្សព្វផ្សាយអត្ថបទ ដែលទាក់ទងនឹងការទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក យ៉ាង ធាន (Yang Tian) អគ្គនិពន្ធនាយករង Quangxi Daily បានមានប្រសាសន៍ថា៖ នេះគឺជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងចិន និងកម្ពុជា ហើយវាក៏ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងចិន និងកម្ពុជា។ ការចុះអនុស្សរណៈយោគយល់គ្នានេះ មានសារៈសំខាន់ណាស់ក្នុងការជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការវិស័យសារពត៌មានរវាងចិន និងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នេះក៏បញ្ជាក់ឱ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី និងបណ្តាញសារព័ត៌មានកម្ពុជា។

លោកបានបន្ថែមថា៖

«MoU នេះ ជាផ្នែកមួយនៃការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ដើម្បី រួមចំណែក កសាងសហគមន៍វាសនារួមចិន-អាស៊ានកាន់តែជិតស្និទ្ធ ពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ។ នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំនេះ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ត្រូវបានបើក​ចំហជាងមុន អនុវត្តការផ្លាស់ប្តូរកាន់តែទូលំទូលាយ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសកម្ពុជា និងបានដាក់ឱ្យដំណើរការផលិតផលប្រព័ន្ធផ្សព្វផ្សាយរួមបញ្ចូលគ្នាមួយចំនួន ដោយប្រើប្រាស់កម្លាំងនៃប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងមិត្តភាព»។

លោកបានបន្តថា ៖

«បើក្រឡេកមកមើលអតីតកាល កិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា មានរយៈពេលយ៉ាងយូរ និងជិតស្និទ្ធ។ ជាពិសេស ក្នុងឆ្នាំ២០១៩ ចាប់តាំងពីការបង្កើតស្ថានីយ៍ទំនាក់ទំនងអន្តរជាតិ Guangxi Cloud-អាស៊ាន (កម្ពុជា) មក យើងបានបន្តពង្រឹងទម្រង់នៃកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្លងដែន និងបានរួមគ្នារៀបចំផែនការផ្សព្វផ្សាយព័ត៍មានដ៏មានឥទ្ធិពលជាច្រើន ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃតំបន់ភ្នំ និងទន្លេរបស់ខេត្តក្វាងស៊ី និងភាពទាក់ទាញនៃមនុស្សជាតិដល់ប្រទេសកម្ពុជា ហើយក៏បានបង្ហាញអំពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាទៅដល់ប្រជាជនខេត្តក្វាងស៊ី ដោយចាក់បញ្ចូលនូវភាពរឹងមាំថ្មីទៅក្នុងចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា»។

លោក ផ្លុង វិចិត្រ អគ្គនាយក CC Time តំណាងឱ្យសារពត៌មានកម្ពុជាក្នុងពិធីចុះហត្ថលេខា បានលើកឡើងថា៖ តាមរយៈ MoU នេះ នឹងជួយពង្រឹងពង្រីក និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិស័យសារព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច  បច្ចេកវិទ្យា និងគម្រោងនានា ជាពិសេសដើម្បីបង្ខិតឱ្យជិតរវាងប្រជាជន និងរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ចិន ខេត្តក្វាងស៊ី។

លោកអគ្គនាយក CC Time បានបញ្ជាក់ថា៖

«MoUនេះ មិនត្រឹមតែជួយពង្រឹងការយោគយល់គ្នារវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែថែមទាំងជាស្ពានដ៍សំខាន់ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

គួរជម្រាបថា៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសារពត៌មានកម្ពុជា និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ឈិន អ៊ីជុន (Chen Yijun) សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការនៃតំបន់ស្វយ័តជនជាតិជាំងក្វាង ប្រទេសចិន ដោយមានការចូលរួមពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងតំណាងសារព័ត៌មានកម្ពុជា-ចិនសំខាន់ៗជាច្រើនផងដែរ។

ជារួម សារព័ត៌មានខ្មែរចំនួន៨ ដែលបានចុះអនុស្សារណៈជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី មាន ៖ AMS ,Thmey Thmey, ស៊ីស៊ីថែមស៍ (CC Time) ,JIAN HUA DAILY ,Commercials News មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រាហ្គន», People News Asia និងមជ្ឈមណ្ឌលព័ត៌មាន Fresh news ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *