គិតត្រឹម៩ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលទេសចរជាតិ និងអន្តរជាតិ សរុបជាង ២២លាននាក់

ភ្នំពេញ៖ ស្ថិតនៅក្រោមដំបូលនៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ជាក់ស្ដែង ភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ដែលមកទស្សនាកម្ពុជា បានកើនឡើងពីប្រមាណតែជាង ២៩ ម៉ឺននាក់ក្នុងឆ្នាំ១៩៩៨ ឡើងដល់ជាង ៦,៦ លាននាក់នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ៦,៧លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិប្រមាណ ២២,៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។ ដោយឡែក សម្រាប់ឆ្នាំ២០២៥ គិតត្រឹមដើមខែកញ្ញា កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤លាន ៣៨ម៉ឺន នាក់ និងទេសចរជាតិចំនួន ១៨លាន ៦៣ម៉ឺនាក់ គឺកើនឡើង ៥៣,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ CamFood និង Cam Hotel 2025 នាថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលកោះពេជ្រ បានលើកឡើងថា៖ វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាមាសបៃតង ដែលកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព។ ដូចគ្នានេះដែរ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញទៅដោយជវភាព និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំវ័យក្មេងជាមួយនឹងឆន្ទៈដ៏មោះមុត បានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ដោយមានមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កម្ពុជា បាន និងកំពុងបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលខ្ពស់។

សូមជម្រាបផងដែរថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជាត្រូវបានចែកចេញជា៥ផ្នែករួមមាន ៖

ទេសចរណ៍ជំនួញ ជាដំណើរកម្សាន្តលំហែកាយរបស់អ្នកបណ្ដាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងនឹងឧស្សាហកម្មទេសចរណ៍។

ទេសចរណ៍វប្បធម៌ ជាដំណើរកម្សាន្តតាមតំបន់ដែលមានប្រាង្គប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ដារបូជា ប្រពៃណីទំនៀមទំលាប់ ល្បែងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី ជាដើម។

ទេសចរណ៍ធម្មជាតិ ជាដំណើរកម្សាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិ តំបន់ការពារសត្វព្រៃ មច្ឆជាតិ និងរបៀបគ្រប់គ្រងការរស់នៅ ជំនឿ សាសនា របស់ជនជាតិភាគតិច

ទេសចរណ៍អរូបី ជាដំណើរកម្សាន្តតាមតំបន់ដែលមានជំនឿលើអារក្ស អ្នកតា ជាដើម។

ទេសចរណ៍កែច្នៃ ជាដំណើរកម្សាន្តតាមតំបន់ដែលបានប្រែក្លាយទៅជារមណីយដ្ឋាន កីឡា មជ្ឈមណ្ឌលកម្សាន្ត ក្លឹប រង្គសាល និងកន្លែងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ រួមមាន ឆ្នេរសមុទ្រ កោះ ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *