ភ្នំពេញ ៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ តាមប្រព័ន្ធអនឡាញ។ វេទិកានេះរាប់ចូលជាព្រឹត្តិការណ៍អមយ៉ាងសំខាន់របស់កិច្ចប្រជុំកំពូល ASEM ដែលមានកម្ពុជាជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ និងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា វេទិកានេះមានកិច្ចពិភាក្សាសំខាន់ៗចំនួន៣ ដែលកិច្ចពិភាក្សាទាំងនោះសុទ្ធសឹងតែផ្តោតលើការស្ដារសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបឡើងវិញក្រោយការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។

កិច្ចពិភាក្សាទាំងនោះរួមមានជាអាទិ៍៖
ទី១ ផ្ដោតលើ « ភាពរឹងមាំនៃបដិវវត្តឧស្សាហកម្ម៤.០ និងភាពប្រស៊ីគ្នានៃពាណិជ្ជកម្មអាស៊ី និងអឺរ៉ុប អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩» ដើម្បីធានាបរិយាកាសធ្វើពាណិជ្ជកម្ម បញ្ជៀបបដិវត្តឧស្សាហកម្ម៤.០ រៀបចំរចនាសម្ព័ន្ធធុរកិច្ចឡើងវិញ និងសម្រួល ក៏ដូចជាលើកទឹកចិត្តដល់បណ្ដាសហគ្រាសធនតូច និងមធ្យមក្នុងការចូលរួមធ្វើអាជីវកម្មនានា។

កិច្ចពិភាក្សាទី២ ផ្តោតលើ «ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្ម ៤.0, ការរួមបញ្ចូលពហុភាគីនិយម និងឌីជីថលនីយកម្ម»។ កិច្ចពិភាក្សាបន្ទាប់នេះគឺធ្វើឡើង ដើម្បីបន្តពង្រឹងយន្តការពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងភាពជាដៃគូររវាងប្រទេស និងតំបន់ រវាងរដ្ឋ និងឯកជន ដើម្បីទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
និងកិច្ចពិភាក្សាចុងក្រោយ ផ្តោតលើ «ការលើកកម្ពស់ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់សកលដើម្បីកាត់បន្ថយបញ្ហាប្រឈម ដែលជាផលប៉ះពាល់របស់ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន»។ ការពិភាក្សាចុងក្រោយនេះ សំដៅលើការលើកកម្ពស់ភាពជឿនលឿន នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល ជំរុញល្បឿពាណិជ្ជកម្មសកល និងលើកទឹកចិត្តដលល់សហគមន៍ធុរកិច្ចក្នុងការកែប្រែខ្លួនទៅជាធុរកិច្ចបៃតង។ គួរបញ្ជាក់ថា វេទិកានេះ បានធ្វើឡើងក្រោមកិច្ចសហការ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា,សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូសហការដទៃទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content