ការលក់រថយន្តរបស់ក្រុមហ៊ុន BYD នៅចក្រភពអង់គ្លេសកើនឡើងដល់ ៨៨០%

បរទេស៖ យោងតាម​ប្រភពព័ត៌មានពី BBC បានរាយការណ៍ ចក្រភពអង់គ្លេសបានក្លាយជាទីផ្សារបរទេសដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តចិន BYD បន្ទាប់ពីការលក់របស់ខ្លួននៅទីនោះបានកើនឡើង រហូតដល់ ៨៨០% ក្នុងខែកញ្ញា បើធៀបនឹងឆ្នាំមុន។

ស្ថាប័នឧស្សាហកម្មរថយន្ត សមាគមក្រុមហ៊ុនផលិត និងពាណិជ្ជកររបស់អង់គ្លេស (SMMT) បានបង្ហាញថា ការលក់រថយន្តអគ្គិសនី (EVs) បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែកញ្ញា ដោយការលក់រថយន្តអគ្គិសនីប្រើថាមពលថ្មសុទ្ធបានកើនឡើងដល់ជិត ៧៣ ០០០ គ្រឿង។ នៅក្នុងចំណោមប្រភេទរថយន្តដែលមានតម្រូវការទីផ្សារដូចជា Kia Sportage, Ford Puma និង Nissan Qashqai គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងខែកញ្ញា ហើយម៉ូដែលចិន – Jaecoo 7 និង BYD Seal U ក៏ស្ថិតក្នុងលំដាប់កំពូលទាំង ១០ ផងដែរ។

ក្រុមហ៊ុន BYD បានបង្ហើបថា ខ្លួនបានលក់រថយន្តចំនួន ១១ ២៧១ គ្រឿងនៅក្នុងចក្រភពអង់គ្លេសកាលពីខែមុន ដោយម៉ូដែលកូនកាត់ Seal U លក់ដាច់ជាងគេ។ ចក្រភពអង់គ្លេសមានភាពទាក់ទាញជាពិសេសចំពោះក្រុមហ៊ុនដូចជា BYD ដោយសារប្រទេសនេះមិនបានដាក់ពន្ធលើរថយន្ត EV របស់ចិន មិនដូចទីផ្សារធំៗផ្សេងទៀតដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ BYD មានសមត្ថភាពផលិតម៉ូដែលឡានថោកជាងគូប្រជែងលោកខាងលិចជាច្រើន។ ការលក់របស់ BYD ធ្លាក់ចុះនៅក្នុងប្រទេសចិន ប៉ុន្តែនៅតែនាំមុខគូប្រជែងអាម៉េរិក Tesla នៅទូទាំងពិភពលោក។ ការ​លក់​របស់​វា​ក៏​បាន​វ៉ា​ដាច់​គូ​ប្រជែង​នៅ​អឺរ៉ុប​ផង​ដែររួម​មាន Jaguar និង BMW ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការកើនឡើងនៃការលក់រថយន្ត EV នៅក្នុងចក្រភពអង់គ្លេសក៏ដោយ ប៉ុន្តែរថយន្តប្រើសាំង និងម៉ាស៊ូតនៅតែមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្តថ្មីកាលពីខែមុនផងដែរ។ នៅក្នុងខែកក្កដាឆ្នាំនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសពីការបញ្ចុះតម្លៃ ៦៥០ លានផោន (៨៧៥ លានដុល្លារ) សម្រាប់អ្នកទិញរថយន្ត ក្នុងគោលបំណងលើកទីកចិត្តដល់ការប្រើប្រាស់រថយន្ត EV ។ អ្នកទិញរថយន្តអាចទាមទារប្រាក់ឧបត្ថម្ភរហូតដល់ ៣ ៧៥០ ផោនលើការទិញម៉ាករថយន្តល្បីៗរួមមាន Nissan, Peugeot និង Vauxhall។ យ៉ាងណាមិញ ផែនការនេះមិនរាប់បញ្ចូលរថយន្តដែលផលិតដោយប្រទេសចិននោះទេ ដោយសារមានការបំភាយឧស្ម័ននៅក្នុងការផលិតកម្មរបស់ពួកគេ។ BYD បានរិះគន់ការសម្រេចចិត្តនេះ ហើយបាននិយាយថា វានឹងធ្វើឱ្យខូចទីផ្សាររថយន្តរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលវែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *