ត្រឹមរយៈពេល២ខែ កម្ពុជាបានទទួលចំណូលជាង ៤០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន ទទួលចំណូល១០៦លានដុល្លារ និងបាននាំចេញស្រូវចំនួន ១ ៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។

តាមសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ការនាំចេញអង្ករជាង ១៣ម៉ឺន ៥ពាន់តោននេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ប្រទេស ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក។

CRF បានរៀបរាប់លម្អិតថា ប្រទេសចិន និងតំបន់ស្វយ័តហុងកុង បាននាំចូលបរិមាណអង្ករពីកម្ពុជាចំនួន ចំនួន១៦ ៥០០តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេសមានបរិមាណចំនួន ២៣ ២៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៦.៦៦ លានដុល្លារអាមេរិក ខណៈដែលទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២២ ២២៩ តោន គិតជាទឹកប្រាក់ចំនួន ១៩.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ ដែលបានធ្វើការនាំចេញ រួមមាន ប្រភេទអង្ករក្រអូបចំនួនប្រមាណ ៨៦.០៣% បន្ទាប់មកប្រភេទអង្ករសគ្រាប់វែង ៨.៦៥% អង្ករចំហ៊ុយ ២.៩៩% អង្ករសរីរាង្គចំនួន ១.៨៧% និងអង្ករផ្សេងៗចំនួន ០.៤៦% ។

សូមជម្រាបថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៩២ ១១៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣.២២ លានដុល្លារ អាមេរិក។ លទ្ធផលនៃការនាំចេញដ៏រឹងមាំនៃពូជស្រូវនេះ​ បានគូសបញ្ជាក់អំពីវត្តមានដែលកំពុងកើនឡើងរបស់កម្ពុជា និងជំរុញដោយទិសដៅនាំចេញចម្រុះដ៏រឹងមាំក្នុងទីផ្សារអង្ករពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រវត្តិខ្លះៗរបស់ប្រធានាធិបតីស្រីដំបូងគេបង្អស់របស់ប៊ុលហ្គារី លោកជំទាវ Iliana Iotova ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

លោកជំទាវ Iliana Malinova Iotova គឺជាប្រធានាធិបតីស្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារី ដែលបានឡើងកាន់តំណែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក Rumen Radev លាលែងពីតំណែង

អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ ​និង​នយោបាយ​កម្ពុជា​ ​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​មើល​ឃើញ​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង ​មកកាន់​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​និង​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ ទាំង​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច

មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​និង​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហគមន៍​ហ្វ្រង់កូហ្វូនី ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម​ ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​

ឯកឧត្តម ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ឯកឧត្តម ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីបារាំង បានចាត់ទុកវត្តមានបស់ឯកឧត្តមមកកាន់ទឹកដីកម្ពុជានៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងបារាំង-កម្ពុជា។ ការលើកឡើងដូច្នេះ នៅក្នុងជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

មេដឹកនាំកំពូលវៀតណាមឯកឧត្តម តូ ឡឹម អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ Franco Tech នៅប្រទេសកម្ពុជា

Hyundai Cambodia សម្ពោធរថយន្ត «All-New Hyundai Grand i10-AURA» ជំនាន់ថ្មី ជាមួយព្រឹត្តិការណ៍ដ៏ប្លែកមិនធ្លាប់មាន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/11/2026

រាជធានីភ្នំពេញ៖ ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីដ៏អស្ចារ្យ! ក្រុមហ៊ុន Hyundai Cambodia បានបង្កើតភាពភ្ញាក់ផ្អើលតាមរយៈការរៀបចំព្រឹត្តិការណ៍បើកសម្ពោធរថយន្តដ៏ប្លែកខុសគេ ទាក់ទាញ និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះ ដើម្បីអបអរសាទរការមកដល់ជាផ្លូវការនៃរថយន្តស៊េរីថ្មី «All-New Hyundai Grand i10» ម៉ាស៊ីនសាំងជំនាន់ចុងក្រោយ ដែលនាំមកនូវការរចនាយ៉ាងស្រស់ស្អាត ទាន់សម័យ និងការវិវត្តថ្មីមួយកម្រិតទៀត

បារាំង – កម្ពុជា ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤

អ្នកជំនាញណែនាំឱ្យម្ចាស់អចលនទ្រព្យដែលទុកនៅទំនេរ​ គួរកែប្រែទ្រព្យនោះ​ដើម្បីរកចំណូល​ និងជំរុញ​ចរន្ត​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/11/2026

អ្នកជំនាញអចលនវត្ថុ​បានណែនាំឱ្យ​ម្ចាស់ទ្រព្យ​ដែលមិនប្រើប្រាស់​គួរ​កែប្រែទ្រព្យនោះ ដើម្បីរកចំណូល​ឡើងវិញ

ក្រសួងឧស្សាហកម្ម អំពាវនាវឱ្យមាននវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីពង្រីកវិសាលភាពវិស័យ SME

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា វេទិកានេះ គឺជាឱកាសដ៏សំខាន់ក្នុងការដោះស្រាយឧបសគ្គរបស់សហគ្រាសផ្នែកហិរញ្ញប្បទាន និងការទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនអាជីវកម្មខ្នាតតូច។

កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ីនិងលំហហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយទីក្រុងភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់អាស៊ីនិងលំហហ្វ្រង់កូហ្វូនី ។ សម្ដេចធិបតីបានមានប្រសាសន៍ថា ពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏ធ្លាក់ចុះ ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លែងដែលយើងផ្ដល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប ។ កម្ពុជានិយាយពីសន្តិភាព


Leave a Reply

Your email address will not be published.Required fields are marked *