ភ្នំពេញ ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ពោល គឺមានការកើនឡើងចំនួន១,៤៥៣តោន ស្មើនឹង១% ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៅក្នុងសប្ដាហ៍នេះ។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤ ៣៨៤ ១៦០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៣០១ ២៩២ ៥៧១ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៣ ០៩១ ៥៨៩ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤ ០១៤តោន កើនឡើងចំនួន ១ ៤៥៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២០ ៦២៩ម៉ែត្រគូប។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តម ហ៊ឹម អូន បានឱ្យដឹងថាសម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២២ ថ្លៃ១,៥៥៣ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន១១៩ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ឯកឧត្តម ហ៊ឹម អូន បានគូសបញ្ជាក់ថា ផលិតផលបានកើនឡើងតែតម្លៃធ្លាក់ចុះ ដូច្នេះប្រាក់ចំណូលបានថយចុះ។ បើតាមការកត់សម្គាល់មានកត្ដាធំៗចំនួន៤ នៅក្នុងការនាំចេញជ័រកៅស៊ូ របស់កម្ពុជា នៅរយៈពេល៨ខែ ឆ្នាំ២០២២ កន្លងទៅនេះ កត្ដាធំៗទាំង៤នោះ រួមមាន៖ ១- អតុល្យភាពរវាងការផ្គត់ផ្គង និងតម្រូវការ ២- ផ្ទៃដីចៀរជ័រកើន ៣- កត្តាមិនមែនមូលដ្ឋាន គឺតម្លៃប្រេងឆៅកើន ៤- អាកាសធាតុដើមឆ្នាំ មានការអំណោយផល តែនៅក្នុងខែសីហាមានការភ្លៀងច្រើន ធ្វើឱ្យការប្រមូលផលជួបការលំបាក។
សូមបញ្ជាក់ថាគិតត្រឹមខែសីហា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។
ឯកឧត្តម ហ៊ឹម អូន បានលើកឡើងថា ទោះពេលនេះ ស្ថានភាពទីផ្សារកៅស៊ូកម្ពុជា មិនមានទីផ្សារល្អ ប៉ុន្តែលោករំពឹងថា ផលិតកម្មកៅស៊ូធម្មជាតិកម្ពុជា នឹងល្អឡើងវិញ ក្នុងពេលឆាប់ៗ ដោយសារកន្លងមកកម្ពុជា នាំចេញទៅបរទេស នូវផលិតផលកៅស៊ូធម្មជាតិ១០០% តែឥឡូវក្រុមវិនិយោគិន បានវិនិយោគរោងចក្រផលិតកង់រថយន្ត ក្នុងស្រុក ធ្វើឱ្យកៅស៊ូមានទីផ្សារបន្ថែម ដោយទីផ្សារក្នុងស្រុក នឹងប្រមូលជ័ររកៅស៊ូទិញពីប្រជាជន ទៅកាន់រោងចក្រ ផលិតកៅស៊ូកង់រថយន្ត ដែលនឹងដំណើរការនៅពេលខាងមុខ។ ដោយឡែកបើយើងមើលទៅចម្ការកៅស៊ូប្រជាពលរដ្ឋមូលដ្ឋានរបស់សហគមន៍សំបូរមានជ័យស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក៏មានចំណូលពីចម្ការកៅស៊ូ សម្រាប់ជួយដល់ជីវភាពរបស់ពួកគាត់កម្រិតដែរ ។ ប្រជាសហគមន៍មូលដ្ឋានមានចម្ការកៅស៊ូប្រមាណជាង២០០ហិកតា ដែលគិតក្នុងចំណោមពលរដ្ឋជាង៥០គ្រួសាររួមគ្នា ដែលនៅលើផ្ទៃដីនេះបានចៀរជ័រហើយ។
លោក អេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានប្រាប់ AMS ថា ៖
“ក្នុងផ្ទៃដីចម្ការកៅស៊ូក្នុង១ហិកតា មានប្រមាណ៥០០ដើម ហើយពេលចៀរជ័រកៅស៊ូដែលយើងបង្កក(ជ័រឆៅ)នេះលក់បាន១គីឡូក្រាមតម្លៃ ២ ២០០រៀល។ តម្លៃនេះធ្លាក់ចុះបន្តិច ហើយឆ្នាំមុនលក់បានថ្លៃជាងនេះ គឺបានដល់ទៅ ២ ៥០០រៀល ។ តម្លៃនេះគឺមិនថោកពេក តែក៏មិនបានថ្លៃពេកដែរ គឺដោយសារទីផ្សារអន្តរជាតិក៏ចុះដូច្នោះដែរ ហើយផលិតផលកៅស៊ូរបស់សហគមន៍មិនពិបាកលក់ទេ ដោយមានឈ្មួញគេចាំប្រមូលទិញ ឱ្យអ្នកនាំទៅប្រទេសវៀតណាមតែម្តង តែគេមានសិប្បកម្មកែឆ្នៃសម្ងួតសិនទើបនាំចេញ”
លោកប្រធានសហគមន៍បានប្រាប់ឱ្យដឹងថា ការចៀរជ័រម្តងរួច(ក្នុង១ហិកតា)ត្រូវសម្រាក៣ថ្ងៃ ទើបចៀរម្តងទៀត ហើយ បើគិត១ហិកតា(ក្នុង១ខែ)យើងចៀរជ័របាន១០ដង។ ក្នុងការចៀរជ័រម្តង ក្នុងមួយហិកតា យើងបានទទួលចំណូលប្រមាណ១០ម៉ឺនរៀល ។ បើគិតដល់១ខែ យើងទទួលបានចំណូលប្រមាណ៨០ម៉ឹនទៅ ១លានរៀលក្នុង១ហិកតា។
សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះនាំចេញជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content