កម្ពុជាមានតម្រូវការត្រីសម្រាប់ផ្គត់ផ្គត់លើទីផ្សារចំនួនជាង ៩៥០តោនក្នុងមួយថ្ងៃ

ភ្នំពេញ៖លោក ឡែមផូរ សុថាវរិទ្ឋិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បកម្មនៅកម្ពុជាបានមានប្រសាសន៍ប្រាប់សារពត៌មានAMS Economy ថាកម្ពុជាមានតម្រូវការត្រីប្រមាណ​ជាង ៩៥០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស ខណៈដែលការផលិតក្នុងស្រុកមានចំនួនប្រមាណជា ៥៨%ប៉ុណ្ណោះ នៃតម្រូវការទីផ្សារទូទាំងប្រទេស។

ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសកសិកររស់នៅជុំវិញបឹងទន្លេសាប បង្កើនការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើន ដើម្បីបង្កើនចំណូលគ្រួសារ។


លោកបានលើកឡើងថា៖ «ខ្ញុំតែងប្រាប់ទៅសមាជិកខ្លួនថា យើងត្រូវបង្កើនការចិញ្ចឹមត្រី ដោយសារមានតម្រូវការទីផ្សារខ្ពស់ហើយតម្លៃអាចបានចំណេញ ។យើងជំរុញគាត់ឱ្យចិញ្ចឹមដោយសារយើងគិតឃើញមានតម្រូវការទីផ្សារ»។

លោក ថាយ សុមុន្នី ប្រធាននាយកដ្ឋានអភិរឌ្ឍន៍វារីវប្បកម្ម នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមានប្រសាសន៍ថា៖ ក្រោយពីកម្ពុជាបិទច្រកព្រំដែនជាមួយប្រទេសថៃ បានធ្វើឱ្យតម្រូវការត្រីក្នុងស្រុកមានការកើនឡើង។ លោកបានលើកឡើងថា «សំខាន់តម្រូវការមានការកើនឡើង ដោយសារការបិទច្រកជាមួយថៃ តម្រូវការផលិតកម្មក្នុងស្រុក ជាពិសេសត្រីដែលយើងចិញ្ចឹមមានតម្លៃល្អច្រើន ជារួមគាត់ចិញ្ចឹមបានក្នុងលក្ខខណ្ឌល្អ ផលិតកម្មគាត់មានទីផ្សារល្អ»។

ខេត្តដែលកសិករចិញ្ចឹមត្រីច្រើនជាងគេមានដូចជា ខេត្តកណ្តាល កំពង់ចាម បាត់ដំបង ពិសេសកសិករដែលរស់នៅជាប់បឹងទន្លេសាប ដែលពួកគាត់មានការចិញ្ចឹមកាន់តែច្រើនឡើងៗ ខណៈដែលកម្ពុជាគាំទ្រនិងឱ្យតម្លៃផលិតក្នុងស្រុកជាជាងផលិតផលនាំចូល។

យោងតាមរបាយការណ៍រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឱ្យដឹងថាក្នុងមួយឆ្នាំកម្ពុជាប្រមូលត្រីបានប្រមាណជាង ៩សែនតោន ទាំងប្រភេទត្រីចិញ្ចឹមនិងត្រីធម្មជាតិ។

ទោះយ៉ាងណាចំនួនត្រីក្នុងស្រុក មិនអាចផ្គត់ផ្គត់លើទីផ្សារកម្ពុជាបានគ្រប់គ្រាន់នោះឡើយ ដែលតម្រូវឱ្យមានការនាំចូលពីប្រទេសវៀតណាម ចន្លោះពី៣០០ ទៅ ៤០០តោនមួយថ្ងៃ ក្នុងនោះនាំចូលពីប្រទេសថៃផងដែរ តាមច្រកព្រំដែនប្រទេសឡាវប្រមាណជា ២០ទៅ៣០តោនក្នុងមួយថ្ងៃដែលជាប្រភេទត្រីបង្កកសម្រាប់ធ្វើផ្អក ប្រហុកជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

Leave a Reply

Your email address will not be published.Required fields are marked *