កម្ពុជា ដាក់ចេញនូវប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធមានតម្លៃសរុប ៣៦ពាន់លានដុល្លារ

ភ្នំពេញ៖ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី កម្ពុជាបានដាក់ចេញនូវប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធដែលជាជំហានដ៏សំខាន់មួយក្នុងការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅទូទាំងប្រទេស។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រមូលថវិកា ៣៦ ពាន់លានដុល្លារ ដើម្បីអនុវត្តនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា ២០៣៣ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នបន្ថែមទៀត។

តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ​អូស្ត្រាលី បានចាប់ដៃគូជាមួយនិយ័តករមូលបត្រកម្ពុជា (SERC) ដើម្បីបង្កើតនូវបទប្បញ្ញត្តិថ្មីមួយ បង្កើតកាលានុវត្តភាពថ្មីសម្រាប់ក្រុមហ៊ុនក្នុងការបង្កើនដើមទុនរយៈពេលវែង និងសម្រាប់វិនិយោគិនដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ។ 

និយ័តករមូលបត្រកម្ពុជា(ន.ម.ក.)ដោយមានកិច្ចសហការជាមួយនឹងអូស្ត្រាលី កាលពីថ្ងៃទី២៣ ខែកក្កដា ​បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយជាសាធារណៈអំពីការដាក់ឱ្យអនុវត្តប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍ណែនាំស្តីពីទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” នៅរាជធានី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកន.ម.ក.និង ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសិក្ខាសាលានេះ ជាព្រឹត្តិការណ៍នៃដាក់ឱ្យអនុវត្តជាផ្លូវការនូវបទប្បញ្ញត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យសហគ្រាសសាធារណៈ និងឯកជន អាចប្រមូលដើមទុនរយៈពេលវែងសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបោះផ្សាយមូលបត្របំណុល ដែលជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយភាពធន់ជាងមុន។

ឯកអគ្គរដ្ឋទូត ដេរិក យីប បានមានប្រសាសន៍ថា ៖

«ប្រទេសអូស្ត្រាលី កំពុងជួយប្រទេសកម្ពុជា អភិវឌ្ឍទីផ្សារមូលធនរបស់ខ្លួន។ ប្រកាសនេះ ជាជំហានដ៏សំខាន់ ក្នុងការពង្រីកមធ្យោបាយក្នុងការកៀរគរហិរញ្ញវត្ថុ ដើម្បីផ្តល់មូលនិធិលើគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធដែលកម្ពុជាត្រូវការ ដើម្បីជំរុញការរីកចម្រើនប្រកបដោយបរិយាបន្ន ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងពង្រឹងភាព​ធន់​របស់សេដ្ឋកិច្ច។ នេះជាមធ្យោបាយមួយទៀត ដែលយើងកំពុងរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅ​កម្ពុជា ស្របតាមអាទិភាពដែលបានគូសបញ្ជាក់នៅក្នុងផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលី និងកម្ពុជា ឆ្នាំ​២០២៥-​២០​២​៩​-​»។

ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា (២០២៣-២០៣៣) បានកំណត់អំពីតម្រូវការហិរញ្ញប្បទានប្រមាណជា ៣៦ ពាន់លានដុល្លារអាមេរិក។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសនេះ នឹងក្លាយជាច្រកមួយដែលអនុញ្ញាតឱ្យវិនិយោគិន ធ្វើការផ្តល់ហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្ររបស់កម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាឆ្អឹងខ្នង និងសសៃឈាមដ៏សំខាន់ ដែលមិនអាច ប្រកែកបាន ក្នុងការផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច-សង្គមទាំងអស់ ហើយបានក្លាយជាកាតាលីករចម្បងក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់យើង ដែលជាសសរស្តម្ភដ៏សំខាន់ដែលមិនអាចមើលរំលងបាន។ ក្នុងបរិបទនេះ ការដាក់ឱ្យអនុម័ត ប្រកាសនេះគឺស្របនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្ថែមថា៖

«សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើពិពិធកម្មឧបករណ៍ ហិរញ្ញវត្ថុបន្ថែមពីលើមធ្យោបាយកៀរគរហិរញ្ញវត្ថុបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏សង្កត់ធ្ងន់លើជម្រើសហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។ បន្ថែមពីនេះ ប្រកាសនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុតាមវិធីសាស្រ្តចម្រុះ ដែលអនុញ្ញាតឱ្យពួកគេប្រមូលដើមទុនប្រកបដោយប្រសិទ្ធភាពជាងមុន។ ជាលទ្ធផល គំនិតផ្តួចផ្តើមនេះ នឹងរួមចំណែក​យ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យអាទិភាព និងគម្រោងប្រកបដោយចីរភាព»។

ជាមួយនឹងបទប្បញ្ញត្តិដែលមានជាធរមាននេះ កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី ក្នុងការទាញយកអត្ថប្រយោជន៍ពីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រមូលមូលនិធិរាប់ពាន់លានដុល្លារក្នុង ការផ្តល់ហិរញ្ញប្បទានរយៈពេលវែង។ ប្រកាសនេះនឹងបង្កើតឱ្យមានយន្តការផ្តល់ហិរញ្ញប្បទានស្រដៀងគ្នា បង្កើនទំនុកចិត្តវិនិយោគិន និងគាំទ្រការអភិវឌ្ឍរយៈពេលវែងប្រកបដោយចីរភាព។

ប្រកាសនេះ មាន ៧ជំពូក និង ២៥ប្រការ ដែលបានកំណត់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌ និងនិតិវិធីនៃការបោះផ្សាយ ព្រម ទាំងកាតព្វកិច្ចក្រោយការបោះផ្សាយសម្រាប់ក្រុមហ៊ុនបោះផ្សាយមូលបត្រ ខណៈគោលការណ៍ណែនាំកំណត់អំពីវិស័យហេដ្ឋារចនាស ម្ព័ន្ធ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីការបោះផ្សាយមូលបត្ររដ្ឋលើកដំបូងរបស់កម្ពុជា នៅឆ្នាំ ២០២២ ទីផ្សារមូលធនក្នុងស្រុកប្រមូលបានជាង ៤១៧,៤៦ លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដែលបង្ហាញពីការកើនឡើង នៃចំណាប់អារម្មណ៍ របស់វិនិយោគិនមកលើទីផ្សារមូលបត្រកម្ពុជា។ ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធនេះ នឹងបន្តជំរុញសន្ទុះ នេះ ដោយបង្កើតនូវបណ្តាញវិនិយោគ ដែលស្របជាមួយនឹងអាទិភាពអភិវឌ្ឍន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/11/2026

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី


Leave a Reply

Your email address will not be published.Required fields are marked *